Episode52 : ហេតុអីតាមចងកម្មចងពៀរគ្នាមិនឈប់បែបនេះ🤧

1.6K 163 11
                                    


#ភាគទី52

ព្រឹកថ្ងៃថ្មីបានបង្ហាញអោយឃើញថេយ៉ុង នឹងជីនដែលកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវទាំងមុខមិនស្រស់ ដោយសារតហរូវលោកប៉ាបង្ខំអោយមកអង្គុយចាំអនាគតភរិយា🤣

#មួយម៉ោងមុន

"ថេយ៍ជីនចង់ទៅណាទាំងព្រឹកនឹងកូន"លោកអាន់ផេណាដើរមកស្ទះមុខព្រោះដឹងថាពួកគេចង់គេចមុខគាត់ទើបគាត់ងើបពីព្រលឹមមកចាំ

"លោកប៉ា...អើលោកប៉ាក្រោកលឿនម្លេះថ្ងៃនេះ"ថេយ៍និយាយទាំងញញឹមមិនសូវសមខំងើបលឿនហើយនៅមកងើបលឿនជាងគេទៀត

"ប៉ាក្រោកលឿនរាល់តែថ្ងៃនឹង ចង់ទៅណាមែនទេ ថ្ងៃនេះទៅណាមិនបានទេចាំទទួលភ្ញៀវមកលេង"លោកអាន់ផេណានិយាយទាំងមុខប្រាកដប្រជា

"លោកប៉ាតែកូន/គ្មានតែស្ករអីទេទៅៗចាំគេនៅបន្ទប់ទទួលភ្ញៀវទៅ"ថេយ៍និងជីនបានត្រឹមតែដើរទៅទាំងមុខមិនរីកនេះជាហេតុផលដែរគេមិនចង់មកផ្ទះ

ក្រោយចាំជិតមួយម៉ោងពេលនេះភ្ញៀវក៏មកដល់លោកអាន់ផេណានឹងអ្នកស្រីកាងបានទទួលយ៉ាងរាក់ទាក់ពេលនោះលោកអាន់ផេណាប្រែជាគាំងសម្លឹងមើលទៅមនុស្សដែរដើរចូលមកយ៉ាងភ្ញាក់ផ្អើល

"សួស្តីលោក"លោកគីម យីដាដើរចូលមកទាំងញញឹមមានទាំងអ្នកស្រីយូរី(ម៉ាក់ថេយ៉ុង)តាមកជាមួយនឹងកូនស្រីពីរនាក់

"ជំរាបសួរលោកអុំ៑"ស្រីពីរនាក់នោះនាំគ្នាលើកដៃជំរាបសួរគោរពរគាត់យ៉ាងសមរម្យ

"លោកបងៗ"អ្នកស្រីកាងកករោយលោកអាន់ផេណាមិននិយាយអ្វីសោះក្រោយឃើញគ្រួសារអ្នកខាងនោះ

"បាទអា៎ជំរាបសួរៗ"គាត់ប្រញាប់រៀបចំស្មារតីមកវិញហើយសម្តែងជារាក់ទាក់ទាំងដែរក្នុងចិត្តចង់តែសម្លាប់អ្នកចំពោះមុខអផយស្លាប់បាត់ហើយរត់ទៅអោបភរិយាដែរគាត់គិតថាស្លាប់ទៅនោះអោយបាត់នឹក

"អញ្ជើញចូលក្នុង"អ្នកស្រីកាងនាំភ្ញៀវចូលមកម្នាក់ៗដើរដូចគ្មានព្រលឹងជាពិសេសអ្នកស្រីយូរីទឹកមុខស្មើរៗដំណើរមួយៗដូចជាមនុស្សគ្មានព្រលឹងក្នុងខ្លួន

"ជំរាបសួរ...លោកអុំ៑/ជំរាបសួរលោកអុំ៑"ថេយ៉ុងនឹងជីនងើបជំរាបសួរចាស់ៗកុំអោយគេថាគ្មានមាយាទតែថេយ៉ុងបែរជាគាំងសម្លឹងមើលលោកគីម យីដាមិនដាក់ភ្នែក

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now