ភាគទី8: មិននិយាយរក

378 28 0
                                    

#បេសកម្មមួយ
#ភាគទី8
________________________________________

  ពេលល្ងាចបន្ទាប់ពីចេញពីរៀនដាំងបានដើរចូលទៅក្នុងផ្ទះទាំងភាពស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់។ ជុងដែលដើរចុះពីលើផ្ទះតាមកាំជណ្ដើរមកគេខំសម្លឹងមើលដាំងតែដាំងមិនខ្ចីមើលមុខគេឡើយ ដាំងឡើងទៅបន្ទប់បាត់ធ្វើដូចជុងជាខ្យល់អញ្ជឹង។

ម៉ោងបាយល្ងាចក៏បានមកដល់ដាំងញ៉ាំបានតែ2_3ម៉ាត់ប៉ុណ្ណោះហើយក៏ឈប់ញ៉ាំ÷

<ឆ្អែតហើយហ៍កូន?>force
<កូនឆ្អែតមើលលោកប៉ា>
<ទើបញ៉ាំបាន2_3ម៉ាត់និងកូនកើតអីមេនទេឬមិនស្រួលខ្លួនទៀតហើយ?>
<បើគេមិនចង់ញ៉ាំប៉ាទៅបង្ខំធ្វើអី គ្មានអ្នកញ៉ាំចំណេញបាយ>ជុង
<កូនសុំទៅសម្រកសិនហើយលោកប៉ា>
<ទៅចុះកូនបើមិនស្រួលប្រាប់ប៉ាចាំប៉ានាំទៅពេទ្យ>
<បាទលោកប៉ា>

ដាំងឡើងទៅលើបាត់លោកហ្វសនិងជុងញ៉ាំបាយបន្តទៀត

SKIP>>>

ព្រឹកស្អែកឡើង

<ជុងថ្ងៃនេះឯងអោយប្អូនទៅជាមួយផងប៉ាមិនបានជូនទៅទេ>
<កូនអាចជិះតាក់ស៊ីទៅបាន>ដាំង
<រឹកធំម្លេះឯងចូលចិត្តចំណាយលុយមេនទេ?>ជុង
<ខ្ញុំមិនចង់រំខានបង>
<ទោះឯងមិនចង់ក៏ឯងត្រូវតែទៅជាមួយយើងដែរឆាប់មកតាមយើងមក>
<ខ្ញុំប្រាប់ហើយថាខ្ញុំអាចជិះតាក់ស៊ីទៅបាន>
<រឿងច្រើនម្លេះតិចហួសម៉ោងទៅ!>
<អា៎ៗដាំងទៅជាមួយបងទៅកូន កុំអោយពិបាកចំណាយពេលច្រើន>
<បាទប៉ា>

ជុងដាំងបានជិះឡានទៅជាមួយគ្នា។ នៅតាមផ្លូវគឺថាស្ងាត់គ្មានអ្នកណានិយាយអ្វីមួយម៉ាត់ឡើយ ដាំងសូម្បីតែមើលមុខជុងគេមិនមើលផងគិតតែពីអង្គុយស្ងៀម

ងឺត...ឡានបានឈប់÷

<ឯងចង់យ៉ាងមិចជាមួយយើងហាសដាំង?យើងមិនស្មើរឯងមេនទេទើបមុខយើងឯងមិនមើល?>
<មិនមើលរឿងខ្ញុំ!>
<ឯងខឹងយើងរឿងម្សិលមិញ?>
<ខឹងឬមិនខឹងគ្មានអ្វីទាក់ទងនិងបងទេ!>
<ឯងធ្វើបែបនេះឯងចង់អោយយើងខឹងឯងមេនទេ?>
<ខ្ញុំមិនបានធ្វើអីទេ!>
<ឆ្លើយជាមួយយើងទាំងមិនមើលមុខយើងចឹងមេនទេ?ជាប្អូនបែបណាទៅ?>
<ក្រែងបងនិយាយថាខ្ញុំមិនមេនជាសាច់ញាតិបងហីខ្ញុំធ្វើបែបមិចចំពោះបងជារឿងរបស់ខ្ញុំ>
<ដាំងឯងកុំរឹងពេកបានទេ!>
<...> ដាំងស្ងាត់មិនតបទើបជុងទាញមុខដាំងអោយសម្លឹងមកកាន់គេ

𑁍បេសកម្មមួយ•|• Mission One𑁍Where stories live. Discover now