ភាគទី5:តង់ទីមួយ

420 40 11
                                    

#បេសកម្មមួយ
#ភាគទី5
_______________________________________

ផ្លាប់!មុខរបស់joongទៅងាកទៅម្ខាងដោយកម្លាំងដៃរបស់លោកហ្វស÷

<ប៉ាប្រាប់ឯងប៉ុន្មានដងហើយថាកុំអោយទៅធ្វើជាក្មេងពាលបែបនេះ!>
<ប៉ាស្ដីអោយខ្ញុំទាំងដែលប៉ាក៏ធ្លាប់ចឹងដែរពិតទេ?>
<មកពីប៉ាធ្លាប់ទើបប៉ាមិនចង់អោយឯងដើរតាមគន្លងរបស់ប៉ា!>
<ប៉ាតែងប្រដៅខ្ញុំមិនអោយប្រើហិង្សាតែប៉ាតែងប្រើកម្លាំងដាក់ខ្ញុំ ប៉ាហាមមិនអោយសម្ដីអាក្រក់តែប៉ាតែងជេរស្ដីខ្ញុំ និងមេនទេទង្វើរប៉ាដ៏ល្អធ្វើនោះ?>
<ជុងឯងដូចជាជ្រុលពេកហើយណា!!!>
<ប៉ាចង់វាយខ្ញុំក៏វាយមកវាយអោយស្លាប់តែម្ដងទៅ!>
<ប៉ាហាមឯងព្រោះតែចង់អោយឯងល្អ ឯងមើលខ្លួនឯងពេលនេះទៅពិន្ទុក៏ធ្លាក់ហើយនៅបង្កររឿងអោយប៉ាឈឺក្បាលទៀតសួរថាសមនិងអ្វីដែលប៉ាបានចិញ្ចឹមឯងកន្លងមកដែរទេ?>
<មេនហើយខ្ញុំវាអន់!ខ្ញុំវាល្ងង់!ខ្ញុំធ្វើមិចប្រៀបបាននិងកូនថ្មីរបស់ប៉ាទៅ>
<មេនហើយឯងគ្មានអីប្រៀបបាននិងដាំងបន្តិចទេតាំងពីប៉ាចិញ្ចឹមគេឡើងមកគេមិនដែលធ្វើអោយប៉ាពិបាកចិត្តឡើយ>
<ប្រហែលជាមេនហើយព្រោះតែវាយកខ្លួនទៅដូរជាមួយប៉ានោះអី!>

ផ្លាប់!ជុងត្រូវមួយកំភ្លៀងទៀត

<ឯងមានចរិតបែបនេះតាំងពីពេលណាមកហាស?>
<តាំងពីអាក្មេងនេះវាចូលមកក្នុងផ្ទះនេះនោះអី!អរមិនមេនទេគេជាក្មេងល្អគេមិនទាក់ទងឡើយអ្នកដែលខុសគឺជាខ្ញុំ>
<ចាប់ពីពេលនេះទៅហាមឯងទៅរាប់អានជាមួយមិត្តទាំងប៉ុន្មានរបស់ឯងទៀតបើមិនចឹងប៉ានិងបញ្ជូនឯងទៅក្រៅប្រទេសហើយ>
<កំហុសរបស់ខ្ញុំមិត្តខ្ញុំមិនទាក់ទងទេ>
<ដើរជាមួយអ្នកខូចគឺខូចតាមគ្នាបែបនិងហើយ>
<បើខ្ញុំប្រុងខូចទោះខ្ញុំដេកតែក្នុងផ្ទះក៏ខ្ញុំខូចបានដែរលោកប៉ា!>
<ឯងគ្មានសិទ្ធិប្រកែកឡើយ>
<ពុទ្ធោអើយ!!!!!!!>

ប្រាវ!!! ជុងបានទាត់កម្ទេចរបស់របរដែលនៅក្នុងផ្ទះបែកបាក់គ្មានសល់មិនដឹងតែជុងខឹងនិងប៉ារបស់គេកម្រិតណាឡើយ។ ជុងបានទៅអង្គុយនៅក្បែរមាត់ស្រះឈូកខាងក្រោយផ្ទះរបស់គេ អង្គុយផងយំផងគេពិតជាអន់ចិត្តជាមួយប៉ាគេខ្លាំងណាស់តាំងពីអើយមកលោកហ្វសមិនដែលវាយគេម្ដងណាឡើយទោះបីជាគាត់ខឹងយ៉ាងណាក៏ដោយ។ មួយវិញទៀតរាល់ពេលដែលជុងប៉ះពាក្យសម្ដីជាមួយប៉ាគឺតែងមានម៉ាក់របស់គេនៅចាំការពារគេរហូតតែពេលនេះគ្មានម៉ាក់របស់គេទៀតឡើយ។

𑁍បេសកម្មមួយ•|• Mission One𑁍Tahanan ng mga kuwento. Tumuklas ngayon