ភាគទី6: surpriseដែរទេ?

353 33 1
                                    

#បេសកម្មមួយ
#ភាគទី6
________________________________________

  ថ្ងៃថ្មីយើងឃើញជុងបានត្រៀមខ្លួនស្លៀកពាក់យ៉ាងស្អាតទឹកមុខវិញញញឹមបិទមាត់មិនជិតព្រោះម្សិលមិញទើបតែធ្វើបាបគេហើយ-_-

ស្លៀកពាក់រួចរាល់ជុងចេញមកក្រៅហើយដើរកាត់បន្ទប់របស់ដាំងក៏ឮសម្លេងនាឡិការោទិ៍តែគ្មានអ្នកចុចបិទឡើយ÷

<ម៉ោងរោទ៍សឹងដាច់កន្លើតហើយអត់ចុចបិទទៀតប្រុងដេកដល់ងាប់មេនទេនេះ?>

ជុងមិនខ្វល់ចុះទៅក្រោមទៅអង្គុយក្នុងតុបាយដែលមានលោកហ្វសនៅចាំទីនោះស្រេច÷

<ឯណាដាំង?>
<ដេកមិនទាន់ងើបទេដឹង>
<ធម្មតាដាំងមិនដែលបែបនេះទេម៉ែដោះជួយទៅដាស់ដាំងអោយខ្ញុំបន្តិច>
<ចាសលោកប្រុស>

ម៉ែដោះឡើងទៅដាស់ដាំងបន្តិចក៏ឃើញគាត់ចុះមកវិញទាំងទឹកមុខមិនសូវស្រួល÷

<អ្នកប្រុសតូចមិនបានឆ្លើយតបនិងខ្ញុំទេទ្វាចាក់សោទៀត>
<ឬដាំងកើតអី?>

ព្រុច!យាយពីថាជុងលឿនជាងលោកហ្វសទៀតគ្រាន់តែឮដំណឹងភ្លាម÷

តុ.តុ.តុ

<ដាំង!បើកទ្វានៅដេកដល់កាលទៀតហាស!ដាំង!ឯងកើតអីមេនទេ?>
<...>គ្មានការឆ្លើយតប
<Firstទៅយកសោរចម្លងមក>
<បាទអ្នកប្រុស> firstប្រញាប់រត់ទៅយកកូនសោរចម្លងដើម្បីចាក់ចូលក្នុងបន្ទប់ដាំង

មើលទៅជុងដូចបារម្ភពីដាំងដល់ហើយចូលទៅក្នុងបន្ទប់មុនគេតែម្ដង។ ដាំងគេងស្ងៀមនៅលើពូកទាំងសភាពរាងកាយស្លេកស្លាំងដូចគ្មានឈាម÷

<ដាំង!ឯងកើតអី?> ជុងយកដៃទៅស្ទាបក្បាលរបស់ដាំង

ម្នាយហើយខ្លួនដាំងក្ដៅដូចភ្លើងអញ្ចឹង÷

<ប្អូនកើតអីជុង?>force
<ដាំងក្ដៅខ្លួនខ្លាំងណាស់ហ្វឺសត្រៀមឡានយើងនាំគេទៅមន្ទីពេទ្យ>
<បាទអ្នកប្រុស>
<ផ្ញើផងជុងប៉ាជាប់ប្រជុំការងារសំខាន់ចាំពេលចប់ការងារប៉ានិងទៅតាមក្រោយ>
<បាទប៉ា>

ជុងបីដាំងចុះទៅក្រោមយ៉ាងប្រញាប់ដាក់ដាំងចូលទៅក្នុងឡានដែលមានហ្វឺសជាអ្នកកាន់ចង្កូត។ កង់ឡានវិលយ៉ាងលឿនចេញពីរបងផ្ទះបើកសំដៅទៅកាន់មន្ទីពេទ្យ÷

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now