Ep8 : សង្សារខ្ញុំក៏ជាសង្សារបង

1.1K 50 0
                                    

2ថ្ងៃក្រោយ

ង៉ឺត!!សម្លេងចាប់ហ្រ្វាំងឡានក៏បានបន្លឺ ឡើងនៅមុខភូមិគ្រឹះ ទើបថេយ៍រហ័សចុះ ពីលើឡាន ដើរមករកជីមីនដែរនៅជិត ខ្លួននោះ រួចក៏បណ្តើរគ្នាចូលទៅខាងក្នុង

មកដល់ខាងក្នុងភ្លាមក៏ប្រទះភ្នែកជាមួយនឹង ជុងហ្គុកដែរកំពុងឈរបញ្ជារ អ្នកបម្រើនៅមុខនោះល្មម ។ នាយផ្អាក់និយាយជាមួយអ្នកបម្រើក៏បែរមក មើលពីរនាក់នោះបន្តិចហើយក៏សួរឡើង

« ឃើញបែកគ្នាថ្ងៃមុនសោះ ឥឡូវបណ្តើរគ្នា ចូលផ្ទះយើងទៀតហើយហ្ហេ៎?! » នាយ មាំសួរទាំងចង់ចញ្ចើម សម្លឹងមើលរាងតូច

« មើលស្អី?!មុខខ្ញុំគ្មានស្អីឲ្យលោកឯងមើលទេ! » ឃើញជុងហ្គុកសម្លក់ឡើងសម្លក់ ក្រោមគេក៏ហាមាត់ស្តីឲ្យនាយតែម្តង

« ចូលផ្ទះគេ បើមិនគេឲ្យមុខឲ្យមើលអីវិញ? ហើយឯងចូលផ្ទះគេហើយគ្មាន សីលធម៌ក្នុងខ្លួនទេឬយ៉ាងមិច?!បានមក ថាឲ្យម្ចាស់ផ្ទះបែបនេះ?! » ជុងហ្គុកឆ្លើយ ទៅថេយ៍វិញផាំងៗតែម្តង ព្រោះថេយ៍ ចូល ផ្ទះនាយហើយអត់មានជម្រាបសួរអីអត់ទេ ចេញមកស្តីឲ្យម្ចាស់ផ្ទះម៉ង

« ឆឹស!ខ្ពើមសម្តី »

« បើខ្ពើមចេញពីផ្ទះយើងទៅ!នោះទ្វារ » ថារួចនាយក៏លើកដៃចង្អុលទៅទ្វារផ្ទះ ។ រាងតូចសម្លក់មុខនាយហើយរៀបនឹងដើរ ចូលទៅវ៉ៃតែជីមីនចាប់ទាន់

« បានហើយៗឈប់ឈ្លោះគ្នាទៅ »

« អត់ទេមីន បើអូនមិនបានវ៉ៃគេទេអូន មិនសុខចិត្តទេ! » ថេយ៍ចាប់ដៃជីមីនចេញ ពីខ្លួនរួចក៏ដើរទៅ វ៉ៃដៃនាយមួយទំហឹងៗ មិនគិតថាជុងហ្គុកនឹងធ្វើអីមកលើខ្លួនបានទេ

ឌឹប!ឌឹប!ឌឹប!

« ងាប់ទៅ!ឃើញមុខលោកឯងលើកណាក៏ ចង់តែសម្លាប់ចោលដែរ! »

« អួយ៎!ឈឺ » មិនខ្វល់ថាជុងហ្គុកនិយាយ ថាមិចទេសំខាន់គឺថេយ៍វ៉ៃនាយ ទាល់តែអស់ចិត្តបានឈប់

« ថេយ៍បានហើយ ឈប់ទៅអូនវ៉ៃគាត់ធ្វើអី ? » ឈរមើលលែងបានជីមីនក៏ចូលទៅ ចាប់ថេយ៍មកវិញ

« មកពីមុខគេគួរឲ្យចង់វ៉ៃនឹងណា! »

« ណែ!អាក្មេងមុខញី ឲ្យវាល្មមៗបានហើយណាប្រយ័ត្នយើងទ្រាំមិនបាន »

Millionaire Wife ( ចប់ )Where stories live. Discover now