ភាគ17. សង្ស័យគាត់មានប្រុសដឹង

714 67 12
                                    

ផាច់
" អួយ ... វៃគេធ្វើអី "
" ភ្លឹកដល់ណា " ដោយឃើញជុងគុកប្រកែកតតាំងជាមួយគេសុខៗស្រាប់តែភ្លឹកហៅលែងឮថេយ៉ុងក៏ទះស្មាគេមួយដៃតិចៗតែក្មេងខ្លះរំអួយធ្វើជាពេបមាត់ពេបករចង់តែទះឲ្យណាណីទេ
" សញ្ជឹងគិតដល់ណា "
" ប៉ាអត់ខាំករ កូនណាហី " ជុងគុកយកដៃស្ទៀបករខ្លួនឯងមិនអស់ចិត្តក្រោករត់ទៅមើលកញ្ចក់នៅតុសម្អាងរបស់យ៉ុនហេថែមទៀត , ធ្វើឲ្យថេយ៉ុងកើតក្ដីងឿងឆ្ងល់ជាមួយក្មេងនេះជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្លែក កូនគេអាយុកាន់តែច្រើនកាន់តែចេះគិត ដល់កូនចិញ្ចឹមគេវិញអាយុកាន់តែច្រើនកាន់តែឡប់ អើយគិតខុសឬត្រូវគេ យកក្មេងមិនគ្រប់ទឹកមកចិញ្ចឹមនៀក ( ដៀលអនាគតប្ដី បើគ្នាដឹងអន់ចិត្តងាប់)

" ស្អី...! ខាំស្អី "
" ក៏មិញនេះ ប៉ាខាំករកូនហើយ កូនស្រាប់តែសន្លប់ ហើយៗ ... "
" ឡប់មែនទែនហើយអញ ! " ថេយ៉ុងយកដៃទះក្បាលខ្លួនឯងផាច់ ដោយការហួសចិត្តក្រៃលែង កុំប្រាប់ថាអង្គុយភ្លឹកមិញនេះស្រមៃឃើញគេខាំករណា
" កូននិយាយមែនណា "
" ចុះឃើញស្នាមលើករទេ "
" តែមុននេះ ... ហឺយ " ជុងគុកស្រែកបន្ដិចព្រោះមិនដឹងថាត្រូវបកស្រាយប្រាប់ថេយ៉ុងដោយរបៀបណាតិចគេស្រមោលស្រមៃឆ្កួតឡប់តែឯងទៅ

" អញ ហឺយ កាន់តែធំកាន់តែឡប់ "
" ប៉ាដៀលអូនមែន " ក្មេងចិត្តច្រើនគ្រាន់តែឮភ្លាមចាប់ផ្ដើមចូលតួកំសត់រលីងរលោងរកសម្រក់ទឹកភ្នែកពិតៗ
" ម៉ាជើងបត់ករ អីឡូវហើយ ក្បាលកញ្ចស់ មាឌចង់ធំជាងយើងទៀតតែកុំមើលចរិក "
" អូនក្មេងតូចតែជាមួយប៉ាទេហិហិ សឺតៗ " ជុងគុកសើចកាច់កររត់ទៅអោបថេយ៉ុងព្រមទាំងព្រហើនហ៊ានឆ្មក់ថើបថ្ពាល់លោកប៉ាចិញ្ចឹមទៀត

" ហឺយ "
" ប៉ាពេលណាចិត្តទន់ព្រមធ្វើប្រពន្ធអូន អូនខំតាមញ៉ែតាំងពីក្មេងហា៎ អត់មានចិត្តឲ្យអូនតិចទេហ៎ " ជុងគុកធ្វើភ្នែកព្រិចៗដាក់ថេយ៉ុង , ឯថេយ៉ុងវិញអស់និយាយជាមួយក្មេងធំតែខ្លួន ទើបរុញក្បាលគេចេញពីករខ្លួនព្រោះក្មេងខូចកំពុងសម្ងំបឺតជញ្ជក់កររបស់គេ
" អាស៎ ... ជុងគុកឯងធ្វើអី " ថេយ៉ុងប្រើកម្លាំងរុញជុងគុកចេញពីខ្លួនហើយដើរទៅមុខកញ្ចក់ម្ដង ឃើញថាកររបស់ឡើងក្រហមជាំមួយដុំ , ហឺយ មិនថារកពាក្យអីមកបរិយាយជាមួយក្មេងខូចនេះទេបានត្រឹមខាំមាត់សម្លក់គេទាំងក្នក់ក្នាញ់
" ហក៎ ... ខ្សែករយកវិញទៅ "
ជុងគុកលាដៃទទួលខ្សែករពីថេយ៉ុងហើយប្រញាប់ពាក្យវា , បន្ទាប់ពីពាក់រួច ជុងគុកក៏ប្រែរូបរាងមកជាមនុស្សធម្មតាវិញ
" អរគុណអូនប្រពន្ធ ជុប៎ " ទៀតហើយ ថេយ៉ុងត្រូវក្មេងកំហូចឆ្មក់ថើបបបូរមាត់ជាថ្មីម្ដងទៀត ថារកចាប់មកខោកឲ្យបាត់ច្រឡឺមខ្លះតែគេរត់ចេញពីបន្ទប់ខ្លួនទៅបាត់មិនឲ្យគេចាប់វៃទាន់
" អាក្មេងឈ្លើយ ... " ថេយ៉ុងធ្វើមាត់ជីបអ៊ូចៗជេជុងគុកតិចៗដោយមិនភ្លេចយកដៃអង្អែលលើបបូរមាត់ខ្លួនហើយញញឹមតិចៗ
" ញញឹមស្អី ឆ្កួតមែន " មួយរំពេចតែប៉ុណ្ណោះថេយ៉ុងប្ដូរទឹកមុខបានយ៉ាងឆាប់រហ័ស ពីញញឹមមកមុខក្រញូវស្មើរៗវិញភ្លាម ( លឿនរបស់គេ )

🐰លោកប្ដី Hybird🐰Where stories live. Discover now