ភាគ9. ខ្ញុំធ្វើឲ្យប៉ានៅក្រៅបន្ទប់បាន

765 64 3
                                    

មកដល់វិមានភ្លាមជុងគុកត្រូវប្រឈមមុខជាមួយម្ដាយរបស់ថេយ៉ុងដែលត្រូវជាលោកយាយរបស់ខ្លួន , បើនិយាយពីរឿងម៉ាក់របស់ថេយ៉ុងកាលពីដំបូងគាត់រស់នៅជប៉ុននោះទេប៉ុន្ដែដោយសារតែ ស៊ូ យ៉ុនហេ ត្រូវជាភរិយារបស់ថេយ៉ុង នាងនិយាយថានាងពិបាករស់នៅជាមួយជុងគុកទើបគាត់មករស់នៅក្នុងវិមានរួមគ្នាតែម្ដង និយាយឲ្យស្រួលស្ដាប់មកការពារកូនប្រសារពីចៅប្រុសក្រៅខោ , បើនិយាយពីរឿងគាត់និងជុងគុកវិញគ្រាន់តែដឹងដំណឹងថាថេយ៉ុងទទួលកូនចិញ្ចឹមគាត់ខឹងស្ទើរដាច់សរសៃឈាមហើយ តែក្រោយពីបានជួបអាល្អិតកំពូលមនុស្សសម្ដីផ្អែមរលួយពូកែយកចិត្តរួចមកគាត់បានផ្លាស់ប្ដូរចិត្តទទួលយកជុងគុកវិញ ស្រឡាញ់ថ្នាក់ថ្នមតាមចិត្តគ្រប់យ៉ាងមក លើកលែងតែរឿងម្យ៉ាងរឿងដែលជុងគុកមានចិត្តលើថេយ៉ុងលើសពីប៉ាកូនទើបគាត់បង្ខំឲ្យថេយ៉ុងយកប្រពន្ធទាល់តែបាន

" លោកយាយបាទ " ជុងគុករត់សសឹកតិចៗដំណើរប្រៀបបានដូចនឹងកូនក្មេងទៅរកលោកយាយគីម របៀបយកចិត្តយកថ្លើម
" ចាស៎ ... បានអ្វីខ្លះនិងសំពីងសំពោងដល់ហើយចៅពៅសំណព្វចិត្តយាយ មើលយាយថើបមួយមើល
សឺតៗ "
" លោកយាយ ... ចៅពេញកម្លោះហើយ នៅចាប់ចៅថើបដូចកូនក្មេងទៀត "
" អូ៎ ... ពេញកម្លោះហើយមែនទេ ចរិកនៅbabyមិនទាន់ឈប់ញុាំទឹកដោះគោផង "
" លោកយាយហ៎ ... "
" អា៎ ... មើលចៅទិញអ្វីមកនិងច្រើនម្ល៉េះ "
" ចៅទិញនំមកទុកញុាំ មានរបស់លោកយាយចូលចិត្តទៀត "

" អឹម ... យាយកំពុងតែឃ្លានអីផ្អែមៗស្រាប់ផង "
" បាទ ...លោកយាយចាំមួយភ្លែតចៅយកទៅដាក់ចានឲ្យលោកយាយពិសា "  ជុងគុកថារួចក៏យួរថង់នំចូលទៅក្នុងផ្ទះបាយ មួយសន្ទុះក្រោយមកក៏ចេញមកវិញជាមួយនំមួយចាននិងទឹកក្រូចស្រស់ៗមួយកែវ

" ជុងគុកឆ្នាំនេះចៅរៀនវិទ្យាល័យចប់ហើយមែនទេ "
" បាទ លោកយាយមានអីមែនទេ "
" ចៅចង់ធ្វើអី "
" គឺ ... គឺ " ជុងគុកអេះអុញមួយភ្លែតមិនហ៊ានស្រដីឆ្លើយដោយសារតែខ្លាចព្រោះលោកយាយគេនិយាយថាមិនចូលចិត្តមុខជំនាញនេះហើយមិនចង់ឲ្យគេរៀននោះទេ
" គ្រូបង្រៀនមែនទេ "
" បាទ ... "
" រៀនអ្វីក៏បានតែយាយមិនអនុញ្ញាតចំពោះរឿងនេះមួយ យាយចង់ឲ្យចៅរៀនផ្នែកគ្រប់គ្រងដើម្បីជួយ
ថេយ៉ុងប៉ាចៅខ្លះ មើលទៅគេរាល់ថ្ងៃដូចជាហត់ណាស់កុំតែបាន យ៉ុនហេជួយសម្រាលខ្លះទេ ម្ល៉េះគេហត់ស្លាប់ហើយ បើបានចៅម្នាក់ទៀតរឹតតែល្អ "

🐰លោកប្ដី Hybird🐰Where stories live. Discover now