Episode 39(2/2)

2.3K 220 4
                                    


#ភាគទី39(2/2)

ថេយ៉ុងត្រូវបានម៉ាយីយកមកផ្ទះរបស់គេវិញឯជុងគុកក៏ដើរមកតាមក្រោយ​ទាំងមុខមានកង្វល់ដោយសារតែថេយ៍សន្លប់មិនដឹងខ្លួនសោះ

គ្រាន់តែម៉ាយីយកថេយ៍មកដល់ផ្ទះលោកអាន់ផេណាបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញម៉ាយី គាត់សម្លឹងមើលទៅម៉ាយីមិនដាច់

ឯនាយកម្លោះមិនខ្វល់បន្តបីថេយ៍ចូលបន្ទប់ដោយមានជុងគុកដើរតាមក្រោយ

បានជាម៉ាយីបីថេយ៍បានដោយសារតែដៃជុងគុករបួសគេមិនព្រមលាបថ្នាំទើបវាដមិនអាចបីបាន តែមុននឹងអោយបីនឹងចំណាយទឹកមាត់មិនស្ទើរទេ

បន្ទាប់ពីចូលមកដល់បន្ទប់ម៉ាយីដាក់ថេយ៍ទៅលើពូកហើយអង្គុយសម្លឹងមើលរាងតូចមិនដាក់ភ្នែក នឹកឃើញពេលដែរថេយ៍បាត់ខ្លួន គឺជាពេលដែរគេត្រូវរបួសវិសនឹងរលាយព្រលឹង

ដោយសារតែនាយចង់តវ៉ាមិនចង់ធ្វើការងារទាំងអស់នេះទើបត្រូវប្រយុទ្ធជាមួយអ្នកដែរមានរឹទ្ធអំណាចខ្លាំង ត្រូវរបួសសុះសាច់ ពេលនោះស្រាប់តែលេចចេញថេយ៍មកពីណាក៏មិនដឹង (ដោយសារតែពីរនាក់នឹងមានរឿងទាក់ទងគ្នាទើបនៅពេលដែរម្នាក់ណាមានរបួសនោះរបួសទាំងនោះថេយ៉ុងក៏មានដែរ)

ទាំងសភាពពិបាកមើលដោយសារតែរបួសដែរម៉ាយីមានបែរជាផ្ទេរមកថេយ៍ទាំងអស់ ចំណែកម៉ាយីវិញប្រែជាធម្មតាមិនមានស្នាកស្នាម

"ថេយ៍"ម៉ាយីគ្រាន់តែឃើញថេយ៍បែបនេះក៏រត់មកបំបាំងថេយ៍ចេញពីទីនោះបាត់ទុកអោយអ្នកដែរនៅទីនោះសម្លឹងមើលទៅគេទាំងមុខសោះកក្រោះកំណាចមិនប្តូរ

ដោយសារតែថេយ៍មកទទួលរបួសជំនួសខ្លួនម៉ាយីក៏យកថេយ៍មកព្យាបាលតែមិនបានមួយរយភាគយកទេ  ពេលដឹងខ្លួនវិញថេយ៉ុងក៏ទារអោយម៉ាយីជូនទៅប្រកួតធ្វើដូចជាធម្មតាទាំងដែរការពិតគេមិនបានស្រួលខ្លួនប៉ុន្មានទេ

បានជាគេសន្លប់មិនភ្ញាក់ដោយសារតែព្រលឹងរបស់គេខូចខាតធ្ងន់ធ្ងរម៉ាយីមិនបានពិនិត្យមើលដិតដល់ថេយ៍អោយប្រញាប់ទៅសាលាទើបនាយប្រញាប់នាំមក ចឹងហើយទើបព្រលឹងថេយ៉ុងចេញពីរូបរាងទៅកន្លែងមួយដែរឆ្ងាយសូម្បីតែម៉ាយីក៏មិនដឹងថាទៅតាមយកព្រលឹងថេយ៍ពីទីណាមកវិញដែរ ប្រសិនបើព្រលឹងនោះត្រូវបានលោក គីមយីដាជាអ្នកយកទៅវិញនោះប្រាដកណាស់ថាគ្មានថ្ងៃត្រឡប់មកវិញ ទេតែបើមានអ្នកស្មាក់ចិត្តទៅតាមយកមកវិញអាចមានសង្ឃឹមខ្លះ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now