part1. ជម្រើសរបស់បង

784 31 2
                                    

      

     បញ្ហាគ្រួសារគឺមានច្រើនសណ្ឋានណាស់ ទាំងបញ្ហាវិបត្តិសេដ្ឋកិច្ច បញ្ហាបាត់បង់សេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា មានជនទីបីជ្រៀតជ្រែក គ្មានកូនសម្រាប់បន្តវេនទ្រព្យសម្បត្តិជាដើម ទាំងនេះសុទ្ធសឹងតែជាមូលហេតុបង្ករឲ្យមានការបែកប្រេះឆា បាត់បង់សុភមង្គលទាំងអស់។
  
   ប៉ុន្តែមិនមែនគ្រប់ក្រុមគ្រួសារដែលជួបបញ្ហាទាំងអស់សុទ្ធសឹងតែបែកបាក់ទេ ដរាបណាពួកគេចេះយល់ចិត្តគ្នានោះ ដូចជាគូរស្នេហ៍ប្តីប្រពន្ធស្រឡាញ់ភេទដូចគ្នារវាងថេយ៉ុងនិងជុងហ្គុកយ៉ាងអញ្ចឹង។ ថេយ៉ុងនិងជុងហ្គុកបានរើសបម្រះការរើសរើងក្តីស្រឡាញ់របស់ពួកគេ ពួកគេក៏សម្រេចប្តូរទីលំនៅពីកូរ៉េមកនៅអាមេរិក ថែមទាំងបានរៀបការនឹងគ្នាស្របច្បាប់ទៀតផង។ ពួកគេរៀបការនឹងគ្នាជិតប្រាំឆ្នាំមកហើយ ខំប្រឹងណាស់ទម្រាំកសាងខ្លួនរហូតដល់មានជំនួញជាច្រើននិងក្រុមហ៊ុនផ្ទាល់ខ្លួន ព្រមទាំងលុយវាល់លានដុល្លារអាមេរិកដម្កល់ទុកក្នុងធនាគារដូចសព្វថ្ងៃនេះ។  ថ្វីត្បិតតែត្រូវគ្រួសាររបស់ជុងហ្គុកមិនសូវជាពេញចិត្តនឹងរឿងដែលថេយ៉ុងមិនអាចមានកូនបានក៏ពិតមែន តែពួកគេមិនដែលរារែកឬយកពាក្យសម្តីសាច់ញាតិខាងណាមកបំបែកបំបាក់ចំណងស្នេហារបស់ពួកគេឡើយ បើគ្មានកូនក៏តាមគ្មានទៅ បើពិបាកពេកទៅយកក្មេងនៅមណ្ឌលកុមារកំព្រាជួយចិញ្ចឹមមួយទៅ មានទៅពិបាកអី។

     ទំនាក់ទងពួកគេនៅតែស្អិតរមួត ផ្អែមល្ហែមមិនចេះណើយណាយសោះ ប្តីទៅធ្វើការឯក្រុមហ៊ុនប្រពន្ធរៀបអាហារសម្រន់ទុកឲ្យប្តីយកដាក់ជាប់ខ្លួន រៀបសម្លៀកបំពាក់ កាបបូប ស្បែកជើង មួយកំផ្លេ នៅឆ្លៀតអោបថើបលាគ្នាទេថែមទាំងឆ្លៀតមើលការខុសត្រូវជំនួញមួយចំនួនផង។

   
     ពេលល្ងាចព្រលប់បន្តិចក៏ឃើញមាន រថយន្តម៉ាកទំនើបពណ៍ខ្មៅរលើបរលោងបើកចូលមកចតនៅចំណតក្នុងផ្ទះ ថេយ៉ុងក៏ប្រញាប់ដើរចេញពីក្នុងផ្ទះមកដើម្បីទទួលស្វាមីដែលទើបតែត្រឡប់មកពីធ្វើការវិញ។  ជុងហ្គុកដើរចុះពីឡានរួចក៏ប្រឡេះឡេវអាវក្រៅមួយគ្រាប់ចំហ បន្ធូរភាពស្អាប់ស្អុះ មុននឹងបោះជំហានមករកភរិយាបណ្តូលចិត្ត។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now