part1 ប្រពន្ធក្មេង

583 55 7
                                    

              នៅក្នុងវីឡាចន មានអ្នកបម្រើឆ្វេចឆ្វាច រត់ចែកជើងគ្នាទាំងព្រលឹមព្រោះបាត់ម្ចាស់តូច ត្រូវជាប្រពន្ធក្មេងខ្ចីជាទីស្រឡាញ់របស់លោកប្រុសធំចន ជុងហ្គុក។ ជុងហ្គុកភ័យឡើងសរភ្នែក មាត់ញាប់ញ៉េញស្រែកថាឲ្យអ្នកបម្រើប្រុសស្រីឲ្យដើររកប្រពន្ធរបស់ខ្លួន មនុស្សមិនសូវជាគ្រប់ទឹកផង ប៉ះតែអ្នកចាប់យកទៅបាត់ឲ្យនាយធ្វើយ៉ាងមិច។ កម្លោះមាឌមាំ ពាក់តែខោសាច់ក្រណាត់ ចំណែកមួយកំណាត់ខ្លួនឡើងលើទទេស្អាត ល្ហល្ហេវបង្ហាញឲ្យឃើញសាច់ដុំកងៗ ដូចកំណាត់នំបុ័ងឲ្យអ្នកបម្រើស្រីៗក្នុងវីឡានេះចង់ច្រាល់ឈាមច្រមុះ។

        " ហ្ហឹកៗ! អាប្តីឆ្កួត! បងលួចតបឆាតយាយបបូរមាត់ក្រហមនោះហ្ហឹកៗ! អូននឹងនៅទីនេះមិនឲ្យបងរកអូនឃើញទេ ហិកៗ!" ថេយ៉ុងអង្គុយអោបក្បាលជង្គង់  ទឹកភ្នែកឡើងសស្រាក់សស្រាំសង្ងំក្នុងទូរដាក់ខោអាវក្នុងបន្ទប់គេង តាំងពីពេលណាមកក៏មិនដឹង។ ក្នុងដៃក្តាប់កាន់ទូរស័ព្ទខ្លួនឯងឡើងជាប់តែក៏បិទចោលមិនឲ្យអ្នកណាទាក់ទងមកបានឡើយ។ ព្រឹកមិញនេះ ពេលងើបពីគេងមុនស្វាមី គេក៏ឃើញទូរស័ព្ទរបស់លោកប្តីលោតសម្លេងសារឡើងមក ក្នុងចិត្តនឹកឆ្ងល់ ទើបឈ្លៀតលួចមើលបន្តិច ពេលមើលហើយទើបដឹងថាជាស្រីស្រស់បបូរមាត់ក្រហមតែត ត្រូវជាអតីតមិត្តវិទ្យារបស់ជុងហ្គុក។ ថេយ៉ុងមិនចូលចិត្តម្នាក់ស្រីនឹងទេ កាលពីប៉ុន្មានថ្ងៃបានជួបនាងម្តងនាងឌឺដងដាក់ថេយ៉ុងថែមទាំងបញ្ចេញកាយវិការចង់ទាក់ជុងហ្គុកទៀត រាងតូចក៏សុំកុំឲ្យជុងហ្គុកទាក់ទងនឹងនាងទៀត នាយក៏យល់ព្រម។ តែមើលទង្វើរនាយពេលនេះចុះ នាយបែរជានៅតបឆាតឆ្លើយឆ្លងគ្នាជាមួយស្រីម្នាក់នោះយ៉ាងសប្បាយទៅវិញ សួរថាមានប្រពន្ធណាសប្បាយចិត្តបាននោះ?!

       ជុងហ្គុកដើរឡើងមកលើបន្ទប់គេងវិញ ប្រុងបើកទូរសម្លៀកបំពាក់មើល ក្រែងលថេយ៉ុងខឹងអន់ចិត្តនឹងខ្លួនហើយប្រមូលបង្វេចខោអាវរត់ទៅផ្ទះខាងប៉ាម៉ាក់បាត់ តែពេលបើកទូរមកស្រាប់តែឃើញកូនខ្លាតូច កំពុងតែយំសឺតសក មុខមាត់ស្រមេកស្រមក ទឹកភ្នែកដាបតាមថ្ពាល់។
  
" ថេយ៉ុង?! អូនកំពុងតែលេងអី? មានដឹងថាបងបារម្ភពីអូនប៉ុណ្ណាទេ?" ជុងហ្គុកបន្ទន់ជុងហ្គុក សកដៃត្រកងកាយប្រពន្ធបីឡើងសំដៅទៅកាន់ពូក តែថេយ៉ុងចេះតែក្រញែងខ្លួន ហាក់ដូចជាមិនចង់ឲ្យជុងហ្គុកបីទាល់តែសោះ។ ជុងហ្គុកប្រឹងទប់អារម្មណ៍កុំឲ្យច្រឡោត មិនចង់ធ្វើឲ្យប្រពន្ធសាច់ខ្ចីល្ហក់ ចរិកក្មេងម្នាក់នេះកាន់តែអន់ចិត្តជាងនឹងទេ ស្រួលមិនស្រួលរត់ចោលផ្ទះមិនខានទេ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now