#បេសកម្មមួយ
#ភាគទី22
_______________________________________ថ្ងៃថ្មីយើងឃើញជេមដើរចេញពីបន្ទប់ស្នាក់នៅរបស់គេ។ ដើរមកតាមផ្លូវបានជួបជាមួយនិងបក្សពួកនាយចឺបមួយវិញទៀតថែមទាំងមានវត្តមានរបស់វេហ្កាសទៀតផង÷
«អួយមកជុំៗបែបនេះចង់លេងម៉ាតម្សៅជះទឹកមេននិង?»
«យើងមកនេះមិនបានលេងសើចគឺយើងមកតេស្តសមត្ថភាពរបស់ឯងព្រោះថាឯងបានចូលខ្លួនមកធ្វើជាដៃជើងរបស់យើងហើយ»
«តើតេស្តបែបណាទៅបាទ?»
«ចូល!»
មិនទាន់បានត្រៀមខ្លួនផងវេហ្កាសអោយកូនចៅរបស់គេព្រួតវាយទៅលើជេមបាត់ទៅហើយ÷
«លោកវេហ្កាសធ្វើអ្វីបែបនេះខ្ញុំមិនទាន់ត្រៀមខ្លួនទេ»
«បើឯងឆ្លងផុតពួកវាបានមានន័យថាឯងជាប់តង់ទីមួយហើយ»
ការប្រយុទ្ធនៅតែបន្តសួរថាវ៉ៃឈ្នះជេមមេនពួកអាកាកមនុស្សអស់និងហ៍ជេមវាយដួលរាប÷
«ល្អ!»
«ចុះតង់ទី2ជាអ្វីដែរទៅបាទ?»
«តង់ទី2គឺឯងត្រូវជួបជាមួយយើង!» វេហ្កាសបានដកដំបងជ្រុងមួយចេញមក
«លោកវេហ្កាសមានអាវុធតែខ្ញុំគ្មានទេតើអោយខ្ញុំយកឈ្នះលោកបែបណាទៅ?»
«ពួកឯងយកដំបងអោយវា»
កូនចៅវេហ្កាសបោះដំបងមួយអោយទៅជេមរួចក៏ចាប់ផ្ដើមប្រយុទ្ធគ្នា។ វេហ្កាសលឿនណាស់ជេមស៊ូជាមួយមិនរួចទេជេមត្រូវវេហ្កាសដាក់ឡើងចង់ទ្រមខ្លួនទៅហើយគុណដំបងជ្រុងរបស់គេពិតជាខ្លាំងពូកែមេន
ព្រុស! ជេមត្រូវវេហ្កាសធាក់មួយជើងខ្ទប់និងដើមឈើជេមឡើងបែកមុខបែកមាត់អស់ហើយ÷
«ដល់ថ្ងៃបញ្ចប់របស់ឯងហើយ!» តាមពិតវេហ្កាសមិនមេនចង់សាកល្បងជេមតែមួយមុខទេគេមានបំណងចង់សម្លាប់ជេមចោលតែម្ដង
វេហ្កាសយាដំបងប្រុងនិងបង្ហើយទៅជេមទៅហើយតែពេលនោះមានសម្លេងមួយស្រែកឃាត់÷
«បងប្រុសឈប់!»
Khaotungបានរត់ចូលមក
«Khaoប្អូនមកទីនេះធ្វើអី?»
YOU ARE READING
𑁍បេសកម្មមួយ•|• Mission One𑁍
Romanceសង្គមមួយនេះមានរឿងជាច្រើនណាស់ដែលយើងមិនដែលដឹងមិនដែលបានឃើញ យើងរស់នៅគិតថាពិភពលោកនេះស្រស់ស្អាតណាស់មេនទេតាមពិតអត់ទេពិភពលោកនេះសាហាវលើសពីអ្វីដែលយើងគិតឆ្ងាយណាស់