Part 35 : ចាញ់កូន!!

1.8K 147 9
                                    

«សួស្ដី Mr.Honeii!!»រាងសង្ហារខ្ពស់ស្រឡះមួយម៉ែតប៉ែតសិប ទម្រង់មុខបែបអ្នកទ្វីបអាមេរិកខាងជើងពិតៗមិនប្ដូរ ។ ស្នាមញញឹមស្រទន់អាចឆក់យកបេះដូងក្រមុំៗបាន ប៉ុន្តែខណៈនេះគេកំពុងតែរាក់ទាក់កម្លោះតូចខាងនេះច្រើនជាង មិនបានរាយមន្តស្នេហ៍ទេ ។

«អ៎...សួស្ដីលោក-»

«Jayden Grayson »ដោយឃើញកម្លោះតូចហាក់ស្ទាក់ស្ទើរមិនដឹងគួរហៅខ្លួនបែបណា នាយសង្ហារក៏រហ័សណែនាំខ្លួន ដោយមិនភ្លេចលាដៃចាប់តបទៅកាន់ Tae ជាការរាក់ទាក់ឡើយ ។

«បាទ សួស្ដីលោក Jayden!! រីករាយណាស់ដែលបានស្គាល់»សម្ដីផ្អែមមិនខុសពីឈ្មោះ រាយរាប់ទៅកាន់អ្នកចំពោះមុខដោយចងសម្ព័ន្ធភាពជាមិត្ត ។

«បាទ ដូចគ្នា!! ធ្លាប់តែលឺឈ្មោះ ប៉ុន្តែពេលនេះបានស្គាល់លោកហើយ ពិតជាស្រស់ស្អាតដូចដែលបងស្រីខ្ញុំនិយាយពិតមែន»Jayden ស្រដីជាភាសាអង់គ្លេសតបទៅរាងតូចវិញ ។ យ៉ាងណាមិញប្រទេសកាណាដាមានភាសាជាផ្លូវការពីរគឺអង់គ្លេសនិងបារាំង ។

«ហិហិ មិនដល់ថ្នាក់ហ្នឹងទេ ពិតមែនហើយ បងស្រីលោកចង់រៀបចំជាកាដូមួយដល់លោក ដោយអោយខ្ញុំរៀបចំឈុតមួយសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់គាត់ បើមិនយល់ទាស់ទេ ខ្ញុំនឹងជូនលោកទៅរើសដល់ហាងតែម្ដង»

«គ្មានបញ្ហាស្រាប់ហើយ បានអ្នកជំនាញជួយរើសអោយក៏ប្រសើរម្យ៉ាងដែរ ខ្ញុំខ្លាចតែទើសទាល់លោកទៅវិញទេ»

«អត់ទេ សម្រេចថាលោកទំនេរថ្ងៃណាអាចមករកខ្ញុំបាន ខ្ញុំនឹងជូនទៅ»

«ថ្ងៃនេះក៏បាន ខ្ញុំមិនបានរវល់អ្វីទេ»Jayden

«អូ៎...លឿនពេកហើយ ខ្ញុំឆ្លៀតពេលមិនទាន់បានទេ សម្រេចថាថ្ងៃស្អែកទៅចុះ លោកទំនេរឬអត់?»

«បាទ សម្រាប់លោកខ្ញុំនឹងឆ្លៀតពេល»Jayden យល់ព្រមទាំងមិនស្ទាក់ស្ទើរ ខណៈដែលភ្នែកត្របាញ់រកតែស្នាមញញឹមនិងវង់ភ័ក្ត្រដ៏ផូរផង់មួយនោះ ។

«អរគុណណាស់ បើមានការអ្វីអាចទាក់ទងមកខ្ញុំបាន»គេមិនចាំបាច់អោយនាមប័ណ្ណម្ដងទៀតទេដឹង? ព្រោះបងស្រីរបស់គេមានលេខរបស់ខ្លួនស្រាប់ហើយតើ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now