ភាគ20. មិនអាចទៅរួចទេប៉ា ហឹសៗ

795 68 14
                                    

ផាំង គ្រាំង
" ពុទ្ធោ ... បាក់ទ្វារបាត់ " រ៉ូគិ យកដៃខ្ទប់មាត់ភ្ញាក់ផ្អើល សង្ស័យខឹងថេយ៉ុងខ្លាំងហើយ បានជាមកបែបកាចៗបែបនេះ
" ប៉ា ... លួងខ្ញុំអត់បើមិនលួងខ្ញុំចាក់សាំងដុតក្រុមហ៊ុននិងចោលឲ្យខ្ទេច " ជុងគុកមិននិយាយតែមាត់ប៉ុន្ដែក្នុងដៃមានកាន់ធុងប្រេងសាំងប្រហែលជា5L និងដែកកេះមួយ , ហាសហាមើលទៅក្មេងនេះប្រហែលជាខឹងង៉ក់ងរខ្លាំងណាស់ហើយ ដល់ថ្នាក់ទៅទិញសាំងចង់មកដុតក្រុមហ៊ុនគេមែនទែន

" ប្រុសតូចស្ងប់អារម្មណ៍សិនទៅមើល មិចឆេវឆាវបែបនេះ " រ៉ូគិដើរទៅរកជុងគុកប្រុងចាប់យកប្រេងសាំងចេញពីគេ តែត្រូវអ្នកខាងនោះឈានជើងថយក្រោយ
" ពូសួរប៉ាទៅលួងខ្ញុំអត់ បើមិនលួងដុតក្រុមហ៊ុនឲ្យងាប់ទាំងអស់គ្នា "
" ហឹសៗ ក្មេងអើយក្មេង " ថេយ៉ុងក្រវីក្បាលសើចញីសៀតផ្កាតិចៗនឹកអស់សំណើចសើចនិងអាល្អិតគំនិតក្មេងខ្ចីមិនដឹងជាខឹងអីណាស់ណាទេ
" នៅសើចទៀត " ខឹងណាស់ ខំប្រឹងសម្ដែងធ្វើឲ្យដូចមែនទែនហើយនៅសើចខ្លួនបានទៀត
" អូ៎ ទើបតែដឹងអីឡូវ គេប្រើទឹកដុតជំនួសសាំង "
អ្ហឹក អ្នកដែលត្រូវគេនិយាយចាក់ចំ ចំណុចស្រាប់តែស្ងាត់មាត់ឆឹងដូចគេចុក , មិនលួងហើយបញ្ឈឺថែមទៀតមិននឹកគិតអាណិតក្មេងតូចពូកែង៉ក់ងរម្នាក់នេះទេឬ លោកប៉ាចិញ្ចឹមចិត្តអាក្រក់ពិតជាចិត្តដាច់ណាស់ ហឹកៗ

ផាច់ រ៉ូគិ យកដៃទះក្បាលខ្លួនឯងឮសូរផាច់ហួសចិត្តហួសថ្លែង ហួសថ្លើម ហួសប្រម៉ាត់ ជាមួយ កូនពៅកូនមាសកូនពេជ្រខ្លួន ស្មានតែគេយកសាំងមកមែនទែនទឹកទេអី ហឺយ ខំតែភ័យ លួសព្រលឹងអស់ , យូរៗទៅដូចថេយ៉ុងថាមិចមិនដឹង គេចង់កើតឡប់សតិតាមហើយនៀក (ដៀលដោយប្រយោល)
" មិ...មិចប៉ាដឹង " ពេបមាត់
" នែ៎ អាល្អិតសម្អុយ យើងចិញ្ចឹមឯងដប់ឆ្នាំជាងហើយមិចមិនដឹងឯងគិតអី "
" អឹក លួងគេមកចឹង "
" លួងស្អី យើងធ្វើអីខុស "
" ខុសទីមួយ អត់ទៅដើរលេងមួយកូន ទីពីរជិះម៉ូតូមកចោលកូន ថាអត់ខុសទៀត "
" ហឹសៗ ...អឺៗលួងក៏បានដែរ រ៉ូគិឯងចេញសិនទៅយើងលួងក្មេងមួយសិន "
" ហិហិ ... ពូចេញហូវ គេត្រូវការពេលនៅតែពីនាក់សំណព្វចិត្ត " ជុងគុកសើចខខឹកកាច់ករ ហើយរត់ទៅរុញរ៉ូគិ ចេញពីបន្ទប់
" ឈ្លោះគ្នាគម្រាមដុតក្រុមហ៊ុនឲ្យងាប់ទាំងអស់ដល់ត្រូវគ្នាវិញគេត្រូវការពេលតែពីរនាក់គិតទៅរងកម្មមិនដឹងខ្លួនឯង ឆឹស "

🐰លោកប្ដី Hybird🐰Where stories live. Discover now