Part 46 : Yes, I'm your Honey!!🔥

2K 156 6
                                    

ភ្លេងបញ្ចប់សឹងមិនទាន់ Jungkook រហ័សរំដោះខ្លួន សំដៅមកតុវិញយ៉ាងលឿន អង្គុយផឹកស្រាបៀរទាំងមិនស្រណុកក្នុងខ្លួន ។ ឃើញសភាពប្ដីដូច្នេះ Tae ក៏លួចសើច មុននឹងត្រឡប់មកតាមនាយ កុំគិតថាអាចរួចខ្លួនដោយងាយ ។

«ប្រញាប់ឈប់ម្ល៉េះ ខ្ញុំនៅរាំមិនទាន់អស់ចិត្តផង»Tae បញ្ចេញកាយវិការញិញក់ ងក់ងរដាក់ប្ដីដែលគេចខ្លួនមកអង្គុយផឹកធ្វើព្រងើយ ។

«រាំម្នាក់ឯងទៅ!!»រាងក្រាស់ស្រដីទាំងមិនបែរមុខ ចាក់ស្រាមកលើកអកដូចជាទឹកសុទ្ធ ។ លេបស្រួលយ៉ាងនេះហេស៎? គេលឺម្ចាស់កម្មវិធីប្រាប់ថាស្រានេះជាតិអាល់កុលដល់ទៅ58%ឯណោះ ។

«ឆឹស...មិនរាំក៏បាន»Tae អង្គុយត្រង់ខ្លួនចាប់ទឹកក្រូចមកផឹកជំនួសអោយស្រា ។ តែថាជីវិតគេប្រហែលជាមិនសុខស្រួលដល់ថ្នាក់នេះទេដឹង ។

«មកកម្មវិធីគេទាំងមូលបែរជាផឹកទឹកក្រូច មើលងាយម្ចាស់កម្មវិធីពេកទេដឹង? គិតថាស្រាគេមិនឆ្ងាញ់ហេស៎ លោក Honeii !!»កញ្ញា Un-ju មិនដឹងចេញពីកន្លៀតណា មកឈរឡកឡើយជាមួយនឹងស្នាមញញឹមចុងមាត់ ។

«ចុះនាងគិតថាទឹកក្រូចនេះមិនឆ្ងាញ់ទេហេស៎ ម្យ៉ាងក្រែងម្ចាស់កម្មវិធីដាក់តម្រូវចិត្តភ្ញៀវមិនអញ្ជឹង ឬនាងមិនចេះបែងចែក?»

«យ៉ាងណាក៏ស្រាវាថ្លៃជាង មនុស្សថ្នាក់ទាបអាចនឹងគ្មានសមត្ថភាពចាប់យកមកសាកទេដឹង ទើបមិនស្គាល់រសជាតិ»

«ហឹស អញ្ជឹងឬ? ប៉ុន្តែសម្រាប់ខ្ញុំ ទោះស្រានោះថ្លៃប៉ុណ្ណា បើខ្ញុំមិនត្រូវការ វានៅតែគ្មានតម្លៃ!!»Tae សើចដើម.ក ក្រោកឈរប្រឈមនឹងនាងក្រមុំ កញ្ឆក់យកកែវស្រាពីដៃនាង ចាក់វាទៅលើដីទាំងមិនស្ដាយស្រណោះ ខណៈដែល Un-ju ឈរចំហរមាត់មើលគេចាក់ស្រារបស់នាងចោល ។

«នេះឯង-»

«បានហើយ Un-ju !! ត្រឡប់ទៅវិញទៅ នេះជាកម្មវិធី ចេះរក្សាកិត្តិយសផង កុំអោយគេដៀលដល់ត្រកូល»Jungkook ដកដង្ហើមធំទាំងធុញថប់ ចាប់នាងដែលកញ្រោលចូលទៅរករាងតូច ឃាំងអ្នកទាំងពីរមុននឹងកម្មវិធីគេផ្ទុះ ។

«តែ Jungkook hyung !!»

«ទៅ! ខ្ញុំឈឺក្បាលណាស់ បើនាងនៅតែបង្កបញ្ហាខ្ញុំហៅគេអោយចាប់អូសនាងចេញហើយ»Jungkook ស្រដីម៉ាត់ៗមិនទុកមុខ ត្បិតថានាយតែងក្រពុលមុខរាល់លើកដែលនាងមករក ។ Un-ju ខាំមាត់មិនសុខចិត្ត តែក៏មិនអាចប្រកែកត្រឹមមួម៉ៅហើយក៏ទន្ទ្រាំជើងដើរចេញទៅបាត់ កាន់តែអាម៉ាស់ទៀតនោះគឺត្រូវ Tae ឌឺអោយបន្ថែម ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now