ភាគទី29: ប្រែប្រួល

345 37 2
                                    

#បេសកម្មមួយ
#ភាគទី29
________________________________________

+ក្នុងឡាន

«ដើម្បីចូលទៅរករោងចក្របៃតងបានគឺយើងត្រូវតែបន្លំខ្លួនធ្វើជាអ្នកស្រុក!»

«តែពួកវាក៏ស្គាល់មុខយើងអស់ហើយមិនចឹងហីវាមិនភ្លើមកចាប់យើងទេ!»

«Awwបន្លំខ្លួនធ្វើអ្នកស្រុកមិនមេនមានន័យថាបន្លំអោយវាចាប់ទេតែពួកយើងធ្វើយ៉ាងមិចក៏បានត្រូវលួចឡើងឡានរបស់ពួកវាអោយបាន!»

«ពួកឯងមានឆ្ងល់ដែរទេថាហេតុអ្វីអ្នកស្រុកព្រមអោយពួកវាចាប់ខ្លួនងាយម្លេះហើយពេលជិះនៅលើឡានហេតុអ្វីពួកអ្នកស្រុកមិនហក់ចុះពីលើឡានទៅ?»

«យើងក៏មិនដឹងដូចគ្នាយើងគិតថាពួកវាច្បាស់ជាលេងល្បិចអ្វីដាក់អ្នកស្រុកហើយ!»

ផាំង! កំពុងតែជជែកគ្នាសម្លេងកាំភ្លើងបានបន្លឺឡើងចេញពីមុខផ្ទះ÷

«មានរឿងអីនិង?»

«ទៅមើលទៅ!»

ពួកគេទាំងអស់គ្នាបានរត់យ៉ាងប្រញាប់ទៅមើលខាងមុខហាង។ ទៅដល់ឃើញថាបក្សពួកនាយចឺតបានមកឈប់ឡានខាងមុខហាងហើយថែមទាំងអុកលុកក្នុងហាងទៀតផង÷

«ពួកឯងមករកអី?» ជុង

«អីយ៉ាស់សត្រូវតើនៀគ! តែសោកស្ដាយណាស់ព្រោះថាថ្ងៃនេះពួកយើងមិនបានមកសម្លាប់ឯងទេ!»

«ហើយពួកឯងមករកអី?»

«ចៅហ្វាយប្រើអោយពួកយើងមកទទួលកូនចៅរបស់គាត់យកទៅវិញព្រោះថាប្រលែងចេញក្រៅយូរដែរហើយ!»

«ចង់យកលីមីងទៅវិញមេនទេ?ចឹងយកបាតជើងយើងជំនួសសិនទៅ!»

មិនដឹងថាភូវីនទៅពុលប្រម៉ាត់ខ្លាឃ្មុំមកពីណាទេក្លាហានហ៊ានហក់ទៅធាក់គេតែម្ដងតែឯងទេតែហ៊ានណាស់÷

«ភូវីនកុំអី!»

ទាំងផនទាំងដាំងព្យាយាមចាប់ភូវីនមកវិញ÷

«ពួកឯងកុំមកហាមយើង! យើងគុំចង់ធាក់មាត់ពួកវាយូរមកហើយ!!»

«កាចៗបែបនេះចាប់អារម្មណ៍មកធ្វើប្រពន្ធបងមួយយប់សិនដែរទេ?»

ផាំង! សម្ដីលូយពេកមានអីស៊ីមួយដៃរបស់ផនលេងហ៊ានញ៉ែអូនគេស៊ីមួយដៃតិចពេកផង÷

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now