part 7

428 56 5
                                    

នាឡិកាដៃរបស់លោកចនរោទ៍ឡើង បញ្ជាក់ថាវាគឺម៉ោង3ទាបភ្លឺ។ ព្រឹកនេះគាត់ត្រូវងើបពីព្រឹកមកឆុងកាហ្វេ ជាមួយនឹងមនុស្សប្រុសវ័យសាបសិប 2-3នាក់ទៀត ហើយមិនភ្លេចដាស់កូនប្រុសជាទីស្រឡាញ់ឲ្យងើបទៅជាមួយគាត់ផង។ ក្រោយពីរៀបចំខ្លួនប្រាណត្រឹមត្រូវហើយ ក៏មកអង្គុយរៀបចំកាំមេរាយកទៅថតប្លង់ថ្ងៃរះពីព្រឹកដើម្បីដាក់ចូលក្នុងសាច់រឿង ចំណែកឯជុងហ្គុកទោះបីជាបានងូតទឹកនៅផ្ទះចម្ការក្រូចហើយក៏ដោយ នាយនៅតែមិនទាន់ស្វាងស្រួលបួលនៅឡើយទេ មនុស្សធ្លាប់តែងើបម៉ោង6-7ព្រឹក ស្រាប់ដាស់ឲ្យក្រោយធ្វើការម៉ោង3គេមានស្មារតីមកពីណា សូម្បីតែបើកភ្នែកមិនចង់រួចផង។

ថ្ងៃត្រង់

ថ្ងៃនេះជុងហ្គុកគ្នារត់ឡើងចង់ទន់ជង្គង់ ត្រូវកាន់ឥវ៉ាន់ឲ្យតួសម្តែងផង ជញ្ចូនសម្ភារៈដែលគេត្រូវការ ចេញពីឡានក្នុងចូលចម្ការក្រូចផង នៅមានជួយសារ៉េកន្លែងថតទៀត ពេលដារ៉ាសម្តែងត្រូវការអីជុងហ្គុកមានតួនាទីជាអ្នករត់ជញ្ចូន មិនមែនដឹកជញ្ចូនគេរត់ឡើងបែកញើសជោគថ្ងាស់។

ក្រុមការងារដែលត្រូវសម្តែងការសម្រាកញអាហារថ្ងៃត្រង់ ជុងហ្គុកទៅអង្គុយនៅកន្លៀតម្លប់ក្រោមដើមក្រូចតែម្នាក់ឯងធ្វើមិនដឹង បាយមួយចានម្ហូបមួយចាន ទឹកមួយដប ញុាំបាយជាមួយនឹងឆាគីមឈីធម្មតាទេ តែមានអារម្មណ៍ថាបាយមួយពេលនេះពិតជាឆ្ងាញ់ណាស់ វាបណ្តាលមកពីគេហេវហត់អស់កម្លាំងខ្លាំងពេក បានអីក៏ឆ្ងាញ់ដែរដំណាក់កាលនេះ។
" ជុងហ្គុកហា៎! កូនយកម្ហូបនេះទៅជូនអ៊ំប្រុសអ៊ំស្រីនៅខាងក្នុងទៅ!!" កំពុងតែឆ្ងាញ់បាយផង ស្រាប់តែលោកចន ប្រើឲ្យជុងហ្គុកយកម្ហូបមួយចានទៅឲ្យអ៊ំៗដែលមើលថែរចំការក្រូចនេះ ចង់អរគុណដែលគាត់ជួយមើលការខុសត្រូវពេលពួកគេដំណើរការ ការថតរឿង។

ជុងហ្គុកកាន់ចានម្ហូបធំល្មមដោយដៃពីរ ដើរចូលមកក្នុងចំការមិនប៉ុន្មានក៏ដល់កូនវីឡាតូចមួយសង់ផ្ទាល់ដី សម្រាប់ឲ្យអ្នកធ្វើការប្រចាំនៅទីនេះស្នាក់នៅជាប្រចាំ។ ពេលដែលដើរចូលទៅដល់ក៏ឃើញវត្តមានថេយ៉ុងនិងប្រុសមាឌមាំកាលពេលល្ងាចមិច កំពុងតែរៀបបាយទឹកចេញពីស្រាក់ ដាក់សម្រៀបនៅលើតុ អ៊ំប្រុសអ៊ំស្រីក៏ងាកមកឃើញជុងហ្គុក គាត់ក៏ញញឹមដាក់មុននឹងសួរ:

SHORT NOVEL TEAKOOK 💜💐Opowieści tętniące życiem. Odkryj je teraz