💫Episode32

2.8K 227 17
                                    


#ភាគទី32:ថ្ងៃណាមួយគេត្រូវតែក្លាយជារបស់យើង

បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យយ៉ាងយូរថ្ងៃនេះជីមីនអាចមករៀនបានធម្មតាវិញហើយតែមិនទាន់ជាស្រួលបួលទេ យ៉ុនហ្គីហាមយ៉ាងមិចក៏មិនស្តាប់ដែរ ប្រកែកថានៅមន្ទីរពេទ្យយូរធុញធប់

យ៉ុនហ្គីក៏លែងប្រកែកអនុញ្ញាតិអោយមកសាលាតែនាយតាមខ្វៀងជាប់មិនលែង ដើរតាមរហូតឡើងជីមីនក្រវីក្បាលហើយព្រោះគេសម្លឹងមើលមកច្រើនពេក

"បងចង់ដើរតាមខ្ញុំដល់ណាទៀត"ជីមីនឈប់ដើរងាកមកនិយាយជាមួយអ្នកនៅខាងក្រោយខ្លួន

"បងចង់នៅការពារអូនខ្លាចគេធ្វើបាប"យ៉ុនហ្គីនិយាយភាសាអូនបងមើលទៅទំនាក់ទំនងពីរនាក់នេះដូចជាមិនធម្មតាសោះ

"ទៅបានហើយមិនឃើញថេយ៉ុងនៅខាងក្រោយអូនទេបងទៅៗ"អីយ៉ាជីមីនក៏អូនៗពេញៗមាត់ដែរ សង្ស័យហា៎ តិចពីរនាក់នឹងសង្សាគ្នាទៅ

"ក៏បានមុននឹងទៅសុំមួយសិនមក"យ៉ុនហ្គីនិយាយទាំងបិទភ្នែកបួញមាត់ទៅជីមីនបំណងអោយថើបខ្លួន

"អត់ទេខ្មាសគេមនុស្សច្រើនណាស់"ជីមីនក្រវីក្បាលយកដៃរុញខ្លួនយ៉ុនហ្គីអោយដើរទៅទាំងមុខក្រហមអៀន

"សង្សារអ្នកណាទេពូកែអៀនដល់ហើយ សឺតបងទៅហើយ"បន្ទាប់ពីញោះអ្នកមានឈ្មោះជាសង្សារថ្មីថ្មោងហើយក៏ទាញមកថើបបន្តិចហើយដើរចេញទៅទាំងញញឹម

"ហ៉ើយ ~មិចមកថើបកន្លែងនេះគេមើលច្រើនណាស់ "ជីមីនអោនមុខចុះរត់មករកថេយ៍ដែលដើរនៅខាងក្រោយ

"នែ~មិចក៏ឯងរត់ទៀតហើយជាហើយហ៎បានរត់មិនខ្លាចភ្លាត់ឈឺលើសដើមទេ ចំមែន"ថេយ៍ស្តីអោយជីមីនទាំងមុខមាំឯអ្នកគេស្តីអោយវិញញញឹមពព្រាយ

"យើងដឹងហើយប្រញាប់ពេកសុំទោស ថេយ៍ហា"ជីមីន

"មានការអីថ្ងៃនេះយើងមានបង្ហាត់កូនក្រុម"ថេយ៍ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ

"យើងជាហើយចង់ៗសុំឯងចូលលេងដែរ"ជីមីននិយាយទាំងធ្វើមុខកំសត់លើដៃសុំផងអីផង

"មិនបានទេ ឯងមិនទាន់ជាទេមិនបានដាច់ខាត"ថេយ៍ប្រកែកឡើងភ្លាមៗមិនទាន់ជាស្រួលបួលផងចង់លេងបាល់ចង់ចូលពេទ្យទៀតឬយ៉ាងមិច

💫កែប្រែវាសនា តួចិត្តអាក្រក់💫Место, где живут истории. Откройте их для себя