Ended

1.1K 58 0
                                    


+ 8PM

នៅក្នុងព្រៃដ៏សែនស្ងាត់ជ្រងំមានតែសម្លេង សត្វបក្សាបក្សីយំនាពេលយប់ ជាមួយនឹង សម្លេងទឹកជ្រោះដែរ ធ្លាក់ចុះមកពីលើភ្នំ បង្កើតបានចង្វាក់តន្ត្រីមួយយ៉ាងពិរោះរណ្តំ នាពេលរាត្រី នៅក្រោមពន្លឺដួងព្រះច័ន្ទ ។ ពន្លឺដៃភ្លើងមួយកន្លែងក៏មានពន្លឺភ្លឺតិចៗ នៅក្បែរទឹកធ្លាក់នោះ

« នេះឆ្អិនហើយ » សម្លេងតូចក៏បន្លឺឡើង ទៅអ្នកជាស្វាមីដែរអង្គុយនៅទល់មុខខ្លួន ព្រមទាំងចាប់កាន់ចង្កាក់សាច់BBQហុចទៅ ឲ្យជុងហ្គុកនឹងជីមីន ហើយអ្នកទាំងពីរ ក៏ទទួលវាពីដៃរាងតូចទៅ

« ក្នុងព្រៃនេះស្ងាត់ណាស់ » បានបន្តិចជីមីនក៏និយាយឡើង ព្រោះនាយសម្លឹងមើលនៅជុំវិញខ្លួនសុទ្ធតែជាព្រៃឈើគ្មានផ្ទះសម្បែងរបស់អ្នកស្រុកម្នាក់ណាឡើយ ទើបចេះតែមានអារម្មណ៍ថារៀងខ្លាច

« ធម្មតាក្នុងព្រៃគឺតែងតែចឹងហើយ » ជុងហ្គុកតបវិញទាំងមាត់កំពុងទំពារ

« តែរាល់ដងខ្ញុំមកជាមួយថេយ៍គឺមានមនុស្ស »

« ចុះពួកយើងមានទៅកន្លែងដែរឯងនិយាយឯណា? »

« ចេះតែឆ្ងល់ទៅ ព្រោះខ្លាចមានគ្រោះថ្នាក់ »

« កុំភ័យអី ក្នុងកាបូបបងមានទឹកភ្លើង នឹងកាំបិត ហើយណាមួយគ្នាយើងគ្មានអ្នក ណាទន់ខ្សោយនោះទេ » និយាយដល់ត្រឹមនេះ ថេយ៍ក៏បែរមុខមកសម្លក់ជុងហ្គុក

« អូនកើតអី? »

« បងនិយាយថាមិចមិញ? »

« បងថាគ្នាយើងគ្មានអ្នកទន់ខ្សោយទេ »

« ចុះអូន? »

« ហាស៎?? » លឺរាងតូចថាបែបនេះនាយចង់តែសើចទេ មើលមុខអ្នកទន់ខ្សោយចុះ

« អូនទន់ខ្សោយប៉ុន្តែសម្លាប់មនុស្សគ្មានញញើតទេ បាញ់ត្រង់ដល់.ក. » ជុងហ្គុក សើចដើម.ក.បន្តិចហាក់ហួសចិត្តនឹងសម្តីរបស់ថេយ៍

« អូនកាចតែជាមួយបងទេ »

« ចឹងបើនៅជាមួយអ្នកផ្សេងអូនស្លូតមែនទេ? »

« អត់ផង តាមកាលៈទេសៈ »

« ចឹងហ៎? »

« ត្រូវហើយ » ថេយ៍ញញឹមទៅកាន់ជុងហ្គុកបន្តិចរួចក៏បែរទៅមើលសាច់ដែរអាំងនោះវិញខ្លាចថាវានឹងខ្លោច

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 19 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Millionaire Wife ( ចប់ )Tempat cerita menjadi hidup. Temukan sekarang