part 2 ជាអ្នកណា?!

732 32 2
                                    

     

       ឈឺតិចៗ តែទ្រាំអានទៅដើម្បីអ្នកសរសេរថ្មោងថ្មីម្នាក់នេះ😭

_________

ថេយ៉ុងកំពុងតែអង្គុយត្រម៉ង់ត្រមោចម្នាក់ឯងនៅឆ្នេរសមុទ្រនាពេលរាត្រី ឮសម្លេងទឹករលកវ៉ូៗមិនបានចាប់អារម្មណ៍ថាមានមនុស្សប្រុសម្នាក់កំពុងតែដើរលបៗមកពីក្រោយខ្នងសោះ។

" ថេយ៉ុង?!" ជុងហ្គុកដើរមកដល់កៀកពីក្រោយហើយក៏ហៅអ្នកដែលកំពុងអង្គុយ ធ្វើឲ្យថេយ៉ុងភ្ញាក់ក្រញាងប្រញាប់ងាកក្រោយ។

   " លោកមកតាមខ្ញុំធ្វើអី?!" ថេយ៉ុង

  " ខ្ញុំចង់មកសួររឿងរូបគំនូរមួយផ្ទាំងនោះ ខ្ញុំចង់ទិញវា" ជុងហ្គុក ថេយ៉ុងងើបឈរ ប្រឹងទប់អារម្មណ៍ស្ទើរតែអាចធ្វើឲ្យកំហឹងនៅក្នុងខ្លួនវាផ្ទុះចេញមកក្រៅ។

   " បើលោកចង់ទិញ ទៅនិយាយជាមួយអ្នកសម្របសម្រួលកម្មវិធីទៅ ខ្ញុំសុំទៅមុនសិនហើយ" ថេយ៍ប្រុងដើរចេញទៅ តែត្រូវជុងហ្គុកចាប់ដៃឆ្វេងគេជាប់មិនឲ្យទៅណាបានសោះ។ នៅពេលបានចាប់ដៃថេយ៉ុង ខួរក្បាលរបស់នាយហាក់នឹកឃើញរូបភាពក្មេងប្រុសម្នាក់នេះលោតឡើងមកមួយភ្លេតៗ ព្រមជាមួយនឹងសម្លេងស្រួយស្រិចដូចសារិកា ចំណែកក្បាលរបស់នាយចាប់ផ្តើមឈឺឡើងមក ជុងហ្គុកលើកដៃទាំងពីររបស់នាយមកទប់ក្បាល និយាយថាឈឺក្បាលៗ ប្រឹងឈរឲ្យនឹងព្រោះដូចជាចង់ដួលយ៉ាងមិចមិនដឹងទេ ក្នុងត្រចៀករបស់់នាយលាន់ឮសម្លេងសុីផ្លេ នឹងសម្លេងជាន់ហ្រ្វាំងឡាន សម្លេងឡានប៉ុលីស វីវៗៗ យ៉ាងខ្លាំង មានទាំងលោតរូបភាពដែលឡានទៅបុកនឹងបង្កាន់ផ្លូវទៀតផង ទាំងដែលនៅឆ្នេរសមុទ្រពេលនេះគឺឮតែសម្លេងរលកបោកច្រាំងតែប៉ុណ្ណោះ។

     ថេយ៉ុងចាប់ផ្តើមភ័យស្លន់ស្លោរក៏ចូលមកកៀកដៃជុងហ្គុកទប់កុំឲ្យនាយដួល ជុងហ្គុកនៅតែនិយាយថាឈឺមិនឈប់ សភាពការពេលនេះថេយ៉ុងវង្វេងវង្វាន់អស់ហើយ ស្លន់រកធ្វើអីមិនត្រូវ មិនដឹងធ្វើយ៉ាងមិចមានតែ... ផាច់!!

  រាងតូចមុខស្លេកៗដូចមាន់ស្ងោរ លើកដៃទះជុងហ្គុកមួយកំផ្លៀងមួយទំហឹង ធ្វើឲ្យមុខជុងហ្គុកងាកទៅម្ខាង ថ្ពាល់ក្តៅងំចំណែកឯខួរក្បាលក៏បង្ហាញឲ្យឃើញរូបភាពច្បាស់ៗរត់ពេញខួរ ព្រមទាំងសម្លេងផងដែរ កាយវិការទ្រេតទ្រតមុននេះក៏ផ្អាក ជំនួសដោយការឈរស្ងៀមមួយកន្លែងបើកភ្នែកភ្លឹសៗបាត់មាត់ឈឹង។
  
     ក្នុងខួរក្បាលលោតឲ្យឃើញកាយវិការផ្អែមល្ហែមសម្តីអូនបងរបស់នាយនឹងថេយ៉ុង។ ជុងហ្គុកឈរស្មៀមធ្មឹងសម្លឹងមើលមុខតូចច្រមិចរបស់ថេយ៉ុងមិនដាក់ភ្នែកទាល់តែសោះ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now