Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច

1.8K 187 15
                                    

     អារម្មណ៍ដែលបែកបាក់ពិបាកនឹងផ្គុំឡើងវិញខ្លាំងណាស់ កាលបើនាយនៅតែប្រកាន់ចិត្តរឹងមានៈមិនព្រមមើលក្នុងផ្លូវមួយផ្សេងដែលអាចអោយពួកគេចាប់ផ្តើមម្ដងទៀតបាន ។
  
«ហឹម??»Jungkook ជ្រួញចិញ្ចើមឡើង ដៃរាវក្នុងកាតាបការងាររបស់ខ្លួនរករបស់រំសាយចិត្តខឹង បែរជាមិនឃើញ ។

«ទឹកដោះគោយើងនៅឯណា»Jungkook មុខក្រហមចងចិញ្ចើមកាន់តែខ្លាំងកាលបើរករបស់សំណព្វមិនឃើញ ទើបនឹងពើបប្រទះជាមួយសាកសពកញ្ចប់ទឹកដោះគោដែលសល់ត្រឹមសំបកនៅលើសាឡុងទៅវិញ ។

«...............»រាងសង្ហារសម្លឹងទៅកញ្ចប់ទឹកដោះគោដោយការវិវេក មិនស្រដី មិនដឹងជាកំពុងគិតអ្វី ថ្វីបើនេះប្រាកដជាស្នាដៃរបស់ Tae ច្បាស់ណាស់ ។

     មួយសន្ទុះក្រោយបន្ទាប់ពីបង្ហើយការងារដែលនៅសល់រួច រាងក្រាស់ក៏រៀបចំទាញយកអាវក្រៅរបស់ខ្លួនដើម្បីទៅទទួលទានអាហារថ្ងៃត្រង់ នេះក៏ម៉ោងដប់មួយជាងដែរទៅហើយ ។

    Jungkook ដើរជះរាងសង្ហាកាត់ហ្វូងបុគ្គលិកអោយនាងៗជ្រួលជ្រើម បានប្រធានស្អាតៗយ៉ាងនេះទោះធ្វើការមិនបើកប្រាក់ខែក៏ព្រម ។

«លោកប្រធាន!!»រំពេចនោះដែរ ខណៈដែលនាងៗកំពុងរំជួលចិត្ត កញ្ញា Carla ក៏ចូលទៅស្ទាក់មុខនាយកម្លោះ ជាហេតុធ្វើឱ្យពួកនាងពេបជ្រាយដោយការច្រណែន ។

«មានអ្វីហេស៎ Carla»
«គឺ...នេះលោកប្រធានដល់ម៉ោងសម្រាកហើយឬ?»
«ម៉ោងដប់មួយហើយ នាងចង់អោយខ្ញុំថែមម៉ោង?»
«អត់ទេ ខ្ញុំគ្រាន់តែសួរធម្មតាប៉ុណ្ណោះ»Carla ញញឹមមិនសម ដៀងភ្នែកមើលទៅនាងៗដែលលួចខ្សឹបខ្សៀវពីនាងមិនឈប់ ។
«បើចឹងខ្ញុំទៅសិនហើយ អ្នកផ្ទះកំពុងចាំ»Jungkook ដើរបង្ហួសនាងក្រមុំសម្ដៅទៅកន្លែងចំណត ។ មួយរយៈនេះនាយក៏ឧស្សាហ៍ទៅចូលរួមអាហារជាមួយអ្នកនៅវិមានដូចគ្នា ត្បិតនាយនៅខុនដូរផ្សេងក៏ពិតមែន ព្រោះជាបំណង Mrs.Jeon ។

ក្រឹប~ ទ្វាឡានត្រូវបានបិទដោយដៃរាងក្រាស់តែរំពេចនោះវាស្រាប់តែបើកឡើងម្ដងទៀត ។

«អា៎...សុំទៅញុាំអាហារជាមួយផង»Tae ចូលមកដល់ក៏ដាក់ខ្លួនអង្គុយ ដាក់ខ្សែក្រវាត់យ៉ាងត្រឹមត្រូវមុននឹងញញឹមខ្ជឹប ដាក់ Jungkook ដែលអង្គុយភ្ញាក់គាំងមួយកន្លែងមិនកម្រើកខ្លួន ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now