Ep18 : អាកញ្ចាស់!

1K 38 0
                                    

ពីរកំផ្លៀងរបស់ថេយ៍ត្រូវទាំងថ្ពាល់ឆ្វេងថ្ពាល់ ស្តាំរបស់ជុងហ្គុកពេញមួយទំហឹង ចេញជាពណ៍ក្រហមនឹងម្រាមដៃទាំងប្រាំរបស់ថេយ៍តែម្តង ។

« អួយ..ឈឺ »

« ឈឺនឹងហើយឲ្យចាំ លើកក្រោយឈប់ ធ្វើទៀត! » ថេយ៍ស្តីឲ្យនាយខ្លាំងៗ រួចក៏គ្រ វាស់ដៃនាយចេញ ពីខ្លួនក្រោកដើរចេញពី បន្ទប់នាយទៅ

« ឆ្នាស់អីក៏ឆ្នាស់យ៉ាងនេះ.. » ជុងហ្គុកយក ដៃអង្អែលផ្ទៃមុខខ្លួនឯងថ្នមៗ និយាយឡើង នៅក្នុងចិត្តតែឯង ពេលមិនទាន់ ការដូចមិនកាចដូចឥឡូវនេះទេ

Tomorrow

ដោយសារតែថ្ងៃនេះគឺខេយ៍ត្រូវទៅដើរកំសាន្តនៅតាមខេត្ត ទើបបានជាគេរៀបចំ ខោអាវតាំងពីក្បាលព្រលប់មកម្លេះ

ពេលនេះគឺម៉ោងប្រហែលជា7ព្រឹកទៅហើយ ជុងហ្គុកជាមួយនឹងជីមីនពួកគេ រៀបចំខ្លួនរួច មករង់ចាំថេយ៍នៅខាងក្រោម មុនទៅទៀត

« ឯងទៅមើលថេយ៍បន្តិចមើលគេរួចឬនៅ?  » អង្គុយបានមួយសន្ទុះធំជីមីនក៏ស្តីឡើងទៅ កាន់អ្នកបម្រើម្នាក់ឈរនៅក្បែរនោះ

« បាទ » ទទួលបញ្ជារហើយអ្នកបម្រើម្នាក់ នោះក៏ដើរឡើងទៅខាងលើបាត់ទៅ

10នាទីក្រោយមកថេយ៍ក៏ចុះមកដល់ ដោយមានអ្នកបម្រើពីរនាក់ទៀតកាន់ វ៉ាលី ឲ្យគេនឹងសម្ភារៈផ្សេងៗទៀត។

« រួចហើយ!តោះទៅ » រាងតូចរត់ចុះពីមក រកអ្នកទាំងពីរ ទាំងទឹកមុខញញឹមបិតមាត់មិនជិត

« អីយ៉ូយ ថេយ៍អូនទៅដើរលេងឬរើផ្ទះ
នៀក? » គ្រាន់តែបែរទៅអ្នកបម្រើដែរកាន់ អីវ៉ាន់ឲ្យរាងតូចនោះ ជុងហ្គុកក៏និយាយឡើងទៅកាន់ថេយ៍

« ទៅដើរលេង »

« ហេតុអីអូនយកអីវ៉ាន់ទៅច្រើនម្លេះ? »

« បងទៅឡើងភ្នំបោះតង់មើលទឹកជ្រោះ មិនមែនទៅអាមេរិចទេ! » ថេយ៍ឆ្លើយវិញ លែតៗ ទាំងមិនយល់ពីនាយនិយាយធ្វើ ដូចនៅកន្លែងចឹងមានផ្សារទំនើបចឹង

« តែបងថាមិនបាច់យកទៅច្រើនក៏បានដែរ »

« របស់អូនតើ មិនមែនរបស់បងទេអូនចង់ ទៅយកទៅមួយផ្ទះនេះទៀតក៏មិនទាក់ទង់ នឹងបងដែរ! »

Millionaire Wife ( ចប់ )Where stories live. Discover now