part8 Idea Type

412 60 10
                                    


           ថ្ងៃម៉ោងមួយអាកាសធាតុក្តៅគគុក ព្រះអាទិត្យកំពុងតែចេញធ្វើការយ៉ាងសកម្មមិនអាសូរដល់ប្រុសកម្លោះសាច់សរខ្ចី ជាគ្រូអ្នកមានទ្រព្យស្តុកស្តម្ភ តែបែរជាត្រូវមកធ្វើការជញ្ចូនបាវជីលាមកសត្វ ពីវីឡាតូចទៅដាក់នៅចំការក្រូច ដែលទើបនឹងដាំថ្មីៗ ចម្ងាយមិនតិចជាងមួយគីឡូដីទេ។ ជុងហ្គុកប្រឹងរុញកូនរទេះរុញតូចមួយ ដែលដាក់បាវជីទម្ងន់60kg តាមចំការបែកញើសសស្រាក់ ហត់ក៏ហត់ ក្តៅក៏ក្តៅ អាចនិយាយបានថាហត់ជាងព្រឹកមិញនេះទៅទៀត។

        ផ្លូវឆ្លងពីចំការក្រូចចាស់ទៅចំការក្រូចថ្មីត្រូវឆ្លងកាត់ចំណោទមួយ ពេលមកដល់ជុងហ្គុកកក៏រុញរទេះចុះចំណោទតិចៗយ៉ាងប្រុងប្រយ័ត្ន តែដោយសារតែគេប្រឹងមកពីឆ្ងាយរៀងអស់កម្លាំង ណាមួយជីឡើង60Kg ជុងហ្គុកមានកម្លាំងឯណាទប់ជាប់ ទើបធ្វើឲ្យរទេះនោះរំកិលចុះទួលមកយ៉ាងលឿនជុងហ្គុកដែលប្រឹងទប់នោះក៏ត្រូវជំពប់ជើងដួលរទេះអូសចុះពីលើទួលរហូតមកដល់ក្រោមនាយមិនព្រមព្រលែងរទេះសោះ។ ចេះសំណាងហើយដែលទួលចំណោទនេះវាទាប ទើបជុងហ្គុកមិនកើតអីធ្ងន់គ្រាន់តែរហែកខោរលាត់ស្បែកក្បាលជង្គង់ និងកែងដៃទាំងសងខាងរបក់ស្បែកចេញឈាមករឹមៗតែប៉ុណ្ណោះ។
  
     ពេលដំបូងៗមិនឈឺទេ ជុងហ្គុកក៏ប្រឹងរុញរទេះជីបន្តទៅមុខទៀត ពេលទៅដល់កន្លែងអ្នកធ្វើការជុងហ្គុក៏ប្រើកម្លាំងបាយលើកបាវជីទៅដាក់បញ្ឈរ ហែកមាត់បាវបើកចំហ សម្រាប់ឲ្យអ្នកធ្វើការដាក់ជីតាមគល់ក្រូចគាត់ងាយស្រួលមកយកជីបន្ថែម។

     " អាវ! អ្នកកម្លោះទៅត្រូវនឹងមកនឹង? រលាត់ស្បែកអស់ហើយមើលចុះ" ម្តាយរបស់ណាមជូនដែលគាត់មានតួនាទីមើលការខុសត្រូវកម្មករគ្រប់គ្នា គ្រាន់តែឃើញស្បែកសរៗ ម៉ដ្ឋរលោងរបស់ជុងហ្គុករបកចេញឈាម សភាពខោអាវប្រឡាក់ប្រឡូសរហែកៗគាត់អត់អាណិតមិនបាន ម្យ៉ាងទៀតជុងហ្គុកគេជាកូនអ្នកស្រណុកឲ្យមកធ្វើការលីសែងដូចគាត់មិចនឹងសមទៅ។

      " ប៉ុន្នឹងមិនស្លាប់ទេអ៊ំ ទៅធ្វើការរបស់លោកបន្តទៀតទៅ" ថេយ៉ុងដើរអោបដៃតាមពីក្រោយជុងហ្គុក ភ្នែកសម្លក់ជុងហ្គុកមិនឈប់មិនឈរមួយវិនាទីណាសោះឡើយ។ មុននេះគេរវល់ទៅឆ្លៀតទៅមើលកន្លែងថតទើបមិនបានតាមមើលជុងហ្គុក បើមិនអញ្ចឹងជុងហ្គុកមុខជាត្រូវថេយ៉ុងដើរចង្អុលថាតាមពីក្រោយខ្នងឡែតៗមិនខានទេ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now