part5 only mine

515 36 8
                                    

  
     ស៊ូហ៊ុនដើរសម្តៅទៅក្បែរទ្វារ ប្រឹងលើកដៃបក់ផ្សែងធូលីដី ឈ្លក់ឡើងចង់ហៀរទឹកភ្នែក។ ពេលដែលធូលីដីហ៊ុយរសាត់ទៅអស់ ក៏បង្ហាញឲ្យឃើញវត្តមានរបស់ជុងហ្គុកនឹងគ្នីគ្នាបួនប្រាំនាក់ ឈរនៅនឹងមុខទ្វារតែម្តង។ ឆ្ងល់មែនទេ ហេតុអីបានជាប្រុសកំណាច ចន ជុងហ្គុកអាចដឹងថាថេយ៉ុងនៅទីនេះ? កុំភ្លេចឲ្យសោះណាស់ថាចន ជុងហ្គុកជាអ្នកមានឥទ្ជិពល វិវាទទីអំណាចរបស់នាយពាសពេញផ្ទៃប្រទេស។ ទោះបីជាម៉ែដោះមិនប្រាប់ ក៏នាយមិនទល់ច្រកដែរ បណ្តាញគ្រប់ទីកន្លែងរឿងអីដែលថារកក្មេងពិការម្នាក់រត់ចេញពីផ្ទះមិនឃើញនោះ។

    " ឯ... ឯងមករកស្អី? ហើយចាំបាច់អីទម្លុះទ្វារផ្ទះរបស់យើងហាស៎? មានដឹងថាទ្វារយើងតម្លៃប៉ុន្មានទេ មិនក្រោម500$ ទេវើយ ប្រាប់ឲ្យដឹងចុះ" មើលស៊ូហ៊ុននិយាយចុះ ធ្វើមើលចន ជុងហ្គុកមិនដែលស្គាល់រសជាតិអាប្រាំរយដុល្លារនឹង។ មុននេះដូចជាខឹងនឹងជុងហ្គុកចង់សងសឹកខ្លាំងណាស់ តែពេលនេះសុំបន្ថយកំហឹងសល់ត្រឹម20%សិនគ្នាគេច្រើនពេក នេះបានថាមនុស្សយើង បើចង់រស់បានយូរលុះត្រាតែចេះមើលកាលៈទេសៈ ។

    " មានរឿងអីហេសបងស៊ូហ៊ុន!" ថេយ៉ុងងើបចេញមកពីបន្ទប់ទទួលភ្ញៀវ ទាំងមិនដឹងទិសមិនដឹងដំបន់ ដៃរាវ ស្ទាប់តាំងពីជញ្ជាំង តុ ទូ ថូរផ្កា ច្រកទ្វារ ឡើងដូចស៊ីម៉ាក់រាវមីន ទម្រាំតែស្តាប់ដឹងពីប្រភពសម្លេងរបស់បងប្រុស ដើរមកឈរអោបដៃគេមិនងាយទេ។

     " អ្នកណាឲ្យចេញមក ក្រែងបងប្រាប់ឯងហើយមិនអញ្ចឹងហេស៎?!" ស៊ូហ៊ុនសង្រ្គឺតជើងធ្មេញខ្នាញ់ថេយ៉ុងមិនតិចទេ គេប្រុងនឹងលាក់បាំងមិនឲ្យជុងហ្គុកដឹងបានទៅហើយ តែរាងតូចបែរជាដើរចេញមកឲ្យគេឃើញទៅវិញ ចំជាល្ងើមែនក្មេងចម្កួតនេះ។

    " ចេញមកល្អហើយ! ត្រឡប់ទៅជាមួយយើងវិញ" ទឹកមុខកំណាចរបស់ជុងហ្គុកសម្លក់មើលទៅដៃរបស់ថេយ៉ុង ដែលឈរអោបដៃនរណាមិនដឹង មុននេះនៅហៅអាម្សៀតគម្រិសនេះថាបងស៊ូហ៊ុន ពិតមិនខ្លាចដាច់អណ្តាតមែន។ សម្លេងធំគ្រល័រធ្លាប់ឮសុាំត្រចៀក បូករួមនឹងក្លិនទឹកអប់របស់នាយក្រអូបភាយមកប៉ះច្រមុះ ថេយ៉ុងដឹងច្បាស់ណាស់ថាជាអ្នកណា។

SHORT NOVEL TEAKOOK 💜💐Όπου ζουν οι ιστορίες. Ανακάλυψε τώρα