💫Episode5

3.8K 304 6
                                    

🥀#ភាគទី5 (មួលបង្កាច់)

បន្ទាប់ពីបង្ករឿងហើយរាងតូចទាំងពីក៏មកដល់ថ្នាក់រៀន ពួកគេរៀនថ្នាក់សិស្សខ្សោយមែនប៉ុន្តែសិស្សក្នុងថ្នាក់នោះមិនពិសពុលមិនចេះច្រណែន ស្រឡាញ់មិត្តរួមថ្នាក់ណាស់ ទោះមិនសូវបញ្ចេញក៏ដោយ មិនដូចជាសិស្សថ្នាក់ផ្សេងៗដែលចូលចិត្តវៃអែបសុីអប លាក់ពុត

"ឯងអោយគេធ្វើបាបទៀតហើយ"ថេយ៉ុង

"ក៏ប្រាប់ហើយថា...."ជីមីនប្រុងនឹងនិយាយថេយ៉ុងក៏លើកដៃហាម

"បានហើយមិនបាច់និយាយទេយើងដឹងហើយ"លើកនេះរាងតូចមិននិយាយធ្វើច្រើនទេដាក់ខ្លួនអង្គុយតុជាមួយជីមីនតែម្តងកុំអោយពិបាក

"ឯងអង្គុយជាមួយយើងមែនទេ"ជីមីនសួរឡើងទាំងញញឹម

"ក៏ឃើញមិនចឹង"ឆ្លើយចប់ក៏ក្រាបក្បាលនឹងតុទៀត

"ឯងគេងទៀតហើយហេស នេះដល់ម៉ោងហើយ ងើបឡើងគ្រូមកហើយនួក"ជីមីនខំប្រឹងទាញថេយ៉ុងអោយងើបឡើង តែមើលចុះទាញបានហើយភ្នែកនៅមិនបើកទៀត

"អរុណសួស្តីលោកគ្រូ"សិស្សទាំងអស់ងើបឈរគោរពលោកគ្រូតាមធម្មតា តែអ្វីដែលមិនធម្មតាគឺ ក្នុងដៃលោកគ្រូកាន់ក្រដាសមួយដុំដើរចូលមក

"អង្គុយចុះទៅថ្ងៃនេះលោកសាស្រ្តាចារ្យបានធ្វើវិញ្ញាសារយកមកអោយសិស្សទងអស់សាកល្បងសមត្ថភាពភាព ថេយ៉ុងថ្ងៃនេះដូរកន្លែងហេស"លោកគ្រូប្រាប់ព័ត៌មានរួចក៏ងាកមកសួរថេយ៉ុង

"បាទលោកគ្រូ ខ្ញុំចង់អង្គុយជាមួយជីមីន"ថេយ៉ុង

"មិនអីទេចឹងណាមួយជីមីនអង្គុយម្នាក់ឯងយូរហើយមានគ្នាខ្លះក៏ល្អ"លោកគ្រូក៏ដើរចែកក្រដាសវិញ្ញាសារអោយសិស្សម្នាក់ម្តងៗ

ក្នុងចិត្តរបស់គាត់គ្មានអ្នកណាដឹងទេរាល់ថ្ងៃគាត់តូចចិត្តណាស់បង្រៀនសិស្សមិនចេះ គ្រូដទៃទៀតមើលងាយសមត្ថភាពសិស្សរបស់គាត់

ថាមិនស្មើរនឹងសិស្សគេ គាត់មិនចង់អោយគេមើលងាយសិស្សដែលខ្លួនបានបង្រៀនទេ ខំប្រឹងហើយតែវាមិនបានដូចអ្វីដែលខ្លួនខំសោះ

វិញ្ញាសារដែលចែកនេះក៏គាត់គ្មានសង្ឈឹមថាសិស្សគាត់ធ្វើជាប់ដែលព្រោះវិញ្ញាសារនេះជារបស់លោកសាស្រ្តាចារ្យដាក់អោយប្រាកដណាស់ថាពិបាកនឹងយកពិន្ទុ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now