part 6 Idea Type

445 65 7
                                    

ជុងហ្គុកដើរចូលផ្ទះទាំងស្រវឹងងងុលតែនៅមានស្មារតីអាចដឹងផ្លូវជិះមកដល់ផ្ទះបាន មេឃក៏ងងឹតបាត់ទៅហើយ សុំសរសើរនាយផឹកតាំងពីថ្ងៃត្រង់មកទល់ព្រលប់ប្រម៉ាត់នៅល្អគ្រាន់បើ ក្រពះវិញរិទ្ធតែមិនធម្មតា។

" មកវិញហើយហេស? អាកូនជើងល្អ!! រៀនចប់ដើរផឹកស៊ីស្រវឹងសប្បាយហ៊ឺហា មិនគិតមុខម៉ែនៅផ្ទះសោះ!!" លោកចនដែលអង្គុយនៅនឹងសាឡុងគ្រាន់តែបានឃើញវត្តមានរបស់ជុងហ្គុក សភាពដូចអ្នកប្រមឹកអាជីពគាត់ក៏ស្ពឹកមុខមិនស្ទើរដែរ។ កាលពីល្ងាចមិញម៉ាក់និងអ៊ុនប៊ីមកសួរនាំពីជុងហ្គុកដល់ផ្ទះ ថែមទាំងនិយាយរឿងទាំងអម្បាលម៉ាណប្រាប់លោកចន និងប្រពន្ធខ្ទិចខ្ទី មិនត្រឹមតែប៉ុណ្ណោះគ្រួសារអ៊ុនប៊ីបោះពាក្យមកកាន់លោកគីមនឹងប្រពន្ធជាមនុស្សមិនដឹងរាក់ជ្រៅ មិនប្រាកដប្រជាទៀត អាកូនម្នាក់នេះបង្កររឿងឲ្យគាត់ឈឺក្បាលមិនតិចទេ។

" បង កុំតឹងសរសៃកពេក កូនគេមិនទាន់យល់ពីជីវិតច្បាស់ទេ"អ្នកជាប្រពន្ធចាប់ដើមដៃប្តីកុំឲ្យគាត់និយាយធ្ងន់ៗដាក់កូនពេក។

     " មកពីអូនកាន់ជើងវាបែបនឹងហើយ ទើបវាចេះតែបង្កររឿងមិនឈប់ អនាគតមិនដឹងនៅឯណា? ស្អីក៏មិនចេះធ្វើ! ឲ្យទៅរៀនត ទៅរៀនជោរតាមគ្នីគ្នាមិនដឹងថាខ្លួនត្រូវចាប់យកមុខវិជ្ជាអី? ស្រឡាញ់ខាងអីឲ្យប្រាកដ?!!" គាត់ចាប់អារម្មណ៍រឿងកូនយូរមកហើយតែមិនដែលបានថាឲ្យអាកូនមានកំណើតនេះវាស្វាងខ្លះទេ ព្រោះប្រពន្ធចេះតែឃាត កូននៅក្មេង! កូននៅខ្ចីគំនិត! គេកំពុងស្វែងរកខ្លួនឯងបណ្តោយគេសិនទៅ! តែលើកនេះទប់លែងជាប់ហើយ ហ៊ានតែប្រលែងដៃតែបន្តិចទៀតអនាគតជុងហ្គុកមុខជាដើរទាត់ខ្យល់មិនខានទេ។ មានដឹងទេថាឳពុកម្តាយនេះបាក់មុខប៉ុណ្ណា ម្តាយខាងសង្សារជុងហ្គុកមកចង្អុលមុខថាឲ្យចំៗ លោកចនគាត់ក៏ជាមនុស្សម្នាក់មានមុខមាត់ក្នុងសង្គមដែរ ជាអ្នកនិពន្ធសរសេរអត្ថបទអប់រំ លើទឹកចិត្តមនុស្សរាប់លាននាក់តែបែរជាត្រូវអ្នកផ្សេងមកអង្គុយចង្អុលស្តីថាប្រដៅឡែតៗ សួរថាគាត់បាក់មុខប៉ុណ្ណាព្រោះតែអាកូនម្នាក់នេះ។

       " ប៉ាមិនមែនជាខ្ញុំ!! ប៉ាមិនយល់ទេ! ខ្ញុំកំពុងតែព្យាយាមហើយ" ជុងហ្គុកតបជាមួយឳពុកហាក់មិនខ្លាចរអាគាត់សោះឡើយ។ ឱ្យជុងហ្គុកពន្យល់គាត់បែបណា បើគាត់មិនមែនជាគេផងនឹង  ស្មានថាគេចង់ធ្វើជាមនុស្សតែលតោលណាស់ហេស? ដែលគេទៅរៀនតជាមួយមិត្តភក្តិមកពីចង់ដឹងថាខ្លួនអាចទៅខាងនឹងរួចអត់? បើអត់គេនឹងសាកធ្វើអ្វីផ្សេងទៀត ធ្វើយ៉ាងណារកខ្លួនឯងឲ្យឃើញ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now