ភាគ8. ស្រីពុតត្បុត

741 56 8
                                    

ក្រូកៗ
" សម្លេងអីនិង " យី កំពុងតែចូលតួសុខៗមកឮសម្លេងកូរពោះក្រូកៗអីណា សុាំមែន
" កូន ហិហិ កូនឃ្លាន "
" អា៎ ៗ តោះចឹង "

កាត់រំលងមកដល់ថ្ងៃស្អែកពេលព្រឹក ថេយ៉ុងប្រញាប់ទៅក្រុមហ៊ុនដោយសារតែមានការសំខាន់មិនបានជូនអាល្អិតជុងគុកគីទៅសាលារៀន ធ្វើឲ្យអាល្អិតអាក់អន់ស្រពោនចិត្តជាខ្លាំង សូម្បីឡានដែលថេយ៉ុងរៀបចំឲ្យជិះទៅសាលាក៏មិនជិះសុខចិត្តជិះឡានក្រុងទៅវិញ ចំជាចិត្តធំពិតមែនក្មេងនេះ

" អេ៎ អាក្មេងអត់ម៉ែឪ " គ្រាន់តែជំហ៊ានជើងឈានចូលសាលាភ្លាមជុងគុកទទួលបានពាក្យក្រោធក្រៀតចូលត្រចៀកកាត់ត្រចៀកភ្លាមៗតែម្ដង
" ទើសក្បាលឯងមែនកន្ដឿ " ជុងគុកងាកសម្លក់មុខក្មេងដែលថាឲ្យខ្លួនមុននេះមិនដាក់ ក្មេងអីចរិកអាក្រក់រករឿងគេអត់ឈប់ អាងតែគេមិនមាត់ , ក្មេងចរិកឈ្លើយនេះមានឈ្មោះថា ក្វាង ជុងវ៉ូ គេជាកូនអ្នកជំនួញ មានទ្រព្យសម្បត្តិគ្រាន់បើ ប៉ាម៉ាក់ស្រឡាញ់ទម្រើសតាមចិត្តគ្រប់យ៉ាង ដូច្នេះហើយទើបអាល្អិតនេះមានរឹកក្រអឺតក្រទមឈ្លើយកោងកាចមិនខ្លាចអ្នកណា ថែមទាំងដើរធ្វើបាបគេគ្រប់គ្នាទៀតផង , ជុងវ៉ូនិងបក្សពួកគេ តាមរករឿងជុងគុកតាំងពីជុងគុកចូលរៀនដំបូងថ្នាក់ជាមួយគេមកម្ល៉េះ
" កន្ដឿទើសក្បាលហែង "
" អឺ ... ចុះឯងដឹងមកពីណាថាយើងអត់ម៉ែឪ "
" ក៏គ្រាន់តែឃើញ ពេលមានកម្មវិធីក្នុងសាលាម្ដងៗមិនដែលឃើញម៉ែឪឯងមកផង "

" ឯងកន្តឿហើយថែមទាំងខួរក្បាលល្ងង់ទៀត , យើងអត់ម៉ែមែនតែយើងមានឪវើយ ឪយើងគាត់គ្មានពេលទំនេរមកកម្មវិធីក្នុងសាលាអីទេ មួយនាទីៗរបស់គាត់រកលុយបានរាប់លាន "
" អួតណាស់អាអួត " ជុងវ៉ូ
" ឪយើងមានយើងអួតចឹងហើយ ហាសហា " ថារួចជុងគុកក៏ដើរចេញពីជុងវ៉ូនិងគ្នារបស់គេទាំងញញឹមសប្បាយរីករាយព្រោះគេបានឈ្នះជុងវ៉ូ

ពីមួយម៉ោងទៅមួយម៉ោងអាល្អិតជុងគុកគេរៀនមិនចូលឡើយ ដោយសារតែពោះរបស់គេឃ្លាន កាលពីព្រឹកមិញសូម្បីតែបាយមួយគ្រាប់ក៏មិនបានញុាំចូលពោះដែរ រវល់អន់ចិត្តជាមួយថេយ៉ុង ទ្រាំតែចប់ម៉ោងរៀនអាល្អិតស្ទើតែស្រែកយំទៅហើយគេឃ្លានដល់ថ្នាក់អស់កម្លាំងទន់ជើងដើរទៅមុខមិនចង់រួច តែក៏ខំប្រឹងដើរត្រឹកៗទៅវិមានវិញ , មុននេះគេចេញមកយឺតទើបឡានក្រុងចេញចោលមានតែបង្ខំចិត្ដទៅវិមានវិញ

🐰លោកប្ដី Hybird🐰Where stories live. Discover now