part 4 ជម្រើសរបស់បង

617 33 0
                                    


ច្រើនថ្ងៃបន្ទាប់ពីបានមកសម្រាក់នៅមន្ទីរពេទ្យក្រោយមក ដោយហេតុថាថេយ៉ុងមិនបានឈឺពោះចង់សម្រាល ហើយម្យ៉ាងទៀតគភ៌របស់ថេយ៉ុងគឺចូលដល់9ខែជាងហើយនោះ វិជ្ជបណ្ឌិតជំនាញៗនៅប្រចាំមន្ទីរពេទ្យមីន ជាច្រើនសាខាទាំងក្នុងនឹងក្រៅប្រទេស បានពិគ្រោះគ្នាពីរឿងវះកាត់ឲ្យថេយ៉ុង។ ព្រោះ យ៉ុងហ្គីមានបំណងចង់ជួយថេយ៉ុង និងកូនឲ្យដល់ទីបំផុត។

" យ៉ុង?!" ថេយ៉ុងកំពុងតែគេងលើគ្រែពេទ្យ ត្រៀមខ្លួនរុញចូលបន្ទប់វះកាត់ក្នុងពេលបន្តិចទៀតនេះ។ រាងតូចចាប់ដៃយ៉ុងហ្គីជាប់ សម្លឹងមើលមុខនាយដោយក្តីរំភើប នឹងភ័យផងដែរ។ យ៉ុងហ្គីក៏ក្រសោបចាប់ដៃថេយ៉ុង ញញឹមផ្តល់កម្លាំងចិត្ត គ្រប់យ៉ាងនឹងមិនអីទេ ថេយ៉ុងនឹងកូមច្បាស់ជាមានសុវត្ថិភាព នាយសន្យា។

" មិនអី! ថេយ៍ធ្វើបានណា៎!"

" បងសម្លាញ់ ដល់ពេលកំណត់ហើយ!" ជីមីនបើកទ្វារបន្ទប់សម្រាកផ្ទាល់ខ្លួនរបស់ថេយ៍ នាំមនុស្សពីរនាក់ទៀតមកជាមួយ ដើម្បីរុញគ្រែថេយ៍ចូលបន្ទប់វះកាត់។

" ហ្ហឹក! យ៉ុង" ថេយ៉ុងចាប់ដៃយ៉ុងហ្គីជាប់ក្នុងពេលដែលរុញថេយ៉ុងចូលទៅបន្ទប់វះកាត់ ជីមីនលួចសម្លឹងមើលដៃយ៉ុងហ្គីនឹងដៃថេយ៉ុងម្តលម្កាលដែរ មិនខឹងច្រណែនទេ គ្រាន់តែលួចអន់ចិត្តតិចតួច ត្រឹមជាអតីតប្រពន្ធមិត្តសោះ យ៉ុងហ្គីខ្វល់ខ្វាយដល់ថ្នាក់នឹង ចុះខ្លួនជាសង្សារហ៎? មិចក៏នាយសោះកក្រោះដាក់ម្លេះ។
តែថាទៅក៏ត្រូវហើយ ព្រោះពេលមើលសភាពថេយ៉ុងពេលនេះចុះ ប្តីក៏គ្មាន សាច់ញាតិក៏អត់ ថែមទាំងមានទម្ងន់ទៀត សមនឹងយ៉ុងហ្គីអាណិតអាសូរហើយ។

" មីនអីទេថេយ៍ ស៊ូៗណាឯងអាចធ្វើបាន"ជីមីននិយាយលើកទឹកចិត្តរាងតូចជាលើកចុងក្រោយមុនពេលដែលពេទ្យប្រុសពីរនាក់ទៀតនោះរុញថេយ៉ុងចូលបន្ទប់វះកាត់ពិសេស។

ចំណែកជីមីន និងយ៉ុងហ្គីត្រូវអង្គុយចាំនៅខាងក្រៅ ព្រោះឯកទេសវះកាត់នេះមិនមែនជាជំនាញរបស់គេទេ។ យ៉ុងហ្គីឱនមុខចុះ លើកដៃជ្រោងសក់ ក្នុងចិត្តព្រួយបារម្ភពីអ្នកខាងក្នុងបន្ទប់។

" បងមិនទុកចិត្តប៉ាអូនទេហេស?!" ជីមីននិយាយបែបនេះព្រោះតែ ប៉ារបស់រាងតូចជាវិជ្ជបណ្ឌិតម្នាក់ក្នុងចំណោមបីនាក់ ដែលស្ថិតនៅក្នុងបន្ទប់កំពុងវះកាត់ឲ្យថេយ៍។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now