parts 5 ជាអ្នកណា?!( ចប់)

842 33 3
                                    

      នាពេលព្រលឹម ព្រះអាទិត្យទើបតែបញ្ចេញរស្មីមនុស្សគ្រប់គ្នាទើបតែភ្ញាក់ពីដំណេកសោះ តែគ្រួសារគីមត្រូវទទួលភាពក្រៀមក្រំបាត់ទៅហើយ ទេមិនត្រូវទេគឺគ្រួសារមួយនេះ គ្មានអ្នកណាបានគេងឡើយ។ ជុងហ្គុកចតឡាននៅមុខភូមិគ្រឹះគីម ទឹកភ្នែកច្រាល់មកកាន់តែខ្លាំង នៅពេលដែលចុះពីលើឡានមកឃើញមានមនុស្សអ៊ូអរ ស្លៀកឈុតខ្មៅព្រោងព្រាត មានកម្រងបាច់ផ្កាកាន់ទុក្ខតាំងហែហមតាំងពីរបងភូមិគ្រឹះទៅ ជុងហ្គុកបោះជំហ៊ានជើងមួយៗ អួលដើមកចង់ស្ទះខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅពេលដែលដើរចូលដល់ខាងក្នុង នៅមុខមឈូសមានតាំងរូបក្មេងប្រុសមុខស្អាត ញញឹមស្រស់មករកនាយ អមដោយផ្ការុំព័ន្ធជុំវិញស៊ុមរូបថត។ រូបថេយ៉ុងញញឹមស្រស់ដាក់ភ្ញៀវគ្រប់គ្នាដែលដើរចូលមក ជុងហ្គុកបោះជំហានដើរទៅជិតមឈូស ស្រាប់តែទន់ជើងដួលលត់ជង្គង់មុខរូបថតថេយ៉ុង លោកស្រីគីមទ្រហ៊ូយំអង្គុយអង្អែលមឈូសកូនប្រុសថ្នមៗ មុខរបស់គាត់ឡើងហើមភ្នែកលិបអស់ទៅហើយ ។

      " ថេ- ថេយ៉ុង! ហ្ហឹក! អូនដាច់ចិត្តយ៉ាងនេះហេស៎?! អូនដាច់ចិត្តទៅចោលប៉ាម៉ាក់ និងបងដល់ថ្នាក់នេះមែនទេ ហ្ហិ!" និយាយបានតែប៉ុន្នឹងជុងហ្គុកក៏អោនមុខចុះ សម្រក់ទឹកភ្នែកម៉ាត់ៗ លឿនពេកហើយ លឿនដល់ថ្នាក់ជុងហ្គុកមិនអាចទទួលយកបាន លោកគីមដើរមកក្បែរជុងហ្គុក អង្អែលស្មាននាយថ្នមៗ ហើយក៏ហុចធូបឲ្យជុងហ្គុកអុជដើម្បីគោរព វិញ្ញាណក្ខន្ធថេយ៉ុង។ ជុងហ្គុកក៏ទទួលយក យកទៅអុជនឹងភ្លើងទានក្បែរមឈូស លើកមកកាន់ជាប់នឹងដៃ ប្រឹងទប់សម្លេងដង្ហក់ខ្យល់និយាយបន្ត។

    " ហ្ហឹក! រីករាយថ្ងៃកំណើតណាថេយ៍ អ្ហឹក!  ជូនពរឲ្យអូនបានទៅរស់នៅកន្លែងល្អណា ប-បងសុំទោសឆ្នាំក្រោយបងនឹងមិនឲ្យអូនអបអរថ្ងៃកំណើតម្នាក់ឯងទៀតទេ ហ្ហិក បងមិនគួរធ្វើឲ្យអូនឈឺចាប់ដល់ថ្នាក់នេះទេ! " គ្រប់យ៉ាងគឺមកពីនាយ បើនាយមិនរៀបការជាមួយម៉ូនជី នាយក៏មិនបាត់បង់ថេយ៉ុងលែងមានថ្ងៃជួបបែបនេះដែរ។ 

    លោកគីមចូលទៅលើកកាយប្រពន្ធមកអោបងើបឈរសន្សឹមៗ ព្រោះពេលនេះគឺដល់ពេលដែលត្រូវយកសពថេយ៉ុងទៅបញ្ចុះហើយ។ អ្នកបម្រើ ម៉ែដោះ សាច់ញាតិមិត្តភក្តិថេយ៉ុងសុទ្ធតែទ្រហ៊ូយំ ព្រោះតែបន្តិចទៀតនេះ គេនឹងលែងបានឃើញថេយ៉ុងទៀតហើយ លាហើយក្មេងក្បាលខូច ចរិកកូនពៅ មនុស្សពូកែរករឿងងរង៉ក់ប្រចាំគ្រួសារ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now