ភាគទី19: ខ្ញុំមិនចូលចិត្តមនុស្សសាវ៉ា

424 45 2
                                    

#បេសកម្មមួយ
#ភាគទី19
_______________________________________

ជេមបានដើរសំដៅទៅរកផ្ទះកម្មករហើយបានឃើញក្រុមកម្មករមួយចំនួនកំពុងតែផឹកស៊ីលេងអុកយ៉ាងសប្បាយទើបជេមចូលទៅសួរគេ÷

<អត់ទោសផងប្រុសតើមានកន្លែងទំនេរសប្បាយគេងដែរទេ?>
<...>គ្មានការឆ្លើយតបកម្មករទាំងអស់នៅមិនបានខ្វល់ពីសម្ដីជេមឡើយទើបជេមសួរបញ្ជាក់ម្ដងទៀតរហូតកម្មករទាំងនោះឆ្លើយមកជេមវិញ÷

<អត់ទោសបងៗតើមានកន្លែងទំនេរសម្រាប់គេងដែរទេ?>
<កន្លែងទំនេរមានតើត្រង់នោះ!> ចង្អុលទៅកន្លែងដែលសត្វឆ្កែមួយកំពុងដេកហើយពួកកម្មករក៏សើចកិលឡើងជេមក៏សើចជាមួយគេដែរ÷

<ហាសហាសអោយទៅដេកជាមួយឆ្កែនិងមេនទេពិតជាកំប្លែងមេន!>

ប្រាវ!សើចៗជេមយកដបវាយក្បាលកម្មករម្នាក់បែកដបខ្ចាយពួកកម្មករប្រុងវាយមកលើជេមវិញតែត្រូវជេមដាក់រាបអស់ទើបគ្មានអ្នកហ៊ានជាមួយជេមទៀតទេ÷

<ចាំណាវើយកន្លែងណាធំគឺយើងត្រូវតែធំជាងគេហើយបើកន្លែងណាអាក្រក់គឺយើងត្រូវតែអាក្រក់ជាងគេដូចគ្នា! ឥលូវយើងសួរម្ដងទៀតមានកន្លែងទំនេរដែរទេ?>
<បាទមាននៅទីនោះទាន!>
<ទីនោះមេនទេ?អគុណណាស់បាទ>

ជេមញញឹមដាក់កម្មករទាំងនោះធម្មតារួចដើរទៅរកកន្លែងសម្រាប់គេង

SKIP>>>

ពេលរាត្រីក៏បានចូលមកដល់។មនុស្សម្នានៅទីនេះឆាប់គេងហើយក៏ឆាប់ក្រោកដូចគ្នាម៉ោង9មិនទាន់នាំគ្នាចូលដេកអស់ហើយព្រោះថាក្នុងតំបន់នេះបើហ៊ានចេញដើរយប់ព្រលបច្បាស់ជាបាត់ខ្លួនមិនដឹងហេតុអីហើយ។

ប្លែកតែកម្លោះទីក្រុងរបស់យើងទាំងបីដែលកំពុងអង្គុយធ្វើការរបស់ខ្លួន។ ដាំងកំពុងអង្គុយមុខកំព្យូទ័រចំណែកហ្វូតកំពុងតែរៀបចំសាធាតុគីមីនិងថ្នាំមួយចំនួនរីឯភូវីនគឺការងារធំដុំជាងគេគឺដេកបិទម៉ាសធ្វើមិនដឹង÷

<ភូវីនមកជួយយើងរៀបចំឯកសារបន្តិចបានទេចេះមកដេកអត់ប្រយោជន៍ទៅកើត!>ដាំង
<នែ៎ឯងយើងពេញមួយថ្ងៃនេះឈរតែមុខភ្លើងមុខយើងឡើងចង់រលាកហើយ! ហើយយើងក៏មិនបានអត់ប្រយោជន៍ដែរមួយថ្ងៃនេះយើងបានព័ត៌មានមកច្រើនណាស់!>
<អ្វីខ្លះទៅ?>
<យើងឮភ្ញៀវដែលចូលមកផឹកកាហ្វេបាននាំគ្នានិយាយពីការបាត់ខ្លួនរបស់អ្នកស្រុកដែលនៅម្ដុំៗជាយព្រៃពេលខ្លះគេឃើញសាកសពទាំងនោះត្រូវដេកស្លាប់ក្បែរផ្លូវក៏មានហើយអ្វីដែលកាន់តែចម្លែកនោះសាកសពទាំងអស់មានស្បែកឡើងបៃតងដូចសាកសពពុលថ្នាំអញ្ចឹង!>
<ច្បាស់ជាស្នាដៃពួកអ្នកពិសោធន៍ថ្នាំហើយមិនយូរមិនឆាប់ច្បាស់ជារាលដាលមកដល់ភូមិនេះហើយអ្នកភូមិនិងបាត់ខ្លួនទៅម្ដងម្នាក់ៗ>

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now