#បេសកម្មមួយ
#ភាគទី24
_______________________________________•យប់
នៅពេលដែលកំពុងគេងសុខៗភូវីនស្រាប់តែឮសម្លេងគ្រុកក្រាកៗនៅក្រោមផ្ទះភូវីនជាមនុស្សដែលមានត្រចៀកវៃចឹងទើបតួនាទីរបស់គេគឺចាំស្ដាប់ព័ត៌មានផ្សេងៗពីអ្នកដទៃ÷
«ដាំង!ហ្វូត!ក្រោកឡើង!»
«ហូយស្អីគេឯងហាសមេឃមិនទាន់ភ្លឺផង» ដាំង
«ឯងមានឮសម្លេងអីទេ?»
«សម្លេងអី?»
«អឺឮមេនតើតិចចោចូលផ្ទះ?»
«ចេញទៅមើលតិចទៅ»
«ហេឈប់ៗចុះបើមិនមេនចោជាខ្មោចវិញនោះ?»
ផុស!ហ្វូតស៊ីម្នាក់មួយដៃពីសំណាក់ភូវីននិងដាំង
«ខ្មោចក្បាលឯងចេញម៉ោងនិង?»
«ចឹងចុះទៅមើលអោយច្បាស់ទៅបើជាចោដាក់វាអោយបែបក្បាលតែម្ដង»
កម្លោះតូចទាំងបីនាំគ្នាចុះទៅក្រោមសំដៅទៅរកសម្លេងនោះ។ អារម្មណ៍ខ្លាចចោនិងតែ1%ទេតែបើអារម្មណ៍ខ្លាចខ្មោចវិញ99%ហើយម្នាក់ៗតែធ្វើចរិតដូចខ្លួនឯងក្លាហានណាស់ចឹង÷
«អាយ!!!!!!!!!!»
ពេលនោះស្រាប់តែមានមុខសរស្កុះមួយហក់មកចំកណ្ដាល់មុខពួកគេធ្វើអោយពួកគេស្រែកមួយអស់ក្រឡើតតែម្ដង÷
«ហូយ!!!!!!ឈប់ស្រែកទៅខ្ញុំផនណា»
«ហើយឯងមកលាបម្សៅស្អីសរពេញមុខបែបនេះ?»
«លាបអោយវាត្រជាក់»
«ហើយមករុករើអីទាំងយប់»
«អរថាមករកអីញ៉ាំហើយមកហៅពួកឯងផង ជេម និងជុងចាំនៅខាងក្រោយ»
«មានរឿងអីហ៍?»
ពេលនោះពូវ៉ាន់បានចុះមកក្រោម÷
«មានរឿងអីក្មួយៗស្រែកឡើងរំពងផ្ទះនៀគ?»
«អរអត់មានអីទេពូ! ពូឡើងទៅសម្រាកវិញចុះ»
«អឺតែពួកឯងកុំចេញដើរហើរផ្ដេសផ្ដាសណាព្រោះស្រុកទេសយើងឥលូវមិនបានទេម្ដងឮបាត់កូនអ្នកនេះ ប្រពន្ធអ្នកនោះ ជួនកាលបាត់ទាំងផ្ទះក៏មាន»
YOU ARE READING
𑁍បេសកម្មមួយ•|• Mission One𑁍
Romanceសង្គមមួយនេះមានរឿងជាច្រើនណាស់ដែលយើងមិនដែលដឹងមិនដែលបានឃើញ យើងរស់នៅគិតថាពិភពលោកនេះស្រស់ស្អាតណាស់មេនទេតាមពិតអត់ទេពិភពលោកនេះសាហាវលើសពីអ្វីដែលយើងគិតឆ្ងាយណាស់