ភាគ15. កន្លែងណាដែលមិនធ្លាប់ឃើញ

774 57 19
                                    

" រីន ទៅវិញជាមួយអាជេកទៅ អរគុណច្រើនសម្រាប់ថ្ងៃនេះ " ក្រោយចំណាយពេលវេលាញុាំបាយល្ងាចរួច ហេរីន និង ជេកត្រូវ ត្រឡប់ទៅវិញ ព្រោះនៅរៀងជ្រេម៉ោងទៅហើយ , ដំបូងគិតថាចង់ជូតពួកគេទៅវិញតែសម្លេងមេខ្លាកំពុងតែក្រហឹមក្បែរៗត្រចៀករបស់គេអត់ញញឺតពុំបានទើបជូនដំណើរពួកគេទាំងពីរបានត្រឹមមាត់ទ្វារ
" ឯងអត់ជូនហេរីនទៅវិញមិនខ្លាចលោកយាយសង្ស័យទេអី "
" ខ្លាំងអីជាងមេខ្លាកំពុងឈរក្រហឹមដាក់ហា៎ " ជុងគុកអោបខ្សឹបត្រចៀកជេក ឯហេរីននាងមិនមាត់ករអ្វីដោយសារតែកំពុងតែឈរប្រឈមមុខប្រឈមក្រសែភ្នែកជាមួយថេយ៉ុងដែរឈរមើលមកពួកគេមិនឆ្ងាយពីកន្លែងពួកគេឈរប៉ុន្មាន , អូយ៎ នាងភ័យស្ទើររាគនោមហើយ ញ័រជើងសឹងដើរទៅមុខមុនរួចឲ្យតែក្រឡេកប៉ះចំក្រសែភ្នែកថេយ៉ុង ទោះបី គេសម្លឹងនាងធម្មតាក៏មានអារម្មណ៍ថាព្រឺរោមដែរ មនុស្សអីមើលតែមុខក៏ខ្លាចដូច្នោះ នាងចាប់ផ្ដើមជឿសម្ដីជេកហើយ ពីមុនឲ្យតែជេកប្រាប់ គេតែងតែសើចព្រោះគិតថាជេកនិយាយលេងសើចបន្លើស ពេលជួបផ្ទាល់ទើបដឹងថាជារបស់ពិត
" ពេលណាពួកឯងនិយាយចប់អញភ័យស្ទើររាគនោមហើយ អឹក " ហេរីននាងកេះសួរជុងគុកតិចៗ តែមិនហ៊ានងាកមើលជុងគុកឡើយ ភ្នែកនៅតែសម្លឹងមើលថេយ៉ុងហើយសើចញឹមៗមិនហ៊ានក្រលៀសទៅណា

" អឺ ៗ តោះទៅ ហ៊ារីន វាភ័យគាំងបេះដូងងាប់អីឡូវហើយ ហាសហា អានិងហើយអញប្រាប់សើច អីឡូវមិចជួបរបស់ពិតមានអារម្មណ៍មិចដែរ "
" ដឹងចឹងហើយ ប្រកាច់និយាយធ្វើអី អញបីជើងរាប់មួយអីឡូវហើយ ឆាប់ទៅ " ហេរីននាងខំប្រឹងទប់សម្លេង ខ្លាចថេយ៉ុងឮ , ស្លាប់ហើយអ្នកណាទៅដឹងមនុស្សធ្លាប់តែចរិកswag ឡូយៗ បែរជាមកចាញ់ច្រាបថេយ៉ុងត្រូវជាប៉ាមិត្ដភិក្ដខ្លួនទៅវិញ បើ
អូនៗនាងដឹងរឿងនេះតើគេយកមុខទៅទុកនៅឯណាព្រះអើយ

Skip

ក្រាក

ជុងគុកបើកទ្វារចេញពីបន្ទប់ទឹកលើខ្លួនមានតែកន្សែងរុំចង្កេះចំហល្វែងលើចោល , ដៃកាន់កូនកន្សែងជូតសក់បណ្ដើរនឹកគិតបណ្ដើរ
បន្ទាប់ពីដោះខ្លួនរួចមួយគ្រាហើយ ជុងគុកចាប់ផ្ដើមនៅលែងសុខម្ដងទៀត គិតថាគួរធ្វើយ៉ាងណាបន្ដ គេជាអ្នកចងខ្លួនឯង ពេលនេះចំណង់វាចាប់ផ្ដើមចងរឹតខ្លួនគេបន្ដិចម្ដងៗ តើគួរដោះស្រាយចេញតាមផ្លូវណា

🐰លោកប្ដី Hybird🐰Where stories live. Discover now