Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!

1.5K 142 9
                                    

«Jungkook!!»Tae ពោលហៅរាងក្រាស់យ៉ាងស្រាលសម្លេង សម្លឹងវង់ភ័ក្ត្រដ៏ល្អឥតខ្ចោះរបស់នាយដែលបង្ហាញពីការខកចិត្ត ត្បិតថាខ្លួនមិនបានធ្វើតាមសម្ដីដែលនាយបានផ្ដាំ ។

«បងនឹងរៀបការពិតមែន?»ដំណើរមួយៗហាក់ខ្សោះកម្លាំងបោះឆ្ពោះមករកមាឌល្អិត ដែលរលីងរលោងមើលមកគេដោយការសុំអភ័យទោស ។

«ខ្ញុំ-»
«បងដឹងថាខ្ញុំឈឺប៉ុណ្ណាទេពេលដែលលឺរឿងនេះដែរទេ?»
«ហ្ហឹក... Jung ខ្ញុំសូមទោស»គេហាមខ្លួនឯងមិនបាន គេខុសធ្ងន់ណាស់ដែលធ្វើឱ្យ Jungkook ខូចចិត្តម្ដងហើយម្ដងទៀត ព្រោះតែភាពលាក់បាំងដើម្បីរក្សាកិត្តិយសខ្លួនឯង ។

«បងចាំសន្យាដែលខ្ញុំធ្លាប់និយាយដែរទេ?»
«...........»Tae ឆ្លើយមិនចេញបានត្រឹមងក់ក្បាល
«ខ្ញុំបាននិយាយហើយថានឹងនាំបងចេញពីទីនេះ ម្ដេចបងមិនចាំខ្ញុំ?»
«ហ្ហឹក... Jung មិនមែនខ្ញុំមិនស្រឡាញ់លោក ប៉ុន្តែវាមិនងាយដូចដែលលោកគិតឡើយ ហ្ហឹក កាលដែលខ្ញុំព្រម ព្រោះមិនចង់អោយលោកលំបាក»ប៉ុន្មានថ្ងៃដែលគេទៅឃើញនាយក្នុងសភាពហ្វឹកហាត់ គេឈឺចាប់សឹងហាស្ដីលែងចេញ ចុះបើគេហ៊ានប្រឆាំងទៀតនោះ Jungkook នឹងប្រឈមបែបណាបន្ត ។

«ខ្ញុំមិនដែលត្អូញត្អែរបើសិនជាមានបងនៅក្បែរ...តែខ្ញុំនឹងលំបាក បើសិនជាបងជ្រើសតាមតែចិត្តខ្លួនឯងទាំងមិនសួរពីអារម្មណ៍ខ្ញុំសូម្បីមួយម៉ាត់ បងគិតថាធ្វើបែបនេះហើយ ខ្ញុំនឹងមានក្ដីសុខមែនទេ? បងធ្វើដើម្បីតែខ្លួនឯងប៉ុណ្ណោះ Tae ! បងមិនដែលខ្វល់ពីខ្ញុំ»Jungkook ក្រវីក្បាលខណៈដែលទឹកភ្នែកពេញកន្លង់ នាយព្យាយាមមិនសម្រក់ ព្រោះមិនចង់អោយនរណាម្នាក់បានឃើញ ។

«អត់ទេ Jungkook! ខ្ញុំបារម្ភពីលោក ហ្ហឹកហឺ...»Tae យំកាន់តែខ្លាំងស្ទុះទៅអោបមនុស្សចំពោះមុខដែលកំពុងអស់ជំនឿមកលើខ្លួន ។

«បើចឹងទៅជាមួយខ្ញុំទៅ!»Jungkook ស្រដីយ៉ាងឈាមត្រជាក់ហាក់មិនខ្វល់ច្រើន តែវាធ្វើអោយ Tae ស្រឡាំងកាំង សម្លឹងទៅនាយមុនស្រដី៖

«លោកនិយាយអី»
«ចេញពីទីនេះ បញ្ឈប់ពិធីមង្គលការ ហើយទៅរស់នៅជាមួយខ្ញុំ ទៅកន្លែងដែលគ្មាននរណាមកបំបែកពួកយើងបាន»
«អត់ទេ!!»Tae ច្រានរាងក្រាស់ចេញខិតឆ្ងាយពីនាយភ្លាមៗ

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now