Ep2 : លក្ខខណ្ឌ

1.1K 49 0
                                    

+ 11PM

រាត្រីដ៏ស្ងាត់ជ្រងុំនា ភូមិគ្រឹះចន ជាទម្លាប់ របស់អ្នកបម្រើ ឬអ្នកដែរនៅទីនេះម៉ោងស្មើ នេះពួកគេចូលគេងអស់ សូមបីតែជីមីន ដៃមាំអោបកាយតូច យ៉ាងស្អិតជាប់នឹងខ្លួន ទាំងបិតភ្នែក គេងយ៉ាងលង់លក់។ ថេយ៍បែរមុខមកមើលអ្នកដែរនៅក្រោយខ្នង ចង់ដឹងថានាយគេងលក់ឬនៅ

ដៃតូចចាប់លើកដៃចេញពីខ្លួនម្តងបន្តិចៗ ពេលដឹងនាយគេងលក់រហូតដល់គេអាចក្រោកចេញពីលើគ្រែបាន ថេយ៉ុងលើកជើង ដើរយឺតៗ មិនឲ្យកុំលឺសម្លេងដល់កំពុងតែគេងនោះ

ក្រាក់!~~ក្រឹប~~

គេទាញទ្វារបើកថ្នមៗ រួចក៏ឈានជើងដើរចេញពីបន្ទប់នោះយ៉ាងស្ងៀមស្ងាត់ ។ ថេយ៉ុង បញ្ចេញស្នាមញញឹម យ៉ាងស្រស់ហើយ ក៏ដើរទៅបន្ទប់របស់ជុងហ្គុក ដែរ ជីមីនបានប្រាប់គេកាលពីក្បាលល្ងាចនោះដំណើរយ៉ាងល្វតល្វន់ ដើរទៅកាន់បន្ទប់ របស់ រាងក្រាស់

ដើរមកដល់មុខបន្ទប់ ថេយ៍ក៏ឃើញភ្លើងដែរ លិចតាមច្រក់ទ្វារភ្លឺៗនោះ បញ្ជាក់ច្បាស់ ណាស់ថាអ្នកនៅក្នុងបន្ទប់មិនទាន់ ចូលគេងនៅឡើយទេ

តុ!តុ!តុ!

រាងមាំដែរអង្គុយមើលឯកសារនៅខាងក្នុង ក៏បែរទៅមើលទ្វារ រៀងចម្លែកចិត្តព្រោះរាល់ ដងមិនដែរមាននរណាហ៊ានមកគោះទ្វារ បន្ទប់របស់ពាក់កណ្តាលអាធ្រាតបែបនេះទេ

« ចូលមក » មិនគិតច្រើន នាយក៏ស្រែកប្រាប់ឲ្យ អ្នកនៅខាងក្រៅចូលមកក្នុង ព្រោះ គិតថាប្រហែលជា ជីមីនប្អូនប្រុសរបស់គេ តែការគិតគឺខុសទាំងស្រុង!

ក្រាក់~~

ទ្វារក៏ត្រូវបានបើក ដោយម្រាមដៃស្រឡូន
គ្រាន់តែទ្វារបើកភ្លាម ថេយ៍ក៏ប៉ះភ្នែកជាមួយ នឹងរាងក្រាស់ដែរអង្គុយនៅលើកៅអី ធ្វើការរបស់កំពុងតែសម្លឹងមករកគេ

ថេយ៍ញញឹមរួចក៏បែរខ្នងបិតទ្វារវិញ ។ ថេយ៉ុង ស្លៀកជាមួយនឹងអាវដៃខ្លី នឹងខោខ្លី ត្រឹមភ្លៅពណ៍សស្តើង ធ្វើឲ្យនាយកបាន ឃើញយ៉ាងច្បាស់នូវរូបរាងដ៏ស្រឡូនស្រឡៅ សាច់សម៉ដ្ឋគ្មានស្លាក់ស្នាម ដែរ ស្អាតជាងមនុស្សស្រីទៅទៀត

Millionaire Wife ( ចប់ )Where stories live. Discover now