Part 31 : ស្នេហានិងតួនាទី

1.5K 121 8
                                    

#ភូមិគ្រឹះ Kim

ស្បៃរាត្រីចាប់ផ្តើមគ្របដណ្តប់ផ្ទៃអាកាស ។ យប់នេះហាក់ចុះត្រជាក់ខុសប្លែកពីធម្មតា តែកាយដែលអង្គុយសោកសៅដូចជាគ្មានទទួលបានភាពរងារអ្វីបន្តិចសោះ ។ Tae ងើយមើលសម្លឹងទៅមេឃទាំងមួហ្មង នឹកគិតដល់អ្នកម្ខាងទៀត ដែលមិនដឹងថានាយយ៉ាងម៉េចទៅហើយទេ ។

ក្រាក~ ភ្លាមនោះដែរសម្លេងទ្វារបន្ទប់របស់រាងតូចក៏បន្លឺឡើង បង្ហាញវត្តមានអ្នកជាម្ដាយឪពុកដែលកំពុងតែចូលមកព្រមជាមួយនឹងទឹកដោះគោក្ដៅមួយកែវផង ។

«ថ្មើនេះទៅហើយ ហេតុអ្វីមិនទាន់គេងទៀតកូន»Mrs.Kim សំដៅមករករាងតូច ស្របពេលដែលគេក៏ដើរចេញពីវេរ៉ងដាមក ដាក់ខ្លួនអង្គុយទៅលើគ្រែក្បែរម្ដាយ ។

«កូនគេងមិនលក់ទេម៉ាក់»
«នៅគិតពីរឿងថ្ងៃនេះទៀតហេស៎?»Mr.Kim ស្រដីសួរអោយរាងតូចស្ងាត់មាត់ មិនដឹងគួរតបបែបណា ។

«ឈប់គិតទៅកូន រឿងដែលកន្លងហួសអោយវាហួសទៅចុះ ត្រឡប់ទៅវិញជាមួយម៉ាក់ ទៅចាប់ផ្ដើមជីវិតថ្មីនៅទីនោះ ទៅធ្វើជាកូនល្អរបស់ប៉ានិងម៉ាក់វិញ គ្មាននរណាជាន់ឈ្លីកូនម៉ាក់ទៀតឡើយ»

«................»

«ឬកូននៅគិតពីគេ?»ដោយឃើញ Tae នៅតែស្ងាត់មិនតបស្ដី ទើបគាត់សួរឡើងម្ដងទៀត ។ មានអ្វីក៏គួរតែពិភាក្សាគ្នាប្រសើរជាងស្ងៀមស្ងាត់ លាក់ទុកម្នាក់ឯងដែរ ។

«ប៉ា!ម៉ាក់! កូនសូមទោស ដែលធ្វើអោយអ្នកទាំងពីរត្រូវបង់កិត្តិយសនៅថ្ងៃនេះដោយសារតែខ្ញុំ...»ទឹកភ្នែកគេរលីងរលោងម្ដងទៀតហើយ តើមួយឆាកជីវិតនេះគេបានបង្កើតកំហុសអ្វីខ្លះទៅ?

«Tae ម៉ាក់ដឹងថាកូនគ្មានបំណងទេ ម៉ាក់យល់! ម៉ាក់ក៏មិនស្ដីបន្ទោសកូនដូចគ្នា ម៉ាក់គ្រាន់តែចង់អោយកូនបំភ្លេច ហើយត្រឡប់មករីករាយដូចពីមុនគឺគ្រប់គ្រាន់ហើយ»

«ប៉ុន្តែលើកនេះកូនសាងកំហុសធ្ងន់ណាស់ កូនធ្វើអោយគ្រប់គ្នាត្រូវមកពិបាកដោយសារតែកូន ខ្ញុំកំសាកណាស់ពិតទេម៉ាក់!! ខ្ញុំអាត្មានិយមបំផុតដែលគិតតែពីខ្លួនឯង ហ្ហឹកហ្ហឹក...»

«Tae...បានហើយកូន មិនអីទេណា មិនអីទេ»Mrs.Kim ទាញកូនយកមកអោប គ្រប់យ៉ាងមិនអាចកែប្រែបាន ទោះបីជាគាត់ស្ដីបន្ទោសក៏មិនបានអ្វីមកវិញដដែល អ្វីដែលសំខាន់បំផុតគឺកូនរបស់គាត់មានក្ដីសុខ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now