Ep16 : ទ្រាំទៅប្រពន្ធបងអ្នករើស

1K 53 1
                                    


ជុងហ្គុកក៏រហ័ស គេចទៅកន្លែងផ្សេងបើមិនចឹងទេ ប្រាកដជាបែកក្បាលហូរឈាមហើយ ប្រាវ!ថូផ្កាដែរបានគុបអាម្បិលមិញក៏ត្រូវបែក ខ្ទិចខ្ទីអស់នៅលើឥដ្ឋ

« ថេយ៍..ឈប់បង្កររឿងទៅ! » កាយមាំចូល ទាញដៃថេយ៍មកវិញមើលទៅគ្រាន់តែ ថេយ៍មកមួយព្រឹកនេះស្លាប់មនុស្សអស់មួយទៅហើយ

« ឈប់ត្រឹមនឹង..ទៅបានហើយបងសុំចិត្តអូនចុះ » អាណិតលីអូណាណាស់ ត្រូវថេយ៍វ៉ៃឡើងជាំមុខអស់ហើយ នេះបើសិន ជានាយមិនចូលទៅជួយនិយាយទេ ថេយ៍នឹងវ៉ៃនាងដល់ស្លាប់ម្នាក់ទៀតមិនខានជុងហ្គុកក៏ចូលទៅចាប់ដៃថេយ៍ចេញពីនាង ហើយក៏ប្រាប់ឲ្យនាងចាកចេញពីទីនេះទៅ

« វ៉ៃបងជំនួសនាងទៅ បងជាអ្នកខុសដែរ ក្បត់អូន » រួចនាយក៏ចាប់លើកដៃរបស់ថេយ៍ មកដាក់នៅលើផ្ទៃមុខរបស់ខ្លួន

« ... » រាងតូចមិនតប តែក៏ដកដៃចេញពី នាយវិញ ព្រមទាំងបែរខ្នងដាក់នាយទៀតផង

« អូនអាចស្អប់បងបាន តែសុំអូនកុំអត់ និយាយរកបងអី »

« ... »

« ថេយ៍..បងសុំអង្វរចុះណា អូនឲ្យបងធ្វើអី ក៏ព្រមដែរ ឲ្យតែអូនលើកលែងទោសឲ្យបង » ថារួចជុងហ្គុកក៏ លុតជង្គង់នៅក្រោយខ្នងថេយ៍តែម្តង

ចំណែកថេយ៍វិញក៏សុខចិត្តបែរមុខមករក នាយ ប៉ុន្តែគេនៅតែមិននិយាយស្តីអ្វីមួយ ម៉ាត់ហើយក៏ដើរទៅយកកាំភ្លើងដែរគេបាន បោះចោលនោះមកកាន់នៅក្នុងដៃវិញ

« ចង់សម្លាប់បងមែនទេ? » មើលសកម្មភាព របស់ថេយ៍រួចនាយក៏សួរឡើង ជាមួយនឹងទឹកមុខគួរឲ្យអាណិត

« អត់! »

« អួយ៎..ថេយ៍! » មិននិយាយច្រើនថេយ៍ដើរចូលមកចាំទាញស្លឹកត្រចៀកនាយ មួយទំហឹងឲ្យក្រោកឈរឡើងវិញដើរ តាមថេយ៍

« ឈឺណាស់ថេយ៍!បងមិនមែនជ្រូកទេ »

« ស្ងាត់! » ខ្លីៗមួយម៉ាត់ៗចេញពីក្រអូមាត់ រាងតូច តែមានឥទ្ធិពលធ្វើឲ្យជុងហ្គុកស្ងាត់ មាត់ដូចគេយកអ្វីមកបិតមាត់ចឹង

* Skip

ចុះមកដល់ខាងក្រោម បន្ទាប់ពីឃើញចៅហ្វាយខ្លួនឯងត្រូវ ថេយ៍ចាប់ទាញស្លឹកត្រចៀកឲ្យដើរតាមបែបនេះ ក៏មាន អង្គរក្សម្នាក់ទាញកាំភ្លើងរៀបនឹងបាញ់ទៅថេយ៍ក៏ប៉ុន្តែ..

Millionaire Wife ( ចប់ )Where stories live. Discover now