ភាគ16. ឲ្យនាងដឹងថាប៉ាបៀតបៀនខ្ញុំ

787 55 29
                                    

ព្រឹកប្រលឹមស្រឿងៗ មិនទាន់ទៅភ្លឺនៅឡើយអ្នកបម្រើទាំងអស់ចាប់ផ្ដើមក្រោកឡើង ធ្វើកិច្ចការរៀងៗខ្លួន , មិនខុសពីយ៉ុនហេនាងក៏បានក្រោកមកដែរ ដើម្បីធ្វើអាហារពេលព្រឹក វាជាទម្លាប់ហើយ មិនមែននាងចង់ធ្វើទេតែកាលៈទេសៈបង្ខំ ពីដើមមកនាងមិនដែលញុាំអាហារមនុស្សទេ នាងផឹកតែឈាមប៉ុណ្ណោះ តែក្រោយចូលមករស់នៅវិមាននេះនាងត្រូវតែសម្របខ្លួនទម្លាប់ញុាំអាហារបីពេលដូចមនុស្ស រាល់ថ្ងៃនេះនាងស្រែកឃ្លានឈាមសឹងទ្រាំពុំបាន
ម្ដងៗ នៅក្នុងវិមាននេះ vampire ទាំងអស់ផឹកឈាមតែថ្ងៃសីលប៉ុណ្ណោះ នាងស្ទើរកើតឆ្កួតម្ដងៗហើយព្រោះក្នុងវិមាននេះមិនអនុញ្ញាតឲ្យផឹកឈាមខុសពីថ្ងៃសីលទេ , ប៉ុន្តែរឿងតែម្យ៉ាងដែលនាងឆ្ងល់នាងមិនដែលឃើញជុងគុកផឹកឈាមឡើយ តែបានត្រឹមលួចគិតប៉ុណ្ណោះព្រោះគ្មានអ្នកណាអាចផ្ដល់ចម្លើយឲ្យនាងបាន

[ វិន័យក្នុងវិមាននេះទើបតែកើតមានពេលជុងគុកចូលមកនោះទេ ពេលដំបូងៗគ្រប់គ្នាពិតជាវេទនាពិបាកទ្រាំណាស់ តែយូរទៅពួកគេក៏អាចធ្វើបាន , ត្បិតថាពួកគេធ្វើបែបនេះមែនតែកម្លាំងថាមពលរបស់ពួកគេមិនបានថយទៅណាឡើយ]

ដឹប

" ស្អីនិង " យ៉ុនហេ និយាយម្នាក់ឯងតិចៗព្រោះមានអារម្មណ៍ថាដូចជាដើរទាត់អ្វីម្យ៉ាង
( អួយស្រីចង្រៃ ខ្វាក់ភ្នែកទេអីដើរទាត់យើងនៀក ) សម្លេងរបស់ជុងគុកស្ថិតក្នុងរូបរាងជាសត្វទន្សាយ , គេប្រែខ្លួនជាទន្សាយចុះមកខាងក្រោម មកមើលថាថេយ៉ុងចុះមកហើយឬនៅនិងអាលបានចូលបន្ទប់របស់គេលួចខ្សែករ តែសយជួបស្រីបិសាចនេះដើរទាត់គេមួយជើងឡើងប៉ើងទៀតಥ⁠╭⁠╮⁠ಥ ( ការនិយាយរបស់ជុងគុកយ៉ុនហេស្ដាប់មិនឮឡើយ )

" ទន្សាយអ្នកណាយកទន្សាយចូលវិមាន " យ៉ុនហេដើរទៅចាប់ស្លឹកត្រចៀកទាំងគូររបស់កូនទន្សាយ(ជុងគុក)ញឹងឡើងលើ ឯកូនទន្សាយបានត្រឹមរើបម្រាស់តិចៗ ជើងទធាក់ដៃយ៉ុនហេចេញខ្វៃៗ
( អាយ៎ ស្រីឆ្កួត លែងយើង ៗ ៗ )
" ឃើញឯងហើយយើងនឹកឃើញអាក្មេងឆ្កួតនោះតែម្ដង មើលទៅឯងសាច់ទ្រលុកទ្រលន់ដល់ហើយ បើដាំទឹកស្រុះកោសរោម ប្រលាក់អំបិលម្ទេសប្រហែលជាល្អ "
( ស្រីបិសាចចង់ស៊ីយើងផង )

🐰លោកប្ដី Hybird🐰Where stories live. Discover now