parts 2 . ជាងគំនូរម្ចាស់ចិត្ត

1.1K 40 1
                                    

ជុងហ្គុកបើកឡានទាំងគ្មានព្រលឹងនៅក្នុងខ្លួនទាល់តែសោះ នាយកំពុងតែគិតដល់ពាក្យសម្តីដែលថេយ៉ុងបាននិយាយមុននេះបន្តិច។ កាន់តែគិតកាន់តែមានអារម្មណ៍ថាខុស នាយមិនគួរយកអារម្មណ៍របស់ថេយ៉ុងមកលេងសើចទាល់តែសោះ ហើយក៏មិនយល់ថាខ្លួនឯងពេលនេះមានអារម្មណ៍បែបណាចំពោះថេយ៉ុង បែងចែកមិនដាច់រវាងអាណិតនិងស្រឡាញ់។ កាលពីស្គាល់ថេយ៉ុងដំបូងនាយមាមអារម្មណ៍ល្អគ្រប់ពេលបានឃើញមុខថេយ៍ តែបន្ទាប់ពីបានជួប យ៉ុងជី នាយក៏ចាប់ផ្តើមមានអារម្មណ៍ថាស្រឡាញ់ ចង់ក្បែរ ចង់ថ្នាក់ថ្នម លែងសូវខ្វល់ពីថេយ៉ុង មិនឆាតនិយាយលេងដូចគ្រាមុន ឆាតជាមួយតែពេលដែលត្រូវការលេសដើម្បីទៅជួបបងស្រីគេតែប៉ុណ្ណោះ។

វាសមល្មមហើយដែលថេយ៉ុង ស្អប់មុខលែងចង់និយាយដូចជាពេលនេះ តែក៏ចាប់ផ្តើមមានអារម្មណ៍ថារសាប់រសល់នៅមិនសុខ គ្រប់ពេលដែលបានជួបមុខថេយ៉ុងតែម្ចាស់ខ្លួនគេលែងនិយាយរកដូចមុន បើមិនសួរនាំមុន ក៏មិនខ្ចីនិយាយចូលជាមួយ។

កាត់មកដល់ថ្ងៃថ្មី

ព្រឹកនេះអាកាសធាតុចុះត្រជាក់ខុសប្លែកពីធម្មតា ថេយ៉ុងពាក់អាវចាក់ក្រាស់ខ្មឹកដើរចូលទៅក្នុងផ្ទះធំរកមកអាហារពេលព្រឹកញុាំ តែពេលចូលមកដល់តុអាហារត្រូវភ្ញាក់ព្រើត ព្រោះបានឃើញវត្តមានរបស់ជុងហ្គុកអង្គុយស្រស់ស្រូបអាហារពេលពេលព្រឹកជុំគ្រួសារខ្លួនយ៉ាងផ្អែមល្ហែមកៀកកើយជាមួយយ៉ុងជីសម្បើមណាស់។ តែក៏ព្យាយាមធ្វើដូចធម្មតាវិញដើរហួសតុអាហារ ចូលទៅក្នុងផ្ទះបាយធ្វើមិនដឹង។

" អាវ៎! ថេយ៍ចូលមកញុាំបបរជាមួយបងមក មិនបាច់ធ្វើម្ហូបខ្លួនឯងទេ!" យ៉ុងជីហៅប្អូនប្រុសឲ្យរួមតុជាមួយគ្នា តែថេយ៉ុងបានត្រឹមតែងាកមកញញឹមដាក់បន្តិច រួចក៏បន្តដើរចូលទៅផ្ទះបាយទៀត។ មិនយូរប៉ុន្មានលោកគីម និងអ្នកស្រីគីមក៏ត្រូវប្រញាប់ចេញទៅក្រៅមុន បន្សល់ទុកនូវតែ យ៉ុងជី និងជុងហ្គុក អង្គុយនៅតុអាហារដដែរ។

ក្រោយពីធ្វើអាហារទុកញុាំខ្លួនឯងរួច ថេយ៉ុងលើកមកដាក់លើតុ បម្រុងនឹងអង្គុយទៅហើយ ស្រាប់តែ... " Suprise អូនសម្លាញ់" សម្លេងមនុស្សប្រុសធំគ្រល័រលាន់ឮឡើងមក បណ្តាលឲ្យមនុស្សគ្រប់គ្នារួមទាំងថេយ៉ុង ភ្ញាក់ផ្អើលបែរមុខទៅរកប្រភពសម្លេងព្រមគ្នា។ បុរសសង្ហារកូនកាត់កូរ៉េបារាំងស្បែកសរដូចក្រដាស់ កម្ពស់ខ្ពស់ស្រឡះ ខ្ទង់ច្រមុះស្រួចស្លេម សក់ពណ៍ទង់ដែងកាន់បាច់ផ្កាកុលាបក្រហមឆ្អិនឆ្អៅមួយបាច់ ដើរជះរាងសង្ហារសម្តៅមកអោប យ៉ុងជីយ៉ាងណែន នាងក្រមុំចំហរមាត់ធ្លុង ជុងហ្គុកសម្លឹងមិនដាក់ភ្នែកសោះ ប្រុសម្នាក់នេះជាអ្នកណា?! ហេតុអីចូលមកអោបសង្សារគេបែបនេះ?!

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now