💫Episode 59 : អេតាសុីវិលនេះជាឋាននរគសម្រាប់នាង....😏

1.5K 165 22
                                    


#ភាគទី59

ថេយ៉ុងអង្គុយសម្រួលខ្លួនហើយផ្តេកក្បាលនឹងក្បាលគ្រែគិតរឿងដែរត្រូវធ្វើបន្ត

ថេយ៉ុនក៏ដើរចេញមកក្បែរអង្គុយក្បែរថេយ៉ុងដែរមិនបានចាប់អារម្មណ៍នឹងខ្លួន

"បងប្រុស"ថេយ៉ុងងាកមកសម្លឹងមើលទាំងភ្ញាក់ផ្អើលព្រោះមិនស្មានថាឃើញថេយ៉ុននៅទីនេះ

"ប្អូនប្រុសមកទីនេះបានយ៉ាងមិចហ៉ឹកៗៗបងមិននឹកស្មានថាបានជួបឯងទេ"ថេយ៉ុងស្រវាអោបប្អូនទឹកក្តីនឹករលឹក

"គឺខ្ញុំជាអ្នកនាំបងមកទីនេះ សុំទោសបើខ្ញុំទៅលឿនជាងនេះបងក៏មិនត្រូវដល់ថ្នាក់នេះដែរ"ថេយ៉ុន

"កុំនិយាយចឹងអៅឯងធ្វើបានល្អបំផុតហើយណាមួយបងក៏មិនបានកើតអីធ្ងន់ធ្ងរដែរ"ថេយ៉ុងអង្អែលក្បាលប្អូនទាំងញញឹម

"មកទីនេះទាល់តែបានថេយ៉ុន"លោកតាម្នាក់នោះចេញមកថាអោយថេយ៉ុនធ្វើអោយថេយ៍ឆ្ងល់

"សុំទោសលោកតាខ្ញុំនឹកបងប្រុសពេក"

"ឯងបញ្ចេញកម្លាំងច្រើនធ្វើអោយមានរបួសអោយនៅព្យាបាលបែបជារឹងក្បាលមិនចង់នៅបម្រើយើងទេហេសបានធ្វើចឹង"គត់ស្តីអោយថេយ៉ុទាំងបារម្ភព្រោះគាត់នេះហើយជាអ្នកជួយរក្សាវិញ្ញាណដេយ៉ិនកុំអោយលោក គីម យីដាយកទៅធ្វើអាក្រក់

"ឯងមានរបួសហេស/មិនអីទេបងប្រុស"

"លោកតាកុំបារម្ភអីខ្ញុំរឹងមាំណាស់មិនងាយកើតអីទេ"

"យើងមិនជឿទេទៅសម្រាកភ្លាមទៅឯងមិនចង់ជួយបងប្រុសនឹងគ្រួសារឯងទេ"ឮចឹងថេយ៉ុក៏ដើរចូលទៅក្នុងខ្ទមទាំងមិនមាត់

បន្ទាប់ពីថេយ៉ុនដើរទៅបាត់លោកតាក៏សម្លឹងមើលថេយ៍ដែរគេងលើគ្រែទាំងមិននិយាយស្តី

"លោកតាមានរឿងអីនិយាយជាមួយខ្ញុំមែនទេ"ថេយ៉ុង

"មានគឺមានតែដូចជាមិនទាន់ចង់និយាយ"គាត់និយាយដូចជាមិននិយាយធ្វើអោយថេយ៍ធ្វើមុខឆ្ងល់ភ្លាមៗ

"មោះចូលសាច់ការ ឯងមានវិធីអីជួយគ្រួសារឯងទេ"

"មិនមានទេ"ថេយ៉ុងក្រវីក្បាលអោនមុខចុះព្រោះគេមិនមានវិធីពិតមែន

💫កែប្រែវាសនា តួចិត្តអាក្រក់💫حيث تعيش القصص. اكتشف الآن