ភាគ18. បាត់កង់ម៉ូតូកុំឆ្ងល់

666 62 19
                                    

# ខំមិនច្រើនៗណាមានកម្លាំងចិត្តសរសេរបន្ដ

" ពូ ... ចាប់ខ្ញុំមកធ្វើអី ខ្ញុំកំពុងចាក់ចុចស្រីបិសាចនឹងផង " កំពុងពេលធ្វើដំណើរទៅសាលារៀនជុងគុកងាកសម្លក់រ៉ូគិថ្លែ មនុស្សកំពុងតែសប្បាយចាក់ឆ្កិះឆ្កៀលផងមកអូសគេចេញអីណា
" ស្នាមករនោះ ជាស្នាដៃប្រុសតូចមែនទេ ប្រាប់ពូភ្លាម " រ៉ូគិលើកដៃចង្អុលមុខជុងគុកធ្វើមុខកាចៗគម្រាមក្មេងកំពុងធ្វើមុខស្លេស្លឺគេពីការផ្ដល់ចម្លើយដល់គេ

" ..... " ជុងគុកមិនឆ្លើយតបគេបែរជាទាញទូរស័ព្ទរបស់គេមកចុចលេងធ្វើមិនដឹង ឯរ៉ូគិមិនដេញដោលសួរអីទៀតព្រោះដឹងថាជាការពិត , ក្មេងច្រម៉ក់កំហូចនេះគេចិញ្ចឹមតាំងពីតូចរឿងអីគេមិនដឹងចរិក

ងឺត

សន្ធឹកកង់ឡានបានបញ្ឈប់ ជុងគុកបើកទ្វារឡានចុះដោយខ្លួនឯង មុនដើរចូលសាលាក៏មិនភ្លេចលើកដៃបាយៗរ៉ូគិដែរ , គ្រាន់តែឈានជើងចូលបរិវេណសាលាភ្លាមជុងគុកបានឮសម្លេងមួយស្រែកហៅគេ វាជាសម្លេងមួយដែលគេមិនចង់ឮ ឮពេលណាចង់តែរត់គេចឲ្យឆ្ងាយៗនោះទេ .

" បងជុង ... " នាំចាំបានទេក្មេងប្រុសឈ្មោះ ក្វាង ជុងវ៉ូ ជាក្មេងម្នាក់ដែលតែងតែតាមរករឿងជុងគុកកាលពីនៅក្មេងៗនោះអី , អ្វីៗពិតជាមិនទៀងមែន វេលាកាន់ដើរទៅមុខពួកគេធំធាត់ពេញរូបរាង ជុងវ៉ូលែងតាមធ្វើបាបជុងគុកទៀតហើយ តែប្ដូរមកជាតាមញ៉ែវិញ(⁠灬⁠º⁠‿⁠º⁠灬⁠)⁠♡
" ហឺយ ... ថយចេញឲ្យឆ្ងាយពីយើងទៅ តោងជើងតោងដៃស្អី " ជុងគុកដកដង្ហើមធំធុញថប់ តោងគេស្អិតដូចតុកកែ

" អេ៎ ក្មេងតុកកែ ឯងញ៉ែមិត្តយើងទៀតហើយ " ភ្លាមនោះ ជេក និងហេរីន ក៏ដើរចូលមកព្រមគ្នា
" រឿងយើងកុំចេះ " ជុងវ៉ូ
" មិនឲ្យចេះ យ៉ាងមិចមិត្តយើង ក្មេងតុកកែ ឃើញមិត្តយើងសង្ហាដូរចិត្តតាមញ៉ែហ៎ ឃើញប្រុសអត់បានសោះ " ជេក
" អាយ៎ ... អា ... អា " ជុងវ៉ូ សែនគ្រឺតអាបុិជេកនិងសម្បើមណាស់ រហស្សនាម ក្មេងតុកកែ នេះក៏នាយជាអ្នកដាក់ឲ្យដែរ គ្រឺត សឹងតែរកពាក្យជេឲ្យសមនឹងអាបុិនិងមិនបាន
" ហ៊ានតែជេ យើងចាប់បោកដូចកង្កែបហើយ " ជុងវ៉ូបម្រុងហាមាត់ជេ ជេកតែក៏ត្រូវខ្ចិបមាត់វិញដោយសារតែខ្លាចពិតមែន

🐰លោកប្ដី Hybird🐰Where stories live. Discover now