Ep5 : 🔞បើមិនឆ្អែតមិនឈប់🔞

1.5K 47 0
                                    


+ Home

មកដល់ផ្ទះរបស់ខ្លួនវិញ ថេយ៍ឡើងទៅបន្ទប់ដាក់ខ្លួនអង្គុយយំលើពូកតែម្តង មិនគួរណាមកជួបរឿងបែបនេះទេ ។

« ហ្ហា..ហ្ហា..បើអត់ពីគេទៅយើងមានលុយឯណាចាយទៀត?! » កាយតូច អង្គុយនិយាយទាំងឯងទាំងស្រក់ទឹកភ្នែក រាល់ថ្ងៃនេះមានតែជីមីន នឹងហើយដែរឲ្យលុយគេ បើអត់ពីនាយបានអ្នកណាទៀត

« ចប់ហើយ..ហឹកៗខាត់អស់ទាំងខ្លួនប្រាណទៀត..ហឹកៗ » ស្តាយសង្សារ មធ្យមងំអាត្រូវខូចខ្លួននឹងម៉ង ថេយ៍យំតាំង ពីចេញពីផ្ទះរបស់នាយមកដល់ផ្ទះខ្លួនឯង ហើយនៅមិនទាន់បាត់ទៀត

បានបន្តិចថេយ៍ក៏ងាកភ្នែកទៅឃើញ ទឹកអប់ក្លិន កុលាបមួយដបប្រេន Celine នៅលើទូសម្អាងរបស់គេ ។ រាងតូចផ្អាក់ការ យំហើយក៏ក្រោកដើរទៅ ចាប់កាន់វានៅក្នុង ដៃ រួចក៏បាញ់មួយឈិត ហិតក្លិនរបស់វា

« ទឹកអប់មួយដបនេះអាចឲ្យ យើងរកសង្សារអ្នកមានបានទៀត » គេពោរតិចៗ រួចក៏ញញឹមចុងមាត់បែបមានអ្វីម្យ៉ាងទៀត ហើយ ។

« មិនថ្វីទេ!បែកមួយយកមួយ ខ្វះអីប្រុសអ្នកមាន?! » ថារួចថេយ៍ក៏យកទឹកអប់មួយ ដប នោះទុកកន្លែងដើមវិញ ។ ហើយក៏ទាញអាវក្រៅមកពាក់ រួចក៏ទាញសោរឡាន
Lamborghini ពណ៍ខ្មៅរបស់គេមកកាន់ ក្នុងដៃហើយក៏ដើរចេញបាត់ទៅ

ចំណាយពេលប្រហែលជាកន្លះម៉ោង ថេយ៍ ក៏មកដល់ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ មួយកន្លែងនៅទីក្រុងសេអ៊ូលនេះ ។ កាយតូចចុះពីលើឡាន កាន់ការបូបប្រេន LV តម្លៃខ្ទង់ពាន់របស់គេដើរចូលទៅខាងក្នុង យ៉ាងហមហាន់ ចូលមកដល់ខាងក្នុងថេយ៍ក៏ដាក់ខ្លួនអង្គុយ នៅលើកៅអី

« អ្នកប្រុសត្រូវការអ្វីដែរចា៎? » ដាក់ខ្លួនបាន បន្តិចក៏មានបុគ្គលិកស្រីម្នាក់ ដើរចូលមកសួររាងតូចទាំងស្នាមញញឹម

« យកម្ហូបប្រចាំហាងនេះមក »

« ចាស៎សូមរង់ចាំបន្តិច » នាងអោបគោរព រាងតូចហើយក៏ដើរចេញទៅបាត់ទៅ ។ មិនឲ្យអផ្សុក ថេយ៍ក៏ទាញលុយរបស់ខ្លួន ប្រហែល ពីរបីដុំមកអង្គុយរាប់

មួយសន្ទុះក្រោយមកគេក៏លើកម្ហូបបួនប្រាំ មុខមកលើតុរបស់ថេយ៍ ។ រាងតូចញញឹម បន្តិចទៅកាន់អ្នកលើកអាហារមកឲ្យខ្លួន បន្ទាប់ពីរៀបចំអាហារនៅលើថេយ៍ រួចគេ ក៏ចេញទៅបាត់ ទើបថេយ៍ចាប់ផ្តើមញ៉ាំអាហារទាំងនោះ ។

Millionaire Wife ( ចប់ )Waar verhalen tot leven komen. Ontdek het nu