Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង

1.9K 145 4
                                    

ម៉ោងប្រហែលជាបួនទាបភ្លឺ Tae ក៏ភ្ញាក់ឡើងម្ដងទៀតបន្ទាប់ពីទើបនឹងបញ្ចប់សង្គ្រាមស្នេហ៍ជាមួយ Jungkook ប្រហែលម៉ោងជិតមួយនេះប៉ុណ្ណោះ ។ គេក្រោករើសសម្លៀកបំពាក់របស់ខ្លួនមកស្លៀកវិញទាំងលំបាកតែក៏មិនចង់ដាស់រាងក្រាស់នាំតែនាយក្រោកមកឃាត់គេដែរ សុខចិត្តដើរទប់ចង្កេះត្រឡប់ទៅបន្ទប់ខ្លួនវិញមុនពេលមានគេចូលមកឃើញ ។

ព្រលឹមថ្ងៃថ្មី ព្រះអាទិត្យក៏ចាប់ផ្តើមរះបញ្ចេញពន្លឺសាជាថ្មី មនុស្សម្នាក៏នាំគ្នាក្រោករៀបចំខ្លួនដើម្បីចេញទៅបំពេញតួនាទីដូចសព្វដង ។ តុអាហារថ្ងៃនេះហាក់ដូចជាស្រស់បំព្រងខុសពីរាល់ដង និងបញ្ចប់ទៅដោយរលូនមិនក្រៀមក្រោះទៀតឡើយ ។

«ជូនពរឱ្យប្រឡងជាប់ណាកូន ត្រូវខំប្រឹងរៀនបញ្ចប់ឆ្នាំឱ្យបានលឺទេ ដល់ពេលនោះកូនចង់ចាប់ជំនាញអ្វីក៏បាន លោកប៉ាលែងឃាត់កូនទៀតហើយ»លោកស្រី Jeon មកជូនដំណើរកូនទាំងមុខរីកពព្រឹម ផ្ដែផ្ដាំកូនប្រុសដែលរៀបខ្លួនទៅប្រឡងសង ក៏សង្ឃឹមថាកូននឹងធ្វើបាន គាត់មិនចង់ឃើញទិដ្ឋភាពឪពុកកូនហុតឈាមគ្នានោះទេ ។

«អ្នកចេះគឺជាប់ បើមិនរៀនគឺធ្លាក់ អូនផ្ដាំអ្វីច្រើនម្ល៉េះ រង់ចាំមើលតែលទ្ធផលដឹងហើយថាកូនអូនឆ្លាតប៉ុណ្ណា»លោក Jeon ដែលឈរខាងក្រោយប្រពន្ធក៏បោះផ្លែផ្កា ទាក់ទាញក្រសែភ្នែកពិឃាតរបស់លោកស្រី Jeon ភ្លាមៗ ។

«បិទមាត់បងទៅ ហើយទៅចាំក្នុងឡាន ខ្ញុំនឹងទៅតាមក្រោយ»ទ្រាំណាស់ថាមិនចង់បំបាក់មុខប្ដីទេ តែមាត់មនុស្សចាស់នេះនៅមិនស្ងៀមទាល់តែសោះ ។ លោក Jeon ធ្វើមុខមិនសម ដើរអេះកញ្ជឹងកទៅឡានមុន ខណៈដែល Jungkook បានដៃឈរលានអណ្ដាតឌឺយ៉ាងទំនង ឯនាងល្អិតខ្ទប់មាត់សើចទាំងលើកដៃបាយៗលោកតាដែលមុខស្អុយរត់ចូលឡាននោះ ។

«ហូ៎...មានអំណាចយ៉ាងណាក៏នៅតែមានមេខ្លាបង្រ្កាបបានដែរណ៎លោកប៉ាក្មេក»Tae ពោលឡើងស្ងាត់ៗម្នាក់ឯង មើលដំណើររាងចំណាស់ទាំងចង់សើច លើកទីមួយហើយដែលឃើញលោកស្រី Jeon សម្លុតគាត់កណ្ដាលចំណោមបែបនេះ ។

«កុំស្ដាប់ប៉ាកូនអី ខំតែប្រឹងរៀនអោយចប់បានហើយ ឆាប់ទៅប្រឡងចុះ ប្រយ័ត្នយឺតពេល»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now