Ep4 : មុខដូចឯងគិតថាយើងយក?

1.1K 48 0
                                    


  លឺសម្លេង សង្សាររបស់ខ្លួនស្រែក ជីមីន ក៏រហ័សងាកមកមើលថាមានរឿងអ្វី

« មីន..អឹម..! » រៀបនឹងស្រែកក៏ត្រូវ ជុងហ្គកយកដៃមកខ្ទប់មាត់ជាប់

« បងធ្វើអីសង្សារខ្ញុំនឹង?! » ជីមីនប្រញាប់ ចូលមកជិតនាយ បម្រុងនឹងជួយថេយ៍ បងគេក៏និយាយកាត់

« អាល្អិតនេះ យប់មិញគេទៅរកបងដល់ បន្ទប់ ថែមទាំងមាន.. អួយ៎ » ខ្លាចថាត្រូវ បែកការ ថេយ៍ក៏សម្រេចចិត្តខាំដៃ ជុងហ្គុក មួយទំហឹង ទើបនាយព្រមលែង

« មីន..ជួយអូនផង..អូនខ្លាច ហឹកៗ » បាន សេរីភាពមកវិញ ថេយ៍ក៏ក្រោកចេញពី នាយរត់ទៅពួនក្រោយខ្នងជីមីនភ្លាម

« គេធ្វើអីបងជុងហ្គុក?! » ជីមីន ដំឡើងសម្លេង ខ្លាំងទៅកាន់អ្នកជាបងព្រោះតែ យប់មិញគេដឹងគេត្រូវថ្នាំ ចំណែកជុងហ្គុក លឺហើយក៏ញោចស្នាមញញឹម បែរមុខ សម្លឹងទៅរក កាយតូចដែរពួនពីក្រោយ ជីមីន សម្លឹងមករកនាយទាំងគ្រវីក្បាលតិចៗ

« គេមានសិច*ជាមួយបង.. » ថារួច ជុងហ្គុកក៏សើចដើមក ហើយមើលមុខរាងតូច ដែរភ័យញ័រខ្លួន ដូចកូនសត្វធ្លាក់ទឹកនោះ ។ ជីមីនបែរមកមើល ថេយ៍ទាំងកំហឹងស្ទើរតែ អាចសម្លាប់គេចោលបានទៅហើយ

« ថេយ៍!រឿងនេះជាការពិតឬមិនមែន? » ថេយ៍លេបទឹកមាត់មួយក្អឹកផ្សើមបំពងក រកនឹកពាក្យអ្វីឆ្លើយនឹងនាយពុំបានទេ

« ឯងមើលតែទឹកមុខគេក៏ដឹងដែរ មើលចុះភ័យខ្លាំងណាស់ » ជុងហ្គុកនិយាយបង្អាប់ ថេយ័ហើយក៏ញញឹមឌឺ

« អឺក.... »

« ចប់គ្នាត្រឹមនឹងចុះ!! » ខ្លីៗតែធ្វើឲ្យអ្នកដែរ ជាអ្នកស្តាប់វិញ ធ្លាក់បេះដូងដល់ដីតែម្តង។ អត់ពីនាយទៅ គេមានលុយឯណាចាយ ទៀតបើរាល់ថ្ងៃពឹងតែ លុយគេដូចនេះ ?

« មីន..បងមិនអាណិតអូនខ្លះទេឬ? » រាងតូចទម្លាក់ខ្លួនចងអង្គុយនៅលើ ឥដ្ឋទាំងទឹក មុខស្រពាប់ស្រពោន ចង់យំតែគ្មានទឹកភ្នែកយំ

« ទេ! » មួយយ៉ាងខ្លីពីជីមីន រួចគេក៏ដើរ ឡើងទៅជាន់លើបាត់ទៅ សូមតែមុខថេយ៍ ក៏នាយមិនមើលដែរ ។ ឃើញថេយ៍បែបនេះ មិនមែនជាស្តាយនាយទេ តែគេស្តាយលុយ រាប់ម៉ឺនរាប់លានដុល្លាររបស់នាយ វិញទេ

Millionaire Wife ( ចប់ )Where stories live. Discover now