ភាគទី២៦ ; ខ្ញុំយ៉ុងជេស៊ុន ម៉ាតូគី!

395 28 0
                                    

តួអង្គគ្រប់រូបនៅក្នុងរឿងប្រលោមលោកបែបមនោសញ្ចេតនាសុទ្ធតែអ្នកនិពន្ធបានតាក់តែងចងក្រងឡើងមកតាមលំដាប់លំដោយយ៉ាងព្រឹត្តព្រៀងដើម្បីទទួលបាននូវស្នាដៃដ៏ល្អឥតខ្ចោះពីសំណាក់អ្នកអាន។ តួអង្គដែលបានដាក់បញ្ជូលនៅក្នុងសាច់រឿងគ្រប់តួអង្គសុទ្ធតែមានទាំងគុណសម្បត្តិនិងគុណវិបត្តិរៀនខ្លួន។ ដូច្នេះមិនថាតួអង្គឯកឬក៏តួអង្គរងនិងតួអង្គផ្សេងទៀតក៏ដោយគឺត្រូវបានអ្នកនិពន្ធជាអ្នកកំណត់វាសនាជោគជេតារបស់តួអង្គនោះនៅក្នុងដៃអាស្រ័យផ្នែកលើផ្នត់គំនិតរបស់អ្នកនិពន្ធជានិច្ច។

នៅពេលព្រឹកថ្ងៃបន្ទាប់ឈានមកដល់ ជីមីនក៏ត្រឡប់មករៀនតាមធម្មតាវិញ តែទាស់ត្រង់ថាគ្រាន់តែគេចុះពីឡានដើរចូលដល់មាត់ទ្វារក្នុងសាលាភ្លេម។ អ្នកគ្រប់គ្នាមើលមកគេយ៉ាងចម្លែក ទោះរាល់ដងពួកគេតែងតែមើលមកគេបែបនេះក៏ដោយ តែក្រសែរភ្នែកពួកគេម្ដងនេះដូចចម្លែកៗខុសពីធម្មតា។ ប្រសិនគេទាយមិនខុសច្បាស់ជាមានរឿងអីដែលពាក់ព័ន្ធនិងគេមិនខានទេ បើគ្រាន់តែគេដើរចូលមកក្នុងសាលាភ្លេមគេក៏ទទួលបានក្រសែរភ្នែករាប់សិបគូរបាញ់តម្រង់មករកគេភ្លែតទៅហើយ មិនតែប៉ុណ្ណោះនៅនាំគ្នាខ្សឹបខ្សៀវអោយពេញតែហ្នឹងទៀត។

ជីមីនដើរចូលក្នុងសាលាដោយធ្វើជាមិនខ្វល់ពីក្រសែរភ្នែកនិងការនិយាយខ្សឹបខ្សៀវរបស់អ្នកគ្រប់គ្នាដែលមើលមកកាន់គេ បើតាមគេឆ្ងល់ថ្ងៃនិងមានរឿងអីអញ្ចេះឬក៏ទាក់ទងនិងរឿងតួឯកប្រុសទៀតហើយ បើគ្រាន់តែគេខានមួយថ្ងៃសោះមកវិញទទួលបានក្រសែរភ្នែកមិនគួរអោយចង់ឃើញមិនគួរអោយចង់ដឹងភ្លេមបែបនេះ។

“នោះជាជីមីនមនុស្សឥតប្រយោជន៍និងមែនទេ?”

“ជាគេមែនហើយ ចុះហេតុអីគេដូចជាស្ងាត់ម្ល៉េះ?”

“គេដូចគ្មានប្រតិកម្មអ្វីសោះឬគេនៅមិនទាន់ដឹងរឿងnew feedទេដឹង?”

“មិនអាចទេ! បើរឿងនឹងគេផ្អើលពេញមួយសាលាហើយហ្នឹង!”

“តែចម្លែកម្ល៉េះ? បើគេបានដឹងនៅរឿងនោះហើយ! ហេតុអីគេគ្មានប្រតិកម្មអ្វីបន្ដិចសោះអ៊ីចឹង?”

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Kde žijí příběhy. Začni objevovat