💫Episode 40 : កូនភ្លោះ

2.5K 205 17
                                    


#ភាគទី៤០

ដោយសារតែនិយាយមិនត្រូវគ្នាទើបជីននឹងលោកអានផេណាលែងសួរនាំបណ្តាយអោយម៉ាយីចេញទៅខាងក្រៅឯពួកគាត់ឡើងទៅមើលថេយ៉ុង

ជុងគុកមិនបានប្រាប់ថាថេយ៍កើតអីទេគ្រាន់តែនិយាយថាសន្លប់ដោយសារអស់កម្លាំងខ្លាចពួកគេមិនជឿ

ជុងគុកបានតែនៅកំដរថេយ៉ុងរងចាំពេលវេលាតែប៉ុណ្ណោះព្រោះគេមិនអាចជួយអ្វីបានឡើយ

(Pov Taehyung)

មកមើលថេយ៉ុងវិញម្តងពេលនេះកំពុងដើររសាត់អណ្តែតទៅណាក៏មិនដឹងតែចេះតែដើរៗទៅព្រោះជុំវិញខ្លួនគេមានតែផ្សែងសព័ទ្ធរកកោះរកត្រើយមិនឃើញ គេដើររកផ្លូវយូរហើយនៅតែមិនឃើញ

អស់ជំរើសចង់ត្តឡប់ក្រោយក៏មិនបានទៅមុខក៏មិនកើតគេក៏ដាក់ខ្លួនអង្គុយចុះព្រោះហត់គ្រាន់តែអ្គុយភ្លាមមកដលើទីណាក៏មិនដឹងមើលទៅស្អាតណាមានកូនផ្ទះធំល្មមមួយ

ហើយមានកូនក្មេងប្រុសបួននាក់កំពុងរត់លេងជាមួយគ្នានៅខាងមុខផ្ទះនោះយ៉ាងសប្បាយរីករាយមើលទៅមានក្តីសុខណាស់ ថេយ៉ុងឈរមើលទាំងភ្លឹងភ្លឹកស្មារតី មានក្មេងប្រុសពីរនាក់ជាកូនភ្លោះមុខដូចកូនតុក្តាជ័រចឹងឃើញហើយចង់តែចាប់ក្រញិចអោយណាណីទេ

ពេលនោះគេក៏ចាប់អារម្មណ៍នឹងក្មេងប្រុសពីរនាក់ដែរជាកូនភ្លោះនោះមានមុខមាត់ដូចគេកាលពីក្មេងណាស់ សឹងតែដូចមនុស្សតែមួយតែម្តង

ក្មេងៗទាំងនោះកំពុងតែរត់លេងក៏មានស្រ្តីម្នាក់ដើរចេញមកគ្រាន់តែឃើញភ្លាមថេយ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះស្រីម្នាក់នោះគឺជាម៉ាក់របស់គេនឹងឯង

គេឆ្ងល់ណាស់ថាមិចបានម៉ាក់គេមកនៅទីនេះកំពុងតែគិតលោកអាន់ផេណាក៏ដើរចេញមកម្នាក់ទៀតទាំងមុខមើលទៅកូនៗនឹងប្រពន្ធយ៉ាងមានសេចក្តីសុខ

ថេយ៉ុងឆ្ងល់ណាស់ថាហេតុអីបានជាម៉ាក់ខ្លួននៅទីនេះមានរឿងអីពាក់ព័ន្ធគ្នាមែនទេគេមិនមាត់ឈរមើលបន្តទៀត

"ម៉ាយី ជីន ថេយ៉ុង ថេយ៉ុនកូនមកញ៉ាំបង្អែម"អ្នកស្រីគីមហៅក្មេងៗដែររត់ដេញចាប់គ្នាបែកញើសសស្រាក់នោះ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now