💫Episode19

3.6K 259 12
                                    


#ភាគទី19

.កន្លងផុតទៅមួយថ្ងៃទៀតហើយតែថ្ងៃនេះមានរឿងមួយផ្ទុះឡើងល្បីពេញបណ្តាញសង្គមម្នាក់ៗដឹងសឹងតែគ្រប់គ្នាលើកលែងតែថេយ៉ុងមួយនៅដេក ជំទិតគូទនឹងគ្រែមិនខ្ចីក្រោក

"ថេយ៍ភ្ញាក់ឡើងដល់ម៉ោងទៅរៀនហើយ"ជីនចូលមកដាស់ប្អូនបើចាំអោយងើបខ្លួនឯងប្រហែលចាំទាល់តែយប់ទៅវិញហើយ ដាស់មិនអស់ចិត្តចូលទៅទាញភួយបើកវាំងននអោយថេយ៉ុងភ្ញាក់

"ហ៉ឹម~បងប្រុសសុំប្រាំនាទីទៀត"ថេយ៍ទាញភួយមកគ្របមុខជិតឆឹងសង្ងំបន្ត(ទម្លាប់ដូចអេតមីនដល់ហើយ😫)

"មិនបានទេងើបឡើងបងមិនទាន់ជម្រះបញ្ជីរឿងពីយប់ថាទៅដល់ណាខ្លះផង ងើបឡើងបើមិនចង់អោយបងប្រើធម៌ក្តៅ"ជីនគម្រាមឡើងធ្វើអោយអ្នកដេកបង្ខំចិត្តក្រោកទងមិនចង់ មិនបាច់មើលមិចទេដូចម៉ែចែកទ្រព្យអោយមិនស្មើ

"កុំធ្វើមុខចឹងដាក់បងវៃបែកគូតឥឡូវហើយប្រញាប់ងូតទឹករៀបចំខ្លួនទៅរៀន ជិតខកម៉ោងហើយ"ជីន

"ដឹងហើយម៉ែទីពីរ"និយាយរួចក៏រត់ប្រិចចូលបន្ទប់ទឹកបាត់ខ្លាចជីនស្តីអោយ

"ថេយ៉ុង អាន់ផែណាអ្នកណាម៉ែទីពីររបស់ឯងនោះ ឆឹស បងទៅធ្វើការហើយមើលញ៉ាំបាយពេលព្េឹកផងកុំអោយឈឺក្រពះ"ស្ងាត់គ្មានសម្លេងតបទើបជីនដើរចេញទៅក្រៅវិញណាមួយដល់ម៉ោងធ្វើការហើយមិនអាចនៅរេរាលបានទេ

ថេយ៍ងូរទឹកងូតអីរួចក៏ចុះមកក្រោមប្រុងនឹងញុាំបាយព្រោះថ្ងៃនេះគេងខកគេទៅធ្វើការអស់ហើយចឹងហើយមានតែម្នាក់ឯង តែថាម្នាក់ឯងអីបើម៉ាក់ចុងនឹងប្អូនចុងគេនៅទីនោះដែល

ដល់ឃើញចឹងខ្ចិលនៅញុាំបាយប្រុងនឹងចេញទៅរៀនតែម្តងកុំអោយលេបបាយមិនចូលក៏ទទួកបានការស្វាគមន៍យា៉ងកក់ក្តៅពីសំណាក់អ្នកម៉ាក់ចុងឮហើយក្តៅងំតែម្តង

"យ៉ាងមិចហើយឮថាចង់ចេញពីផ្ទះហីមិចក៏មិនចេញនៅធ្វើអី បានតែនិយាយ"អ្នកស្រីកាងនិយាយទាំងពេបមាត់ឯកញ្ញាស្ទេសុីវិញញញឹមសមចិត្តដល់ហើយ

"មែនហើយម៉ាក់មានតែនិយាយមិនហ៑ានធ្វើ អត់ប្រយោជន៍"ស្ទេសុី

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now