Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?

1.5K 141 2
                                    

ធ្មេចបើកៗក៏ដល់ថ្ងៃចាស់ទុំមកប្រទេសកូរ៉េទៅហើយ ។ កងអង្គរក្សមិនចេះតិចចូលទៅព្រលានយន្តហោះដើម្បីការពារអ្នកដែលមានងារជាឪពុកម្តាយរបស់លោកប្រធានាធិបតីព្រមជាមួយនឹងអ្នកដន្លងដែលអញ្ជើញមកកាន់វិមាន Jeon ។

Taehyung ឈរចាំទាំងរំភើបជាមួយលោក Jeon លោកស្រី Jeon និង Jiho អង្គុយមិនជាប់កៅអី កអើតចុះឡើងរកមើលមនុស្ស ត្បិតថានឹកអ្នកណាមានគុណរបស់ខ្លួនជាពន់ពេក ។ មិនយូរប៉ុន្មានវត្តមានរបស់មនុស្សចាស់បួននាក់ក៏បានចូលមកយ៉ាងសុវត្ថិភាព ដោយលោកតា Jeon គឺអង្គុយនៅលើរទេះរុញទៅហើយ ។

«លោកតា!លោកយាយ! ជម្រាបសួរ»គ្រប់គ្នារហ័សស្រដៃរាក់ទាក់សមគួរទៅកាន់មនុស្សចំណាស់ Tae សសៀរៗរត់ទៅអោបម្ដាយយ៉ាងណែន បង្ហាញពីការនឹករលឹក ។

«ម៉ាក់! នឹកណាស់»កាយតូចចូលទៅពួនសម្ងំក្នុងរង្វង់ដៃស្រ្តីវ័យកណ្ដាលដែលស្រស់ស្អាតមិនប្ដូរ កំពុងញញឹមយ៉ាងកក់ក្តៅស្វាគមន៍គេ ។

«នឹកតែម៉ាក់មិននឹកប៉ាទេហេស៎?»

«មានឯណា កូននឹកលោកប៉ាខ្លាំងណាស់...បានអ្នកទាំងពីរមកបែបនេះកូនសប្បាយចិត្តបំផុត»Tae សើចស្ញេញស្រវាអោបរាងចំណាស់ដែលសម្ដែងធ្វើជាអន់ចិត្ត ។

«ជិតបានប្ដីហើយ គួរតែរៀនសុាំអោយហើយ មិនយូរទេ នឹងត្រូវនៅឆ្ងាយពីគ្រួសារ»លោកតា Jeon ស្រដីកាត់បរិយាកាស ខណៈដែលលោក Kim និងភរិយាលួចញញឹមចម្អន់កូនខុសពី Tae ដែលប្រែជារៀបរឹកមិនសម ។

«អ្នកម៉ាក់លោកប៉ាទើបនឹងមកពីឆ្ងាយ ខ្ញុំថាចូលទៅពិសារទឹកអោយត្រជាក់ចិត្តបន្តិចសិនទៅ»លោកស្រី Jeon ប្ដូរប្រធានបទទាំងមុខមិនរីករាយ ស្រពាប់ស្រពោនមិនប្ដូរ ។ មួយរយៈនេះគាត់មិនសូវនិយាយស្ដីទេ បើលោក Jeon វិញ គាត់លែងជ្រលក់មាត់រកប្ដីតែម្ដង ខឹងជាលក្ខណៈទ្រង់ទ្រាយធំ ។

«ក៏ល្អ ពួកយើងទៅខាងក្នុងទៅ»លោកយាយ

គ្រប់គ្នាចូលមកខាងក្នុង ឆ្ពោះទៅបន្ទប់ទទួលភ្ញៀវ ជជែកគ្នាពីមួយរឿងចូលមួយរឿងមិនអស់សេចក្ដី និងពិភាក្សារឿងកូនៗផង ។ Tae និង Jiho ចេះតែលួចសម្លឹងគ្នា ព្រោះមិនស្រណុកក្នុងចិត្ត ប៉ុន្តែក៏មិនអាចក្រោកទៅណាបានក្រៅពីអង្គុយកំដរពួកគាត់ ដោយធ្វើជាសម្ដែងដូចគូស្នេហ៍ទូទៅយ៉ាងដូច្នោះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now