ភាគទី15: Team work

363 38 2
                                    

#បេសកម្មមួយ
#ភាគទី15
________________________________________

•ថ្ងៃថ្មី

<ហ្វូតមួយរយ:នេះឯងប្លែកម្លេះមិចស្លេកៗចឹង?>ដាំង
<ប្រហែលមកពីយើងមិនសូវបានគេង>
<មិចមិនដេក?>ភូវីន
<រវល់មើលរឿង>
<ល្មមៗបានហើយឈឺអត់អាណាមើលទេ>
<ម៉ែឪអញមើលហាស!>
<អើៗតែបើឯងផ្អាកខ្លះក៏ល្អដែរ>
<អឺ>
<ហេៗហ្វូតៗបងជេមរបស់ឯងនោះ!>
<អឺ>
<Juiiកើតអីរាល់ដងឃើញរត់ទៅហើយមិចឥលូវធ្វើធម្មតាចឹង?>
<យើងក៏ចេះហត់ដែរ!>

ឃ្លាខាងក្រោយនេះហ្វូតមានបំណងនិយាយអោយជេមឮតែយើងក៏ដឹងដែរថាពូនិងចរិតមិច។ ហ្វូតដឹងថាជេមមិនខ្វល់ទេតែគេក៏និយាយអោយជេមដឹងថាគេឈប់ពិតមេនគេលែងចង់ពាក់ព័ន្ធជាមួយជេមទៀតហើយ។

ថ្ងៃបន្ទាប់ៗជេមហ្វូតគឺរឹទ្ធតែឆ្ងាយគ្នាទៅៗដំបូងហ្វូតគេមិនសូវទម្លាប់និងខ្លួនឯងដូចគ្នាតែបើជេមមិនខ្វល់ដែរគេក៏ស៊ាំហើយធ្វើធម្មតាៗទៅ។ ថ្ងៃនេះធីម GJPO បានណាត់គ្នាហាត់បាល់។ ហាត់ចប់ពួកគេបានអង្គុយសម្រាកផឹកទឹកចឹងទៅ÷

<មេឃក្ដៅចង់អាយ:ក្បាលចេះណាត់គ្នាទាត់បាល់កើត!>ផន
<ក្រែងឯងតើហីអ្នកផ្ដើមគំនិតនោះ?>ជុង
<អេនោះហ្វូតមេនទេ?ឈរនិយាយជាមួយអ្នកណានិងសង្សាថ្មីមេនទេ?>

អូមចង្អុលទៅហ្វូតដែលកំពុងឈរនិយាយលេងជាមួយសិស្សប្រុសម្នាក់ទំនងដូចជាស្និតស្នាលគ្នាណាស់÷

<យើងថាហ្វូតមានសង្សាក៏ល្អណាបើអាខ្លះវាមិនដែលអើពើផង>ផន
<កុំភ្លុំភ្លើងអៃផន!>ជុងស្ដីអោយផន

ជេមដែលមិនមាត់តែដៃកំពុងច្របាច់ដបទឹកឡើងខូចទ្រង់ទ្រាយអស់ទៅហើយមើលក៏ដឹងថាកំពុងឆេះ។ ជេមងើបចេញពីកៅអីរួចដើរសំដៅទៅរកហ្វូតតែម្ដង÷

<យើងថាពេលនេះអៃជេមវាក្ដៅជាងមេឃទៀតវើយ>
<មានអារម្មណ៍ថាមិនស្រួលទេតាំងពីស្គាល់អៃជេមមកវាជាបិតាសន្តិភាពក្នុងក្រុមយើងហើយតែពេលនេះវាខឹងឡើងក្រហមមុខបែបនេះប្រហែលមានរឿងមិនល្អទេ!>
<ហើយនៅនិយាយដល់កាលទៀតតិចអៃជេមវ៉ៃគ្នាក្នុងសាលាទៅ!>

JPOបានរៀបចំទុកសម្ភារ:រួចរត់ទៅយ៉ាងប្រញាប់ទៅតាមក្រោយជេមដែរ។

𑁍បេសកម្មមួយ•|• Mission One𑁍Où les histoires vivent. Découvrez maintenant