part1 Idea Type

539 39 12
                                    

         សម្លេងហ្រ្វាំងម៉ូតូធំខ្ពស់ជ្រងរៗ ពណ៍ខ្មៅរលើបរលោងឈប់ងឿត!! នៅក្នុងចំណតម៉ូតូក្នុងបរិវេណសាលាសកលវិទ្យាល័យ។ ចន ជុងហ្គុកដែលជាអ្នកបើកបរម៉ូតូមួយគ្រឿងនេះ ក៏ចុះពីលើម៉ូតូវាយជន្ទល់ដោះមួកសុវត្ថភាពចេញ យកដៃសុទ្ធតែសាកបែកសរសៃរវាមមកចូកសក់ឲ្យបះឡើងលើតិចៗ បណ្តាលឲ្យស្រីៗនៅក្នុងសាលាជ្រួលជ្រើមស្ទើរតែខ្យល់គរអស់ហើយ។
     ជុងហ្គុកញញឹមចុងមាត់បន្តិច ជឿជាក់លើសម្រស់របស់ខ្លួនឯងមិនស្ទើរទេ។ អាវស្បែកពណ៍ខ្មៅរលោងស្រិលដៃវែងគ្រប់ដណ្តប់ពីលើអាវយឺតពណ៍ខ្មៅខាងក្នុង ទីនុយជាមួយនឹងខោខូវប៊យពណ៍ខៀវរឹបរៀងរហៀកក្បាលជង្គង់តិចៗ ស្បែកជើងប៉ាត់តាពណ៍ខ្មៅក្រិប បាញ់ទឹកអប់ក្រអូបឆួលបែបជាបុរសពេញលក្ខណះគិតលេងៗទៅមើលស្រីណាដែលថាមិនជ្រួលជ្រើមនោះ។

      មិនឈររងចាំឲ្យគេគយគន់យូរ កម្លោះសង្ហារមកហា hot ក៏ទាញកាបូបស្បែកពណ៍ខ្មៅមកស្ពាយពីក្រោយខ្នងមុននឹងបោះជំហាន វែកវង់មនុស្សស្រីដែលដកកចំហរមាត់មើលនាយមុននេះ សំដៅចូលទៅក្នុងអគារ D ឡើងទៅជាន់ទី2ដើម្បីចូលរៀនម៉ោងរបស់ខ្លួនបាត់ទៅ។

          " អេ! ឯងមើលនោះ!! ប្រុសសង្ហារ ចនជុងហ្គុកណាវើយ!!" ស្រីៗក្នុងអគារ A-B-Cដែលជុងហ្គុកដើរឆ្លងកាត់នាំគ្នាជ្រួលជ្រើម កេះកៀវគ្នាងាកមើលប្រុសស្អាតប្រចាំសាលាត្រូវជារៀមច្បងឆ្នាំទី4ឡើងចង់ក្រិចក ។ អ្នកណាមិនល្បីពីសម្រស់និងការលេងខ្លួនរបស់កូនប្រុសអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ ថែមទាំងមានម្តាយជាមេចុងភៅដ៏ចំណានប្រចាំប្រទេសកូរ៉េខាងត្បូងទៀតផង។ 
  កុំថាឡើងតែស្រី សូម្បីតែសិស្សប្រុសៗមួយចំនួនក៏ងាកមើលជុងហ្គុកដែរ សម្រស់របស់នាយធ្វើឲ្យប្រុសដទៃទៀតលួចច្រណែនមិនស្ទើរទេ។

        មិនយូរប៉ុន្មានម៉ោងចូលរៀនក៏ចូលមកដល់ សិស្សស្រីៗមួយចំនួនដែលបានឃើញសម្រស់ជុងហ្គុកមុននេះ នៅគ្នាជជែកមិនដាច់សូរសោះ។ គ្រូកំពុងតែពន្យល់ចំណែកនាងៗក៏ប្រឹងនិយាយប្រណាំងជាមួយនឹងគ្រូដែរ និយាយពីថាគ្មានខ្លាចអំណាចគ្រូមួយបៀកទេ។
     " ឯងដឹងទេ?! មុននេះគាត់ញញឹមដាក់យើងណាវើយ! អួយ៎! តិចលគាត់ចាប់អារម្មណ៍នឹងយើងទេដឹង?!" សិស្សស្រីស្លៀកពាក់បែបហៃសូសក់ក្បាលហាយឡាយពណ៍ផ្សែងបារីខ្លីត្រឹមក និយាយខ្សឹបខ្សៀវជាមួយមិត្តរបស់នាងជឿជាក់លើសម្រស់របស់ខ្លួនឯងមិនស្ទើរទេ បណ្តាលឲ្យអ្នកដែលអង្គុយជិតនាងដែលមិនចាប់អារម្មណ៍ពីជុងហ្គុកនោះខឹងឡើងចេញផ្សែងតាមត្រចៀកព្រោះស្តាប់គ្រូពន្យល់មិនឮ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now