Ep13 : រាត្រីក្រេបទឹកខ្មេះ

1K 48 0
                                    


« អូនថាមិច? » រាងតូចចង់ចិញ្ចើមចូលគ្នា ហើយក៏និយាយម្តងទៀត

« រៀបការជាមួយអូនទៅ? »

« ម្នាក់ណា? » រាងតូចសម្លឹងមើលមុខអ្នក ទាំងពីរមួយសន្ទុះ ដូចជាពិបាករើសដល់ ហើយបើសុទ្ធតែស្អាតៗបែបនេះ

« ទាំងពីរ! »

« ថេយ៍យកមួយបានហើយ » ចង់យកម្តងពីរយ៉ាងមិចកើត?បើយកគឺបានតែមួយទេ

« អត់!ចង់បានទាំងពីរ!បើមិនព្រមទេជៀស ផ្លូវទៅ! » ថេយ៍យកវែនតាខ្មៅរបស់ខ្លួនមក ពាក់រួចក៏រុញនាយចេញ ដើម្បីបើកផ្លូវដល់ គេ

« ក៏បាន បងតាមអូនជានិច្ច » ជុងហ្គុកចូល ទៅចាប់ដើមដៃនាយតូច ចំណែកជីមីនក៏ ងក់ក្បាលយល់ព្រមនឹងសំណើរនេះ

« ពិតឬអត់? » កាយតូចបែរមុខមកសួរអ្នកទាំងពីរបញ្ជាក់

« បងព្រម » ស្នាមញញឹមដែរបាត់ទៅអស់ ជាយូរក៏កើតឡើងម្តងទៀរនៅលើមុខរបស់ ថេយ៍

« ល្អណាស់!ប្តីសម្លាញ់ » ថេយ៍បែរមករកនាយ រួចក៏ថើបថ្ពាល់ជុងហ្គុកមួយខ្សឺត មុននឹងងាក់ទៅថើបថ្ពាល់ជីមីនមួយខ្សឺតដែរ

រីឯជីមីននឹងជុងហ្គុកវិញបានត្រឹម ឈរធ្មឹង មើលមុខថេយ៍ទាំងបង្ខំចិត្តញញឹមតិចៗ កឲ្យថេយ៍ឃើញគេមិនញញឹម

* Skip

« អូនសុំដាក់វិន័យពីរបីបានទេ? » មកដល់លើសាឡុងភ្លាម រាងតូចក៏ស្តីឡើងទងទឹក មុខញញឹមញញែម

« ដាក់ទៅបងមិនថាអីទេ » ថារួចជុងហ្គុក ក៏លើកកែវកាហ្វេដែរនៅជិតដៃមកផឹក

« ទីមួយ : លុយទាំងអស់របស់បងត្រូវតែឲ្យអូនជាអ្នកកាន់ »

« ខិខិ..! » ស្តាប់តែវិន័យទីមួយនឹងជុងហ្គុក ឡើងឈ្លក់កាហ្វេ ចំណែកជីមីនវិញក៏ រហ័សជួយរឹតទ្រូងបងរបស់គេ

« បងយ៉ាងមិចនឹង? » ថេយ៍ក៏ដកក្រដាស ពីរបីសន្លឹកមកជួយជួតមាត់ឲ្យជុងហ្គុក

« បងមិនអីទេ..អូននិយាយតទៅ » រាងក្រាស់ ទទួលក្រដាសពីដៃថេយ៍មកជួត ចំណែកជីមីនក៏ថយខ្លួនមកអង្គុយធម្មតាវិញ

« អឹម..ទីពីរ : ហាមមានស្រី ទីបី : ចេញពី ធ្វើការត្រូវតែមកដល់ផ្ទះមិនឲ្យទៅណាទេ ទីបួន : អូននិយាយអីត្រូវតែស្តាប់ហាមប្រកែក ចំណែកទីប្រាំ : ហាមមិនឲ្យប៉ះពាល ខ្លួនអូនដាច់ខាតបើអូនមិនព្រម »

Millionaire Wife ( ចប់ )जहाँ कहानियाँ रहती हैं। अभी खोजें