Ep3 : ស្រកាពស់

540 96 3
                                    

  ជេគបិទសៀវភៅដាក់វាទៅកន្លែងដើមហើយក៏ចាកចេញពីបន្ទប់! តែមិនភ្លេចគោះចង្ក្រឹងក្រហមនោះឡើយ។ នាយចាំបានឪពុកនាយបានប្រាប់ថានៅបណ្ណាល័យគឺជាបន្ទប់តែមួយគត់ដែលមានពន្លឺអាចចូលទៅដល់ក្រៅពីនោះត្រូវបានមេការហាមមិនឲពន្លឺចូលឡើយ។ ជេគមិនអាចនៅក្នុងបន្ទប់ដែលងងឹតស្លុបបានឡើយ នាយក៏ដើរតម្រង់ទៅបណ្ណាល័យដែលស្ថិតនៅជាន់ទី2របស់វិមាន។ ដំណើររបស់នាយដើរកាត់បរិវេណរបស់វិមាន មិនបាននាំអ្វីមកក្រៅពីភាពព្រឺព្រួចឡើយ។ វិមាននោះធំណាស់ ហើយក៏ងងឹត បន្ទាប់មកអ្វីគ្រប់យ៉ាងពោរពេញដោយពណ៌ក្រហមដូចជាឈាម។

  ទីង! គ្រប់7ដងជេគក៏បើកទ្វារចូល។ បន្ទប់បណ្ណាល័យនេះទោះជាមានពន្លឺចូលបំភ្លឺហើយក៏តែមិនអាចកាត់ផ្ដាច់ភាពភ័យខ្លាចតែអ្នកកម្លោះមានក្នុងខ្លួនឡើយ។ សៀវភៅខ្លះបើកចោល ខ្លះធ្លាក់រណេងរណោង ខ្លះទៀតរហែកសន្លឹករបាត់របាយពេញបន្ទប់។

"តើខ្ញុំគិតត្រូវឬខុសដែលទទួលមកមើលថែទីនេះ?? វាគួរឲខ្លាចជាងផ្ទះលោកម្ចាស់ស្រុកទៅទៀត!"​ជេគរអ៊ូតិចៗ

*ប្រឹប* សម្លេងសម្រឹបជើងបានបន្លឺឡើងពីក្រោយខ្នងអ្នកកម្លោះ

"អ្នកណា??? តើអ្នកជាអ្នកណា? កុំបំភ័យខ្ញុំណា៎!"​ជេគមិនហ៊ានបែរក្រោយទេ តើអ្នកណាហ៊ាននោះនៅពេលដែលក្នុងផ្ទះនេះគេត្រូវមើលថែតែម្នាក់ឯង នៅសុខៗក៏ឮសម្រឹបជើងបែបនេះ? ទោះជាខ្លាចបើយើងមិនបានមើលដោយផ្ទាល់ធ្វើម្តេចនឹងដឹងថាមានរឿងអ្វីឲពិតប្រាកដនោះ!

"ហាក​! មិនមានអ្នកណាផងនឹង!"​ជេគបែរមកមិនបានឃើញអ្នកណាម្នាក់នោះឡើយបានត្រឹមតែឃើញទ្វារដែលបើកចំហរចោលនោះប៉ុណ្ណោះ

" ចាំបាច់បំភ័យធ្វើអី!"​ជេគក៏ដើរចេញពីបន្ទប់តម្រង់ទៅបន្ទប់រោងអាហារ ព្រោះនាយក្រលែកឃើញថាព្រះអាទិត្យចាំងចំកំពូលវិមានហើយ

  #ក្នុងបន្ទប់អាហារ

  ជេគដកយកអាហារសាច់នឹងបន្លែខ្លះៗដែលបានដាក់ក្នុងថាសមាសមួយចេញមក។ វាមានអក្សរសរសេរនៅលើក្រដាសជិតថាសនោះថា ' រូងល្អាងខាងត្បូង'​។ នាយកាន់វាមកជាមួយនឹងដបថ្នាំអ្វីម្យ៉ាងដែលត្រូវបានគេរៀបចំជាស្រេចជាមួយនឹងអាហារមួយថាសនោះ។

"នេះគេរៀបចំជាសំណែនអ្នកតាឬយ៉ាងមិច?"​ឆ្ងល់ដែលកាលបើកឃើញបែបនេះ

"*ជេគ! រាល់ពេលដែលអ្នកយកអាហារទៅកាន់រូងល្អាង! ត្រូវចាំថាដាក់មិនឲបង្កសម្លេងអ្វីឡើងឡើយ! *" បណ្ដាំអ្នកជាឪពុកបានលេចឡើងក្នុងចិត្តអ្នកកម្លោះ

  ជេគដើរចេញពីបន្ទប់អាហារនោះតម្រង់ទៅទ្វារធំ នឹងបំបែរទិសដៅទៅរកទិសខាងត្បូងនៃកោះ។ ថាក្នុងវិមានទៅគួរឲខ្លាចតែនៅក្នុងព្រៃក្រៅវិមាននេះគួរឲខ្លាចជាងក្នុងវិមានរ៉ាប់រយដង។ អ័ព្ទ​មានគ្រប់ទិសទីសឹងតែមើលអ្វីមិនឃើញ​ ដើមឈើក៏ធំៗ។

*ព្រឹប *សម្លេងបានបន្លឺឡើង នៅពេលដែលជេគដើរជាន់អ្វីម្យ៉ាង

"ហឺយ!!!!!!!! ហេតុអ្វីបានជាមានស្រការពស់នៅទីនេះ???? ហេតុអ្វីបានជាធំខ្លាំងម្លេះ?? បើបានមកពីអ្នកប្អូនចាប់យកទៅស្ងោរមិនខាន!ទេ". តាមពិតប្រយោគចុងក្រោយនោះគេនិយាយដើម្បីបំលែងភាពភ័យខ្លាចរបស់គេប៉ុណ្ណោះ អ្នកណាក៏ភ័យដែលកាលបើឃើញស្រការពស់ធំដល់ម្លឹង

"ចាំមកវិញចាំពិនិត្យមើលម្ដងទៀត! ពេលនេះត្រូវយកអាហារនេះទៅមាត់ល្អាងសិន!"​ជេគដើរចេញពីទីនោះតម្រង់ទៅរកទិសខាងត្បូងបន្ត

"​ The​ moon mate ត្រូវតែ​ជា​ The moon son!" សម្លេងមួយបានបន្លឺឡើងនៅពេលដែលជេគដើរចាកចេញពីស្រការនោះ​ វាគឺចេញពីកន្លែងមួយដែលនៅឆ្ងាយពីទីនោះបន្ដិច


  បងពស់មកហើយ~~

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now